អត្ថបទពាណិជ្ជកម្ម

ហ្វតតេ បានចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ កម្រិត AA+ លំដាប់ថ្នាក់ជាតិ និងកម្រិត B+ ក្នុងលំដាប់អន្តរជាតិ


ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី បានទទួលការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ ពី Global Credit Rating (GCR) ដែលជាស្ថាប័នវាយតម្លៃស្ថានភាពហិរញ្ញវត្ថុដ៏ល្បីល្បាញជុំវិញពិភពលោក។ ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ខ្នាតអន្តរជាតិរបស់ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ត្រូវបានដំឡើងពី B ទៅ B+ រីឯការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ខ្នាតថ្នាក់ជាតិត្រូវបានដំឡើងពី AA(KH) ទៅ AA+(KH)។
ហ្វតតេ បានចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ កម្រិត AA+ លំដាប់ថ្នាក់ជាតិ និងកម្រិត B+ ក្នុងលំដាប់អន្តរជាតិ
ដោយ
អំពី Forte

ការដំឡើងចំណាត់ថ្នាក់នេះ គឺជាលទ្ធផលនៃការធ្វើឱ្យប្រសើរឡើងនូវមូលធននីយកម្ម និងលំហូរសាច់ប្រាក់ ដែលបានដើរតួរពង្រឹងជំហរហិរញ្ញវត្ថុរបស់ ហ្វតតេ យ៉ាងរឹងមាំក្នុងទីផ្សារ។ លើសពីនេះ ការដំឡើងចំណាត់ថ្នាក់របស់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក៏ត្រូវបានសន្មត់ថាជាគុណសម្បត្តិសម្រាប់ប្រកួតប្រជែង ការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយការប្រុងប្រយ័ត្ន និងទម្រង់ហិរញ្ញវត្ថុរឹងមាំរបស់ពួកគេទាំងមូល។

វិញ្ញាបនបត្របញ្ញាក់ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ពី Global Credit Rating (GCR)

ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងជាច្រើនប្រភេទបំពេញតាមតម្រូវការអាជីវកម្ម និងបុគ្គល ដោយមានគោលដៅចម្បងក្នុងការការពារអតិថិជន ពីហានិភ័យរបស់ភាពមិនច្បាស់លាស់ និងហានិភ័យដែលអាចកើតមានឡើងនៅក្នុងពិភពលោករបស់យើង។ ផលិតផលធានារ៉ាប់រងរបស់ ក្រុមហ៊ុនហ្វតតេ ដែលមានទាំងការការពារសម្រាប់អាជីវកម្ម និងបុគ្គល ដូចជា៖ ធានារ៉ាប់រងអគ្គីភ័យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនជាក្រុម ការធានារ៉ាប់រងទៅលើគេហដ្ឋាន និងអចលនទ្រព្យ ធានារ៉ាប់រងនាវាសមុទ្រ និងទំនិញ ការសាងសង់ អាកាសចរណ៍ យានយន្ត សុខភាព និងធានារ៉ាប់រងលើការទទួលខុសត្រូវទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាផលិតផលធានារ៉ាប់រងផ្សេងៗជាច្រើនទៀត។​

បច្ចុប្បន្ន ហ្វតតេ នៅតែបន្តភាពឈានមុខគេនៅក្នុងទីផ្សារធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជា​ ដោយសារកំណើនយ៉ាងឆាប់រហ័សនៃបុព្វលាភធានារ៉ាប់រងសរុប និងការធ្វើពិពិធកម្មដ៏ល្អនៅគ្រប់ខ្សែអាជីវកម្មផ្សេងៗគ្នា។ ការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុនេះ គឺជាសក្ខីភាពមួយសបញ្ជាក់ពីយុទ្ធសាស្រ្តអនុវត្តផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងជាប់លាប់ បូកផ្សំការអនុវត្តការធានារ៉ាប់រងប្រកបដោយការទទួលខុសត្រូវ និងកាន់កាប់ចំណែកទីផ្សារនាំមុខគេ។

លោក ពិន និរន្ត នាយក​ប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុ មានប្រសាសន៍ថា "យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលបានការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុនេះពី GCR ព្រោះវាឆ្លុះបញ្ចាំងពីការថយចុះនៃកម្រិតហានិភ័យផ្នែកហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុ របស់ ហ្វតតេ។ លើសពីនេះ សមិទ្ធិផលមួយនេះ បង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តអតិថិជនលើអាជីវកម្មយើងទាំងមូល បូកផ្សំនឹង ការប្តេជ្ញាចិត្តចំពោះបទពិសោធន៍របស់អតិថិជន ហ្វតតេ។ គួបផ្សំនឹងពានរង្វាន់ផ្សេងៗដែលយើងទទួលបានថ្មីៗ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង សុទ្ធតែជាកត្តាសំខាន់ៗដែលចូលរួមពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀត ដើម្បីជួយឱ្យក្រុមហ៊ុន ហ្វតតេ ទទួលបានលក្ខខណ្ឌហិរញ្ញប្បទានកាន់តែប្រសើរឡើង​ ដើម្បីគាំទ្រនូវនិរន្តភាពនៃអាជីវកម្មយើងក្នុងរយៈពេលវែង។"

លោក ពិន និរន្ត នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ហ្វតតេគ្រុប

ក្រៅពីមោទកភាពនៃការទទួលបាននូវការទទួលស្អាល់ពី ស្ថាប័នវាយតម្លៃ Global Credit Rating ហើយនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ក៏ទើបតែទទួលបានពានរង្វាន់ជាក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ2023 (Inclusive Business Award) ក្នុងកម្មវិធីកិច្ចប្រជុំ អាជីវកម្មបរិយាប័ន្នអាស៊ានលើកទី6 ដែលធ្វើឡើងនៅកោះបាលី នៃប្រទេស ឥណ្ឌូនេស៊ី កាលពីចុង ខែសីហាកន្លងទៅ។ លើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” ដែរនេះរាប់ជាពានរង្វាន់លើកទីបី សម្រាប់ហ្វតតេ។ ទាំងនេះសុទ្ធតែជាសមិទ្ធិផលដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់ហ្វតតេ សម្រាប់ការទទួលស្គាល់ទាំងក្នុងប្រទេស កម្ពុជា និងក្នុងតំបន់ដែលពួកគេប្រតិបត្តិការ។

លោក ពិន និរន្ត បានបន្ថែមទៀត៖ “ជាមួយនឹងការដំឡើងនូវចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ ហ្វតតេ ជឿជាក់ថា យើងនឹងត្រៀមខ្លួនសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ជានិច្ច និងជោគជ័យនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហ្វតតេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រពីសំណាក់អតិថិជន និងដៃគូទាំងអស់របស់យើង។”

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្ម មួយ ក្នុងពេល​តែ​មួយ ។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999, ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកប ដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវា ធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រង​អាយុ​​ជីវិតនៅក្នុង ប្រទេសកម្ពុជា និងធានារ៉ាប់រង ទូទៅក្នុងប្រទេសឡាវ ។ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ធានារ៉ាប់រងផ្សេងៗទៀត ។

ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់​នូវ​រាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់ឱកាសដល់បុគ្គលិក គ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គ​បណ្តុះ​បណ្តាល​​នានា​ទាំងក្នុង និង ក្រៅស្ថាប័ន ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លាង ម៉េង អះអាងថា ទ្រព្យសកម្មធនាគារ ជីប ម៉ុង នៅតែបន្ដកើនឡើង ទោះសេដ្ឋកិច្ចពិភពលោកកំពុងជួបឧបសគ្គក្ដី

ព័ត៌មាន
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានអះអាងច្បាស់ៗថា ទ្រព្យសកម្មរបស់ធនាគារ ជី…

រថយន្តអគ្គិសនីវៀតណាមត្រៀមហក់ចូលទីផ្សារអឺរ៉ុប ក្រោយអឺរ៉ុបបើកការស៊ើបអង្កេតលើរថយន្តចិន

ព័ត៌មាន
ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមគ្រោងនឹងបញ្ជូនរថយន្តអគ្គីសនីរបស់ខ្លួនទៅលក់នៅលើទីផ្សារសហភាពអឺរ៉ុបខាងមុខនេះ ខណៈដែលអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ