វិស័យសេដ្ឋកិច្ច

ហេតុអ្វីអ្នកជំនាញសេដ្ឋកិច្ចកំពូលរបស់ IMF មានការព្រួយបារម្ភខ្លាំងចំពោះបំណុល៣៤ទ្រីលានដុល្លាររបស់អាម៉េរិក?


លោក អូលីវីយេ ប្លង់ឆាដ (Olivier Blanchard) ដែលជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ជនជាតិបារាំង នៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ ភីតធើសុន (Peterson Institute for International Economics (PIIE)) មានមូលដ្ឋាននៅវ៉ាស៊ីនតុន ឌីស៊ី និងជាអតីតប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៣៤ទ្រីលានដុល្លារ របស់រដ្ឋាភិបាលអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន ហ្វ័រធ្យូន (FORTUNE)។
វិស័យសេដ្ឋកិច្ច
ដោយ

លោក អូលីវីយេ ប្លង់ឆាដ (Olivier Blanchard) អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីល្បាញមួយរូបកាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ បានព្រមានថា សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បង្កឡើងដោយវិបត្តិសារពើពន្ធ ដែលបានផ្ទុះឡើង បន្ទាប់ពីឱនភាពថវិការបស់មហាអំណាចមួយនេះបានរីកកាន់តែធំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងឱនភាពថវិការបស់រដ្ឋាភិបាលអាម៉េរិក។

លោកគឺជាអ្នកជំនាញចុងក្រោយបង្អស់ ដែលបានព្រមានចំពោះបំណុលជាតិរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីឱនភាពថវិកាបានកើនឡើងយ៉ាងខ្លាំង ក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ឱនភាពថវិកាដ៏ធំសម្បើមកាលពីឆ្នាំមុនបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការដំឡើងអត្រាការប្រាក់ និងនៅពេលដែលសេដ្ឋកិច្ចកំពុងសម្រេចបានកំណើន។ បំណុលសរុបរបស់រដ្ឋាភិបាលអាម៉េរិក នៅពេលនេះបានកើនឡើងរហូតដល់ទៅជាង១២០%នៃផលិតផលក្នុងស្រុកសរុប(GDP)។​​

អ្នកជំនាញរូបនេះបានលើកឡើងថា លោកមានសុទិដ្ឋិនិយមច្រើនជាងទាក់ទិននឹងហានិភ័យបំណុលក្នុងប្រទេសផ្សេងៗទៀត រួមមានទាំងអង់គ្លេស ដែលបំណុលរបស់រដ្ឋាភិបាលអង់គ្លេស បានកើនឡើងខ្លាំងលើកចុងក្រោយដល់ប្រមាណ១០០%​​នៃ GDP អំឡុងទសវត្សរ៍ឆ្នាំ១៩៦០។

លោកបានគូសបញ្ជាក់ថា លោកប្រមើល​មិនឃើញវិបត្តិដ៏ធំមួយ ដែលអាចនឹងកើតឡើងឆាប់ៗនេះទេ លើកលែងតែសហរដ្ឋអាម៉េរិក ដែលជាវិបត្តិដ៏ធំអាចនឹងផ្ទុះឡើងក្នុងពេលចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ ហើយប្រសិនបើសហរដ្ឋអាម៉េរិក ត្រដាបត្រដួសទៅហើយនោះ ពិភពលោកទាំងមូលច្បាស់ជាទទួលរងផលប៉ះពាល់ដោយជៀសមិនផុត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបង្ហាញកត្តាប្រឈមធំៗ៣ ដែលធ្វើតម្លៃស្វាយចន្ទីសើមនៅឆ្នាំនេះថោកជាងឆ្នាំមុន

ព័ត៌មាន
គ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំ២០២៤នេះ ត្រូវបានគេសង្កេតឃើញថា ហាក់មានតម្លៃទាបជាងដើមឆ្នាំ២០២៣។ អ្នកជំនាញអះអាងថា ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីស…

រុស្ស៊ី និងវេណេស៊ុយអេឡានឹងចាត់វិធានការរួមគ្នា ដើម្បីឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ

ព័ត៌មាន
ប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា បានអះអាងកាលពីពេលថ្មីៗថា ខ្លួននឹងចាត់វិធានការរួមគ្នា ដើម្បីឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេពីសំណាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ