ធនធានមនុស្ស

រាជរដ្ឋាភិបាល និងអ្នកជំនាញចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាកូនសោដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកការកំណែទម្រង់ការប្រឡងបាក់ឌុបអ្នកចេះជាប់ អ្នកមិនចេះធ្លាក់ គឺជាការលុបបំបាត់វប្បធម៌អន្តាគមន៍ ធ្វើឲ្យយុវជនចេះគិត និងមានទំនួលខុសត្រូវចំពោះខ្លួនឯង។ ជាក់ស្ដែងការប្រឡងបាក់ឌុប នាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។
ធនធានមនុស្ស
ដោយ

សម្ដេចធិបតីយល់ឃើញថា ការអប់រំ និងការបណ្ដុះបណ្ដាលមិនត្រឹមតែជួយបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាបានបង្កើតនូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់យុវជន និងសង្គមជាតិ។

នាពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណជាង១ពាន់៥រយនាក់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការកែទម្រង់ក្នុងវិស័យអប់រំប្រកបដោយគុណភាពខ្ពស់ គឺការដោះស្រាយបញ្ហាធនធានមនុស្សក្នុងសង្គម ដែលមិនអាចខ្វះបាន និងជាកូនសោរដ៏សំខាន់ក្នុងការជួយពង្រឹងស្ថានភាពសង្គម និងសុខភាពសេដ្ឋកិច្ច។ សម្រាប់សម្តេចធិបតី ការកំណែទម្រង់ការប្រឡងបាក់ឌុប អ្នកចេះជាប់ អ្នកមិនចេះធ្លាក់ គឺជាការលុបបំបាត់វប្បធម៌អន្តាគមន៍ ធ្វើឲ្យយុវជនចេះគិត និងមានទំនួលខុសត្រូវចំពោះខ្លួនឯង។ យ៉ាងណាមិញប្រមុខរាជរដ្ឋាភិបាលអះអាងថា ការធ្វើកំណែទម្រង់ គឺទាមទារឱ្យមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ នមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើតវប្បធម៌មួយ និងបរិស្ថានមួយដែលអាចធានាបាននូវការរីកលូតលាស់ប្រកបដោយបរិយាប័ន្ន ប្រកបដោយភាពប្រកួតប្រជែង។

ពាក់ព័ន្ធការកំណែទម្រង់ប្រព័ន្ធអប់រំនេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា យុវជនគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជួយកសាងសង្គម និងសេដ្ឋកិច្ច។ សម្រាប់អ្នកជំនាញរូបនេះ យុវជន គឺជាកម្លាំងពលកម្មដែលមានទាំងថាមពល និងសក្ដានុពល ដែលនឹងជួយបង្កើនតម្លៃពលកម្មបន្ថែមខ្ពស់ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការចូលរួមរបស់យុវជនទេនោះ ការកសាងសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏មិនរឹងមាំនោះដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណជាង១ពាន់៥រយនាក់នៅសាលមហោស្រពជ្រោយចង្វារ។ ក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៥ផងដែរ ដើម្បីកសាងមូលធនមនុស្សនៅកម្ពុជាឲ្យកាន់តែរឹងមាំមួយបន្ថែមទៀត។ ផែនការអាទិភាពទាំងនោះរួមមាន៖ ការពង្រឹងគុណភាពអប់រំកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស,ការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន, ការពង្រឹងប្រព័ន្ធការពារសង្គម និងការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសអារ៉ាប៊ីសាអូឌីត បញ្ចុះតម្លៃប្រេងដែលលក់មកកាន់ទីផ្សារអាស៊ី ខណៈតម្រូវការក្នុងទីផ្សារធ្លាក់ចុះ

ព័ត៌មាន
ក្រោយអារ៉ាប់ប៊ីសាអូឌីត បានប្រកាសបញ្ចុះតម្លៃប្រេងលក់មកកាន់ទីផ្សារអាស៊ី ភ្លាម សារព័ត៌មានធំៗបានរាយការណ៍ថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបា…

សមាគមអ្នកចិញ្ចឹមសត្វអះអាងថា វិស័យចិញ្ចឹមសត្វទទួលបានពន្លឺនៃការរស់ឡើងវិញថ្មីមួយបន្ថែមទៀត

ព័ត៌មាន
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលសាច់បង្កក អ្នករកស៊ីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ