Breaking News

ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ៖ អ្នកបើកបរយន្ដហោះ ស្លាប់បាត់បង់ជីវិតទាំងពីរនាក់


ក្រោយពីចំណាយពេលរុករកអស់រយៈពេល ១៧ ថ្ងៃ នៅទីបំផុត យន្ដហោះយោធា Z9 ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញត្រូវបានក្រសួងការពារជាតិបញ្ជាក់ថា បានរកឃើញហើយ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្ដែ ជាអកុសល អ្នកបើកបរយន្ដហោះទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ។
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
ដោយ

អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះមានឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានក្រុមជួយសង្គ្រោះរកឃើញសាកសពនៅទីតាំងកើតហេតុ នៅរសៀលកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ជាប្រធានក្រុម ត្រូវបានរកឃើញសាកសព​នៅ​ចម្ងាយពីទីតាំងកើតហេតុប្រមាណជាង ២០០ម៉ែត្រ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤។
ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុង​ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចំណាយពេលអស់ជាច្រើនថ្ងៃ ទម្រាំរកឃើញយន្ដហោះនេះ ដោយសារតែបញ្ហាអាកាសធាតុ​មានភ្លៀងធ្លាក់ខ្លាំង និងភូមិសាស្ត្រព្រៃក្រាស់​ពិបាកក្នុងការធ្វើដំណើររុករក។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ មធ្យោបាយក្នុងការរុករករួមមាន ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់ និងការផ្ដល់សញ្ញា​តាមប្រព័ន្ធ​ផ្កាយរណបជាដើម។

ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ស៊ុន ផល្លា ប្រធានក្រុម
លោក ខេង ឆៃយុទ្ធ ជាអាកាសយានិក
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តធំមួយរបស់កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ជាមួយកម្ពុជា

ព័ត៌មាន
អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជាទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលបញ្…

តើការហូរចូលបន្លែតម្លៃថោកៗពីក្រៅប្រទេសអាចធ្វើឱ្យប៉ះពាល់ដល់គម្រោងសហគមន៍កសិកម្មទំនើបដែរឬទេ?

ព័ត៌មាន
បន្លែ និងផ្លែឈើនាំចូលពីបរទេសយ៉ាងច្រើនត្រូវបានគេសង្កេតឃើញចរាចរដាក់លក់នៅលើទីផ្សារនានានៅក្នុងប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ