កិច្ចព្រមព្រៀងវិនិយោគ

ឥណ្ឌា ចុះកិច្ចព្រមព្រៀងវិនិយោគទំហំ១០០ពាន់លានដុល្លារ ជាមួយប្រទេសអឺរ៉ុបចំនួន៤


ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក បានចុះកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសអឺរ៉ុបចំនួន៤ ដែលនឹងជួយបង្កើតការងារផ្ទាល់ចំនួន១លានកន្លែង នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលពោរពេញដោយជំនឿសាសនាសម្បូរបែបមួយនេះក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កិច្ចព្រមព្រៀងវិនិយោគ
ដោយ

ឥណ្ឌាបានចុះកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំ១០០ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសអឺរ៉ុប ចំនួន៤ រួមមាន ប្រទេសអ៊ីស្លង់ (Iceland) ប្រទេសលិចតេនស្ទេន (Liechtenstein) ប្រទេសន័រវែស និងប្រទេសស្វីស ហើយបានប្តេជ្ញាបញ្ចុះពន្ធនាំចូលលើផលិតផលឧស្សាហកម្មពីប្រទេសអឺរ៉ុបទាំង៤ខាងនេះដែលសុទ្ធតែជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប(EFTA)។

សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប(EFTA)បានលើកឡើងថា កិច្ចព្រមព្រៀងដ៏មានសារសំខាន់រវាងឥណ្ឌា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នេះ នឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចធំធេងដូចជាខ្សែច្រវាក់ផ្គត់ផ្គង់ ដែលត្រូវបានធ្វើសមាហរណកម្មកាន់តែល្អប្រសើរ និងដែលមានភាពធន់ជាងមុន ឱកាសថ្មីៗសម្រាប់អាជីវកម្ម និងពលរដ្ឋនៃភាគី​សងខាងដែលឈានទៅរកកំណើននៃរំហូរពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលប្រទេសឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាមួយប្លុកសេដ្ឋកិច្ចដ៏សំខាន់មួយនៅអឺរ៉ុបបែបនេះ។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលពាណិជ្ជកម្មលើទំនិញ និងសេវាកម្ម ការលើកកម្ពស់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ កម្មសិទ្ធិបញ្ញា លទ្ធកម្មរបស់រដ្ឋាភិបាល ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការដោះស្រាយវិវាទផងដែរ។

លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកនាំចេញរបស់ឥណ្ឌា ក្នុងការចូលទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធឧស្សាហកម្មថៃ ស្នើឱ្យរដ្ឋាភិបាលរឹតបន្ដឹងលើការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ក្រោយរកឃើញសារធាតុគីមីហាមឃាត់

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការត្រួតពិនិត្យគុណភាពបន្លែ និងផ្លែឈើនាំចូលពីបណ្ដាប្រទេសជិតខាង និងប្រទ…

នៅ៥ឆ្នាំចុងក្រោយវិនិយោគិនចិនសម្រុកលក់ទ្រព្យចេញពីអាម៉េរិក ដល់ទៅជិត៣២ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០១៩ មក វិនិយោគិនចិន ដែលបានបណ្តាក់ទុនវិនិយោគនៅសហរដ្ឋអាម៉េរិក បានសម្រេចដកខ្លួនចេញពីទីផ្សាររប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ