ចំណូលពលរដ្ឋវៀតណាម​នៅអាមេរិក

ពលរដ្ឋវៀតណាមរស់នៅអាមេរិក រកចំណូលបាន ៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ


ពលរដ្ឋវៀតណាមកាត់អាមេរិកាំង ដែលកំពុងបើកដំណើរការអាជីវកម្មជាង ៣សែនកន្លែង នៅក្នុងសហរដ្ឋអាមេរិក និងរកចំណូលបានប្រមាណ ៣៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ គ្រោងនឹងពង្រីកសក្តានុពលទីផ្សារបន្ថែមទៀត ដោយនាំយកមុខទំនិញវៀតណាមជាច្រើនប្រភេទ មកចែកចាយបន្តនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ពលរដ្ឋវៀតណាមរស់នៅអាមេរិក រកចំណូលបាន ៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ
ដោយ

លោក ង្វៀន ត្រាក់ តន់ អគ្គកុងស៊ុល​វៀតណាម ប្រចាំ​នៅទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ បានគូស​បញ្ជាក់ថា ពលរដ្ឋវៀតណាម​ជាង ២លាននាក់ កំពុងតែ​រស់នៅ​ក្នុង​ប្រទេស​អាមេរិក និងធ្វើ​អាជីវកម្ម​នៅក្នុង​គ្រប់វិស័យ​ទាំងអស់ ហើយពួកគេ​ចង់ចាប់​ដៃគូ​ជាមួយ​នឹង ក្រុមហ៊ុន​វៀតណាម ដើម្បីនាំយក​មកនូវ​ផលិតផល​ជាច្រើន​ប្រភេទ មកចែកចាយ​នៅក្នុង​ទីផ្សារ​អាមេរិក។

ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅសហរដ្ឋ​អាមេរិក បានបន្ថែមថា អាមេរិក បានចាប់ផ្តើម​ត្រូវការ​ទំនិញ​របស់​វៀតណាម ជាបន្តបន្ទាប់ ជាពិសេស​ការកម្ម៉ង់ទិញ​ផលិត​ផល​សាច់ និងផលិតផល​កសិកម្ម​ពីប្រទេស​វៀតណាម។

បើតាមរបាយការណ៍ពី គយវៀតណាម គិតត្រឹម ៣ត្រីមាស ដើមឆ្នាំ២០២០នេះ អាមេរិក នៅតែជា​ទីផ្សារ​នាំចេញ​ធំជាងគេ​បង្អស់​របស់​វៀតណាម ដែលមាន​ទំហំ​ជួញដូរ​ជាង ៥៤​ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង ២២% ធៀបនឹង​ពេល​ដូចគ្នា​កាល​ពីឆ្នាំមុន។

ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់​ជនជាតិ​អាមេរិក ក៏ត្រូវការ​ដៃគូ​ពាណិជ្ជកម្ម​រយៈពេល​វែង ដែល​អាចផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ និងស្វែងយល់​ពី​ច្បាប់ និងបទប្បញ្ញត្តិ​របស់​អាមេរិក បានច្បាស់​លាស់ ហើយវាជា​បញ្ហា​ប្រឈម​សម្រាប់​វៀតណាម​ផងដែរ ជាពិសេសគឺ ស្តង់ដារ​គុណភាព ការវេចខ្ចប់ ការបញ្ជាក់​ប្រភព​ដើម ការធានា​លើកម្លាំង​ពលកម្ម និងផលប៉ះពាល់​បរិស្ថាន​ជាដើម។

គួរជម្រាបដែរថា រដ្ឋាភិបាល​វៀតណាម ក៏បាន​រម្លឹកដែរថា ក្រុមហ៊ុន​វៀតណាម​ទាំងអស់ ត្រូវតែអប់រំ​ខ្លួនឯង នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទំនើប ជាពិសេស​ចាត់ទុក ស្តង់ដារ​គុណភាព ជាអាទិភាពទី ១ ដែលអាច​ជួយឲ្យ​ពួកគេ អាចប្រកប​របរ​រកស៊ី ក្នុងរយៈពេល​វែងបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា KrisEnergy ស្នើពន្យារពេលបូមប្រេង ព្រោះតែកូវីដ-១៩

ព័ត៌មាន
ដំណើរការប្រតិបត្តិការបូមប្រេង ប្លុក A របស់ក្រុមហ៊ុន KrisEnergy កំពុងត្រូវបានខកខានបន្ទាប់ពីក្រុមហ៊ុនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ព…

ត្រីមាសទី៣ ឆ្នាំ២០២០ GDP របស់ថៃ ធ្លាក់ចុះ ៦,៤%

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ៦,៤% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ទោះយ៉ាងណា ការធ្លាក់ចុះនេះគឺធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ