វិនិយោគិនចិន

នៅ៥ឆ្នាំចុងក្រោយវិនិយោគិនចិនសម្រុកលក់ទ្រព្យចេញពីអាម៉េរិក ដល់ទៅជិត៣២ពាន់លានដុល្លារ


ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០១៩ មក វិនិយោគិនចិន ដែលបានបណ្តាក់ទុនវិនិយោគនៅសហរដ្ឋអាម៉េរិក បានសម្រេចដកខ្លួនចេញពីទីផ្សាររបស់មហាអំណាចមួយនេះជាបន្តបន្ទាប់ ដែលមានតម្លៃសរុបដល់ទៅជិត៣២ពាន់លានដុល្លារ។ កំណើននៃការលក់ទ្រព្យសម្បត្តិចេញរបស់វិនិយោគិនចិននេះ ត្រូវបានគេកត់សម្គាល់ឃើញថា គឺបានកើតឡើងក្រោយសហរដ្ឋអាម៉េរិកបន្តអនុវត្តគោលនយោបាយដាក់សម្ពាធនៅលើក្រុមហ៊ុនចិន។
វិនិយោគិនចិន
ដោយ

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ វិនិយោគិនចិន ដែលស្ថិតនៅក្នុងចំណោមអ្នកទិញដ៏សកម្មបំផុតលើគម្រោងអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាម៉េរិក បានលក់អចលនទ្រព្យពាណិជ្ជកម្មទាំងនោះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៩។ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ វិនិយោគិនចិនទាំងនោះបានលក់ទ្រព្យវិនិយោគរបស់ពួកគេមានតម្លៃសរុបដល់ជិត៣២ពាន់លានដុល្លារ មានកើនឡើង១៥ដង បើធៀបនឹង៥ឆ្នាំមុន។ កំណើនយ៉ាងគំហុកនៃការលក់ទ្រព្យសម្បត្តិរបស់វិនិយោគិនចិននេះ គឺកើតឡើងក្រោយរដ្ឋាភិបាលចិន និងសហរដ្ឋអាម៉េ​រិក នៅតែបន្តមានវិវាទពាណិជ្ជកម្មនឹងគ្នាជាបន្តបន្ទាប់។

ជាមួយគ្នានេះ និន្នាការនៃការវិនិយោគរបស់វិនិយោគិន នៅសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងបន្តថមថយបន្ថែមទៀត ប្រសិនបើសម្ពាធនៃការកើនឡើងអត្រាការប្រាក់ធ្វើឱ្យធ្លាក់ចុះជាបន្តបន្ទាប់នូវតម្លៃទ្រព្យសកម្មនៅក្នុងសហរដ្ឋអាម៉េ​រិក។ បន្ថែមពីលើនេះ អ្នកវិនិយោគចិនមួយចំនួន ក៏កំពុងប្រញាប់ប្រញាល់លក់ការកាន់កាប់អចលនទ្រព្យបរទេសរបស់ពួកគេ ដើម្បីដកសាច់ប្រាក់ ខណៈដែលពួកគេប្រឈមនឹងវិបត្តិអចលនទ្រព្យកាន់តែអាក្រក់នៅក្នុងប្រទេសចិន​។

ការលក់ដ៏ធំបំផុតបានកើតឡើងនៅអំឡុងឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុន GLP ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់សិង្ហបុរី គាំទ្រដោយសម្ព័ន្ធវិនិយោគិនចិន បានលក់ទ្រព្យសម្បត្តិឧស្សាហកម្មឆ្លងកាត់មូលនិធិជាច្រើនទៅឱ្យក្រុមហ៊ុន Blackstone Real Estate Partners ដែលមានទំហំទឹកប្រាក់ជិត១៩ពាន់លានដុល្លារ។

ក្រៅពីវិនិយោគិនចិន នៅសហរដ្ឋអាម៉េ​រិក វិនិយោគិនចិននៅហុងកុង ដែលជាអ្នកទិញគម្រោងអចលនទ្រព្យនៅដែនកោះនេះ ក៏មានសេចក្តីរាយការណ៍ពីការសម្រុកប្រមូលលក់គម្រោងនានារបស់ពួកគេនៅហុងកុងផងដែរ បន្ទាប់ពីអាជ្ញាធរប្រកាសដកការទប់ស្កាត់នៅដែនដីនេះ៕

ដោយ: សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌា ចុះកិច្ចព្រមព្រៀងវិនិយោគទំហំ១០០ពាន់លានដុល្លារ ជាមួយប្រទេសអឺរ៉ុបចំនួន៤

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក បានចុះកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសអឺរ…

លុយរីងហ្គីតរបស់ម៉ាឡេស៊ីធ្លាក់ថ្លៃខ្លាំង មិនធ្លាប់មានក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ

ព័ត៌មាន
រីងហ្គីតដែលជារូបិយប័ណ្ណជាតិរបស់ម៉ាឡេស៊ី និងជាលុយដែលថ្លៃបំផុតមួយនៅតំបន់អាស៊ាន នៅពេលនេះកំពុងប្រឈមនឹងការធ្លាក់ចុះដល់កម្រិតទាបបំផុតមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ