ក្រុមហ៊ុនបច្ចេកវិទ្យា HP

ក្រុមហ៊ុនបច្ចេកវិទ្យា HP គ្រោងផ្លាស់ប្ដូរផលិតកម្មស្ទើរទាំងអស់ចេញពីចិន ទៅកាន់តំបន់អាស៊ាន


Alt Title: ក្រុមហ៊ុនបច្ចេកវិទ្យា HP ក្រុមហ៊ុន HP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលំដាប់ពិភពលោកនាំមុខគេផ្នែកបច្ចេកវិទ្យាគ្រឿងបរិក្ខារកុំព្យូទ័រ និង Printer ដ៏មានឈ្មោះបោះសំឡេងនៅប៉ែកអឺរ៉ុប កំពុងសម្លឹងរកមើលការផ្លាស់ប្តូរជាងពាក់កណ្តាលនៃផលិតកម្មកុំព្យូទ័ររបស់ខ្លួនចេញពីប្រទេសចិន ហើយគ្រោងនឹងបង្កើតមជ្ឈមណ្ឌល«បម្រុងទុក»មួយនៅក្នុងប្រទេសសិង្ហបុរី ក្នុងបំណងកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយរវាងប្រទេសចិន និងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនបច្ចេកវិទ្យា HP
ដោយ

ក្រុមហ៊ុន HP ដែលបច្ចុប្បន្នផលិតកុំព្យូទ័រភាគច្រើននៅប្រទេសចិននោះ កំពុងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់អំពីការផ្លាស់ប្តូរនេះ ហើយគ្រោងសម្រេចក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ។ ប្រភពមួយបាននិយាយថា ក្រុមហ៊ុននេះថែមទាំងគ្រោងផលិតផលិតកុំព្យូទ័ររហូតដល់៧០% នៅក្រៅប្រទេសចិនទៀតផង។

នេះជាផែនការផ្លាស់ប្តូរដ៏បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រឈានមុខគេរបស់អាម៉េរិកមួយនេះ ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនចេញឆ្ងាយពីប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីមួយនេះ។ ទំហំនៃការផ្លាស់ប្តូរនេះ គឺប្រែប្រួលទៅតាមក្រុមហ៊ុនផ្គត់ផ្គង់ និងអាស្រ័យលើភាពស្មុគស្មាញនៃសមាសធាតុដែលពួកគេផលិត។

ថៃអាចក្លាយជាគោលដៅសំខាន់មួយសម្រាប់ការផ្លាស់ប្តូរផលិតរបស់ក្រុមហ៊ុននេះដោយសារយ៉ាងហោចណាស់មានអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន HP ចំនួន៥ កំពុងសាងសង់រោងចក្រផលិតថ្មី ឬឃ្លាំងស្តុកទំនិញនៅប្រទេសនេះ ហើយក្នុងនោះមានអ្នកផ្គត់ផ្គង់ចំនួនពីរបានបង្កើនសមត្ថភាពនៅទីនោះចាប់តាំងពីដើមឆ្នាំនេះតាមសំណើរបស់ក្រុមហ៊ុន HP៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីន និងថៃ កំពុងប្រជែងគ្នាដណ្ដើមតំណែងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតផលិតផល ហាឡាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ហាឡាលកំពុងក្លាយជាឧស្សាហកម្ម និងជាគម្រោងវិនិយោគដ៏ពេញនិយមមួយនៅតំបន់អាស៊ាន។ ក្រៅពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសមូស្លីមដូចគ្នានោះ នៅ…

ភាពច្នៃប្រឌិតដ៏ពិសេសរបស់ភ្លេតហ្វម TIKTOK និងមុខងារសុវត្ថិភាពទាក់ទាញឲ្យមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់

ព័ត៌មាន
បេសកកម្មរបស់ក្រុមហ៊ុន TikTok ក្នុងការបំផុសគំនិតច្នៃប្រឌិត និងនាំមកនូវភាពរីករាយជាមួយនឹងមុខងារសុវត្ថិភាពដែលបន្តកើនឡើងឥតឈប់ឈរគឺកំពុងដំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ