ត្បូងពេជ្រ

តើត្បូងពេជ្រមានទំហំធំជាងគេបំផុតនៅលើពិភពលោកមានទំហំប៉ុណ្ណា និងតម្លៃប៉ុន្មានដែរ?


ក្រុមហ៊ុនរបស់ប្រទេសកាណាដា Lucara Diamond ដែលបានធ្វើប្រតិបត្តិការជីករករ៉ែនៅប្រទេសបុតស្វាណា កាលពីពេលថ្មីៗនេះ បានជីករកឃើញត្បូងពេជ្រដ៏មានតម្លៃធំជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ១៩០៥ ដែលមានទំហំរហូតដល់ជាង២ពាន់ការ៉ាត់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC News។
ត្បូងពេជ្រ
ដោយ

ត្បូងពេជ្រទំហំប្រហែល២,៤៩២ការ៉ាត់ ត្រូវបានជីករកឃើញនៅអណ្ដូងរ៉ែមួយ ស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ពីរដ្ឋធានីប្រទេសបុតស្វាណា ហើយអណ្ដូងរ៉ែនេះត្រូវបានធ្វើប្រតិបត្តិការស្របច្បាប់ដោយក្រុមហ៊ុនជីកត្បូង Lucara Diamond របស់ប្រទេសកាណាដា។

បើគិតចាប់តាំងពីឆ្នាំ១៩០៥មក ត្បូងពេជ្រនេះ គឺមានទំហំធំជាងគេបំផុតដែលគេបានរកឃើញនៅលើពិភពលោក ប៉ុន្តែបើគិតជាប្រវត្តិសាស្ត្រពិភពលោកវិញ ត្បូងដែលទើបជីកបាននេះ គឺជាមានទំហំធំបំផុតទីពីរបន្ទាប់ពីត្បូងពេជ្រទំហំជាង៣ពាន់ការ៉ាត់ ដែលត្រូវបានជីករកឃើញនៅក្នុងឆ្នាំ១៩០៥។

រដ្ឋាភិបាលប្រទេសបុតស្វាណា បាននិយាយថា នេះគឺជាត្បូងពេជ្រមានទំហំធំបំផុតដែលគេមិនធ្លាប់ជីកបាននៅក្នុងប្រទេស ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង មួយនេះ។ ប្រទេសបុតស្វាណា គឺជាអ្នកផលិតត្បូងពេជ្រដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានចំនួន២០% នៃផលិតកម្មនៅលើពិភពលោក។

លោក វីលៀម ឡេម (William Lamb) ប្រធានក្រុមហ៊ុន Lucara បាននិយាយថា នេះគឺជាត្បូងពេជ្រមួយដុំធំបំផុតមួយ ដែលពួកគេមិនធ្លាប់បានរកឃើញពីមុនមកឡើយ ហើយពួកគេពិតជារីករាយខ្លាំងណាស់ចំពោះការរកឃើញត្បូងពេជ្រដ៏អស្ចារ្យមួយនេះ។

ក្រុមហ៊ុននេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីគុណភាពត្បូង ឬតម្លៃរបស់វានោះទេ ប៉ុន្តែបើតាមកាសែត Financial Times ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ប្រភពដែលស្និទ្ធនឹងក្រុមហ៊ុន Lucara បានប៉ាន់ស្មានថា ត្បូងពេជ្រនេះអាចមានតម្លៃដល់ទៅ ៤០​លានដុល្លារអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលស្រីលង្កា លើកលែងទិដ្ឋាការដល់៣៥ប្រទេស ដើម្បីជំរុញវិស័យទេសចរណ៍

ព័ត៌មាន
គណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កា បានអនុម័តផ្ដល់ទិដ្ឋាការឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពី៣៥ប្រទេសរួមទាំងប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ានមួយចំនួនផង ដែ…

អ្នកជំនាញព្រមានថា សេដ្ឋកិច្ចអាម៉េរិកនឹងធ្លាក់ចូលក្នុងវិបត្តិក្នុងពេលដ៏ខ្លីខាងមុខ ហើយការបញ្ចុះអត្រាការប្រាក់ពីរបីលើកនឹងមិនអាចរារាំងវិបត្តិនេះបានឡើយ

ព័ត៌មាន
ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគ BCA Research ដែលមានការិយាល័យកណ្ដាលនៅប្រទេសកាណាដា បានប្រមើលឃើញ និងព្រមានថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ