អត្ថបទពាណិជ្ជកម្ម

ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រយៈពេលវែង លើអាជីវកម្មប៊េងកាសួរេន


ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមបាន ចុះកិច្ចសហប្រតិបត្តិការជាផ្លូវការ «សម្រាប់យុទ្ធសាស្ត្ររយៈពេលវែង លើអាជីវកម្មប៊េងកាសួរេន ដើម្បីពង្រឹងការការពារសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន» នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនហ្វតតេ ក្នុងអគារពាណិជ្ជកម្មវឌ្ឍនៈ កាពីតាល់។
ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រយៈពេលវែង លើអាជីវកម្មប៊េងកាសួរេន
ដោយ

កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងលោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក នៃស្ថាប័នទាំងពីរ។

បើតាមការលើកឡើងរបស់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងប្តេជ្ញាបន្តការសហការ កសាង​ទំនាក់ទំនងដ៏រឹងមាំ និងជិតសិ្នតជាមួយ ធនាគារ ស៊ីអាយអិមប៊ី ហើយយើងមានភាពជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់ស្ថាប័នទាំងពីរ និងសហគមន៍​ដែលយើង​កំពុងតែប្រតិបត្តិការអាជីវកម្ម»។

គណៈគ្រប់គ្រង ក្រុមហ៊ុន ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ក្នុងពិធីចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ធានារ៉ាប់រងពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវាជាសំណាញ់​សុវត្ថិភាព មានស្ថិរភាពហិរញ្ញវត្ថុ សម្រាប់គ្រួសារ និងអាជីវកម្ម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវស្ថិរភាព ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ក្រៅពីនេះធានារ៉ាប់រង​ក៏បានពង្រីក​នូវការវិនិយោគ នវានុវត្តន៍ និងជំរុញ​ឱ្យសេដ្ឋកិច្ចមានការរីកចម្រើនផងដែរ។ នេះបើតាមការបញ្ជាក់​បន្ថែមរបស់លោក យក់ ចំរើនឫទ្ធិ។

លោក យក់ ចំរើនឫទ្ធិ ថ្លែងសុន្ទរកថាក្នុងពិធី ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ថ្លែងក្នុងឱកាសនោះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្តីរីករាយ ​ដែលធនាគារ ស៊ីអាយអិមប៊ី បានចាប់ដៃគូសហការ ជាមួយនឹងក្រុមហ៊ុន ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រង ក្នុងស្រុកឈានមុខគេមួយ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងវិស័យធានារ៉ាប់រងរបស់ប្រទេសកម្ពុជា។​ ធនាគារ ស៊ីអាយអិមប៊ិ បានទទួលការអនុញ្ញាត ឲ្យអនុវត្តលើសេចក្តីប្រកាស ពីធនាគារជាតិ នៃកម្ពុជា ស្តីពីការធ្វើអាជីវកម្មប៊េងកាសូរេន តាមម៉ូឌែលណែនាំអតិថិជន ចុះថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ និងសេចក្តីប្រកាស ពីនិយ័តករធានារ៉ាប់រងកម្ពុជា តម្រូវឲ្យធនាគារ ស៊ីអាយអិមប៊ី ធ្វើការស្នើសុំអាជ្ញាបណ្ណអាជីវកម្មអន្តរការីធានារ៉ាប់រង ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ថ្វិដ្បិតតែ ថ្មីៗនេះ ធនាគារ ស៊ីអាយអិមប៊ី បានទទួលអាជ្ញាប័ណ្ឌ លើអាជីវកម្មប៊េងកាសួរេន ដោយសហការជាមួយនឹងក្រុមហ៊ុន ហ្វតតេ តែកិច្ចសហប្រតិបត្តិការជាដៃគូធានារ៉ាប់រង រវាងស្ថាប័នទាំងពីរនេះ បានចាប់ផ្តើមតាំងពីធនាគារ ស៊ីអាយអិមប៊ី បើកដំណើរការដំបូង ក្នុងឆ្នាំ២០១០មកម្ល៉េះ ដែលគិតមកទល់បច្ចុប្បន្ននេះ មានរយៈពេល ១៣ឆ្នាំហើយ។ ដូច្នេះការចុះកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ គឺជាការអបអរ ព្រមទាំងលើកកម្ពស់ ដល់ភាពជាដៃគូ រវាងស្ថាប័នទាំងពីរទៅកម្រិតខ្ពស់មួយទៀត ចាប់ពីពេលនេះ រហូតដល់អនាគតទៅ»។

ជាមួយគ្នានេះ លោក ប៊ុន យីន​ បានបញ្ជាក់បន្ថែមផងដែរថា៖ វិស័យធនាគារ និងវិស័យធានារ៉ាប់រង មានភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្កាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ។​ ហើយវិស័យទាំងពីរនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងសង្គមជឿនលឿន និងអភិវឌ្ឍន៍ ដូចបច្ចុប្បន្ន ដែលបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ដូច្នេះការចាប់ដៃគ្នាជាផ្លូវការ នាពេលនេះ នឹងជួយជំរុញភាពរីកចម្រើនបន្ថែមទៀតរបស់ស្ថាប័នទាំងពីរ និងជាពិសេសអាចផ្តល់នូវគុណប្រយោជន៍ ដល់អតិថិជនទាំងសងខាង តាមរយៈចំណុចពិសេសរបស់ស្ថាប័នទាំងពីរផងដែរ។

ទន្ទឹមនេះ លោក ប៊ុន យីន បានកោតសរសើរ ដល់ក្រុមហ៊ុន ហ្វតតេ​ ដែលបានចូលរួមកសាងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា តាមរយៈវិស័យធានារ៉ាប់រង និងធ្វើឱ្យទីផ្សារធានារ៉ាប់រងបានរីកចម្រើនដល់ថ្ងៃនេះ ហើយថែមទាំងការបណ្តុះបណ្តាលនូវធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រង ដែលយើងបានកត់សម្គាល់បរិមាណ នៃបុគ្គលិកស្ទើរតែទាំងអស់ជាជនជាតិខ្មែរ។

លោក ប៊ុន យីន ថ្លែងសុន្ទរកថាក្នុងពិធី ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ ធនាគារ ស៊ីអាយអិមប៊ី នឹងជំរុញការផ្សព្វ​ផ្សាយ និងណែនាំផលិតផលធានារ៉ាប់រងទូទៅរបស់ក្រុមហ៊ុន ហ្វតតេ ទៅដល់​អតិថិជន ដើម្បីផ្តល់នូវជម្រើសផលិតផលកាន់តែទូលំទូលាយ និងការការពារផ្នែកហិរញ្ញវត្ថុកាន់តែរឹងមាំ ស្របទៅនឹងតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះ កិច្ចសហការនេះក៏បានផ្តល់ឱកាស ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន ហ្វតតេ ក្នុងការស្វែងយល់ពី​សេវាកម្មធនាគារកម្រិតអាស៊ានរបស់ធនាគារ ​ស៊ីអាយ​អិម​ប៊ី​ផងដែរ។




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត រំពឹងទំហំវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជាបារាំងកើនឡើងទ្វេដង

ព័ត៌មាន
នៅចំពោះមុខ លោក Emmanuel Macron ប្រធានាធិបតីបារាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក ទំនាក់ទំនងវិស័យឯកជនន…

ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ព័ត៌មាន
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាអធិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ