ក្រុមហ៊ុន Great Wall

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត Great Wall របស់ចិន បិទទីស្នាក់ការកណ្តាលនៅអឺរ៉ុប និងបញ្ឈប់បុគ្គលិកទាំងអស់?


ក្រុមហ៊ុនផលិតរថយន្តចិន Great Wall នឹងបិទទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងម៉ូនិក ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១ ខែសីហា និងបញ្ឈប់បុគ្គលិកទាំង១០០នាក់ រួមទាំងក្រុមអ្នកគ្រប់គ្រងផងដែរ បន្ទាប់ពីមានការខកចិត្តចំពោះការលក់រថយន្តអគ្គិសនី នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតនៅតំបន់អឺរ៉ុបមួយនេះ។ នេះបើតាការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន Great Wall
ដោយ

ក្រុមហ៊ុនផលិតរថយន្តចិន Great Wall នឹងបិទទីស្នាក់ការកណ្ដាលព្រមទាំងបញ្ឈប់បុគ្គលិកទាំង១០០នាក់របស់ខ្លួននៅក្នុងទីក្រុងម៉ូនិក ចាប់ពីថ្ងៃខែសីហា តទៅ។ ក្រុមហ៊ុននេះក៏គ្រោងនឹងបញ្ឈប់ផែនការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសអូទ្រីស និងស្វីសផងដែរ ដោយគ្រាន់តែបម្រើទីផ្សារនៅអឺរ៉ុបរួមទាំងអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអៀរឡង់ ជាមួយរថយន្តនាំមកពីប្រទេសចិន តែប៉ុណ្ណោះ​។

បុគ្គលិកជាន់ខ្ពស់ម្នាក់ដែលធ្វើការពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននេះបានហៅការបិទទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននេះថា ជា«អាជីវកម្មដ៏កខ្វក់មួយដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់បុគ្គលិកជាច្រើន»។ រហូតមកដល់ពេលថ្មីៗនេះ ក្រុមហ៊ុន Great Wall មានផែនការពង្រីកការចែកចាយរថយន្តដ៏ច្រើនសម្រាប់ទីផ្សារនៅអឺរ៉ុប ហើយថែមទាំងមានគម្រោងសាងសង់រោងចក្រផ្ទាល់ខ្លួននៅលើទ្វីបនេះផងដែរ។ ក្រុមហ៊ុននេះចង់លក់រថយន្តឱ្យបាន១លានគ្រឿង នៅបរទេសនៅឆ្នាំ២០២៥ ប៉ុន្តែថ្មីៗនេះក៏បានពន្យារពេលគោលដៅនេះរហូតដល់ឆ្នាំ២០៣០ទៅវិញ។

ទន្ទឹមនឹងនេះកាលពីពេលថ្មីៗ ក្រុមហ៊ុន Great Wall បានបញ្ឈប់គម្រោងសាងសង់រោងចក្រផលិតកោសិកាថ្មនៅក្នុងរដ្ឋប្រេនដិនប៊ឺក (Brandenburg) ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបានលុបចោលការបញ្ជាទិញរបស់អតិថិជនដ៏ធំមួយ។

បើយោងតាមអាជ្ញាធរដឹកជញ្ជូនរថយន្តសហព័ន្ធអាល្លឺម៉ង់ បានឱ្យដឹងថា ក្រុមហ៊ុន Great Wall អាចលក់រថយន្តបានត្រឹមតែ២៤៧គ្រឿងប៉ុណ្ណោះ ក្នុងខែមេសា នៅឆ្នាំនេះនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលក្រុមហ៊ុនរថយន្ត Hyundai លក់បានជិត១ម៉ឺនគ្រឿង ហើយក្រុមហ៊ុន Toyota លក់បានជាង៧ពាន់គ្រឿង៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចនៅថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា មានស្ថានភាពបែបណានៅពេលនេះ?

ព័ត៌មាន
នៅត្រីមាសទី១ ឆ្នាំ២០២៤ ថៃទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែ១,៥% ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុតមួយ ហើយបានជំរុញឱ្យរដ្ឋាភិបាលថៃ ដាក់ការព្រមានពីវ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២

ព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ