ប្រទេសជប៉ុន

ជប៉ុននឹងកំណត់ឲ្យក្រុមហ៊ុនធំៗ ដែលចុះបញ្ជីត្រូវដាក់ស្ត្រីយ៉ាងហោចណាស់ម្នាក់ឱ្យនៅក្នុងតំណែងជានាយកប្រតិបត្តិ


រដ្ឋាភិបាលប្រទេសជប៉ុនកំពុងរៀបចំផែនការជំរុញឱ្យក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារមូលបត្រលំដាប់កំពូលៗនៃក្រុងតូក្យូដាក់ស្ត្រីយ៉ាងហោចណាស់ម្នាក់នៅក្នុងតំណែងនាយកប្រតិបត្តិនៅត្រឹមឆ្នាំ២០២៥ ខណៈដែលប្រទេសនេះបានដើរយឺតជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ផ្សេងទៀតក្នុងវិស័យសមភាពយេនឌ័រសាជីវកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ជប៉ុននឹងកំណត់ឲ្យក្រុមហ៊ុនធំៗ ដែលចុះបញ្ជីត្រូវដាក់ស្ត្រីយ៉ាងហោចណាស់ម្នាក់ឱ្យនៅក្នុងតំណែងជានាយកប្រតិបត្តិ

អ្នកជំនាញមួយក្រោមនៅ​ក្នុង​ការិយាល័យគណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​នឹង​​ចងក្រង​ឆាប់ៗនេះ​នូវ​សំណើ​មួយ​ដែល​បង្ហាញ​ថា ​គោល​ដៅជាតួលេខ​​គួរតែ​ជាផ្នែក​មួយ​នៃច្បាប់​ចុះបញ្ជី​ទី​ផ្សារ​មូល​ប័ត្រ​ក្រុង​តូក្យូ​ (TSE)​។

រដ្ឋាភិបាលជប៉ុន​នឹងដាក់បញ្ចូលគោលដៅទៅក្នុងការណែនាំគោល​នយោ​បាយ​ស្តីពី​ការរីក​ចំរើន​របស់ស្ត្រី​ ដែលនឹងត្រូវបង្ហាញនៅក្នុងខែមិថុនា​​ ហើយ​​វាទំនងជា​គោលដៅមួយ​​ដែលគ្មាន​ការ​បង្ខិត​បង្ខំ​នោះ​ឡើយ​។​​

នាយករដ្ឋមន្រ្តី​ជប៉ុន ​លោក ហ្វូមីអូ ​គីស៊ីដា​ (Fumio Kishida) កាលពីខែមេសា បានកំណត់​គោលដៅ​នៃ​ការមានស្ត្រី ៣០​%​ កាន់​តំណែង​នាយកប្រតិបត្តិនៅតាម​ក្រុមហ៊ុនដែលបានចុះបញ្ជីនៅ​ទី​ផ្សារមូលបត្រកំពូល​ក្រុងតូក្យូ​នៅឆ្នាំ​២០៣០​​។ ​ការកំណត់គោលដៅបណ្តោះអាសន្ន​សម្រាប់​ឆ្នាំ​២០២៥​នេះ ​នឹងជួយជំរុញសកម្មភាពក្នុងចំណោមក្រុមហ៊ុនមួយ​ចំនួន​ ខណៈ​ដែល​​ការ​គិត​នេះ​កំពុង​តែ​បន្តធ្វើ​​​​ ហើយ​រដ្ឋាភិបាល​ក៏​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ​ដែរ​។

ប្រទេសជប៉ុនកំណត់គោលដៅឱ្យមានស្ត្រីក្នុង​តំណែង​នាយកប្រតិបត្តិចំនួន ១២% រួម​​ទាំងនាយក​​​សវនករ​សាជីវកម្ម និងមន្រ្តីប្រតិបត្តិ​នៅ​ឆ្នាំ​២០២២ ​នៅតាម​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​ប័ត្រកំពូល​ក្រុង​តូក្យូ​។​

ប៉ុន្តែ ក្រុមហ៊ុន Japan Inc. មិន​ទាន់​សម្រេច​គោលដៅ​នេះ​នៅឡើយទេ ដោយមានអត្រាត្រឹម ​ ១១,៤% ​​គិតត្រឹមខែកក្កដា​។ ក្រុមហ៊ុន​ដែលបាន​​ចុះ​បញ្ជី​ក្នុងទី​ផ្សារមូលបត្រកំពូលក្រុងតូក្យូ​ដែល​គ្មាន​នាយក​ប្រតិបត្តិ​ជា​​ស្ត្រី​គឺ​​មាន​ចំនួន​សរុប ១៨,៧% ​ប៉ុន្តែ​មាន​ក្រុមហ៊ុន​តែ ២,២% ​ប៉ុណ្ណោះ​ដែល​​បានសម្រេចតាម​​គោលដៅ​​ ​៣០​%។​ នេះបើ​​​​តាមការិយាល័យ​គណៈ​​រដ្ឋមន្ត្រី​។​​

ប្រសិន​បើ​ធៀប​នឹងតួលេខ​របស់​​ប្រទេស​ជា​ដៃ​គូ​​បស្ចិម​លោក​វិញ វា​នៅ​មាន​គម្លាត​គ្នា​ខ្លាំង​​នៅ​ឡើយ​។ ការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន​បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២​ តំណែង​នាយកប្រតិបត្តិជា​ស្ត្រី​​នៅក្រុម​ហ៊ុន​កំពូល​ៗ​​នៅ​ប្រទេស​​បារាំង​មាន​ចំនួនជាង ៤៥% នៅចក្រភពអង់គ្លេស​មាន​ចំនួនជិត ៥០% ​នៅ​ប្រទេស​អាល្លឺម៉ង់​មាន​ចំនួនជាង ៣៧% ​ និង​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួនជាង ៣១%​។

ប្រទេសខ្លះមានច្បាប់ ឬច្បាប់ចុះបញ្ជីដែលតម្រូវឱ្យមានស្ត្រីនៅក្នុងក្រុមប្រឹក្សាភិបាល។ ចក្រភពអង់​គ្លេសតម្រូវឱ្យក្រុមហ៊ុនចុះបញ្ជីមានស្ត្រីយ៉ាងហោចណាស់ ៤០% នៃសមាជិកក្រុមប្រឹក្សាភិបាល៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ក្រុមទាហានស៊ីឈ្នួលវែកន័ររុស្ស៊ី ប្រកាសវាយកាន់កាប់តំបន់បាកមុតបានទាំងស្រុងពីដៃកងកម្លាំងអ៊ុយក្រែន

ព័ត៌មាន
កាលពីថ្ងៃសៅរិ៍ ប្រមុខនៃក្រុមទាហានស៊ីឈ្នូលវែកន័រ (Wagner) របស់រុស្ស៊ី លោក អ៊ីវហ្គេនី ព្រីហ្គូហ្សីន (Yevgeny Prigozhin) បានប្រកាសថា កងទ…

រោងចក្រផលិតសំបកកង់រថយន្ដតម្លៃ៣០០លានដុល្លារធំមួយ គ្រោងប្រើវត្ថុប្រើវត្ថុធាតុដើមកៅស៊ូក្នុងស្រុក៥ពាន់តោនក្នុងមួយឆ្នាំ

ព័ត៌មាន
រោងចក្រផលិតសំបកកង់រថយន្ដធំមួយតម្លៃ ៣០០ លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានបើកសម្ពោធដាក់ឲ្យដំណើរការហើយនៅថ្ងៃទី ២២ ខែឧសភា ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ