McDonald ចាកចេញពីរុស្ស៊ី

ភោជនីយដ្ឋាន McDonald ដ៏ល្បីរបស់អាមេរិកត្រៀមចាកចេញពីរុស្ស៊ី ដោយប្រកាសលក់ហាងទាំងអស់នៅក្នុងប្រទេសនេះ


ក្រុមហ៊ុនអាហារ Fast Food របស់អាមេរិក McDonald ដែលជាយីហោដ៏ល្បីល្បាញទូទាំងពិភពលោកនោះ បានប្រកាសកាលពីថ្ងៃទី១៦ ឧសភា ថា ខ្លួននឹងចាកចេញពីទីផ្សារប្រទេសរុស្ស៊ី ហើយនឹងលក់អាជីវកម្មរបស់ខ្លួនទាំងស្រុងនៅទីនោះ។ គួរជម្រាបថា អាជីវកម្មរបស់ប្រទេសលោកខាងលិចជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ីចាប់តាំងពីការលុកលុយរបស់ប្រទេសនេះ ចូលប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងទៅ។ នេះបើតាមការរាយការណ៍ដោយសារព័ត៍មាន CAN។
ភោជនីយដ្ឋាន McDonald បស់អាមេរិកត្រៀមចាកចេញពីរុស្ស៊ី
ដោយ

នៅក្នុងខែមីនាកន្លងទៅក្រុមហ៊ុន McDonald បានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួនចំនួន ៨៥០កន្លែងនៅក្នុងប្រទេសរុស្ស៊ី ដែលមានបុគ្គលិកកំពុងបម្រើការចំនួន ៦២០០០ នាក់។

ប៉ុន្តែកាលពីថ្ងៃចន្ទទី ១៦ឧសភា ក្រុមហ៊ុនយក្សមួយនេះ បានឈានទៅមុខមួយជំហានទៀត ដោយបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីប្រតិបត្តិការជាង៣០ឆ្នាំមកនេះ សាជីវកម្ម McDonald បានប្រកាសថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ីទាំងស្រុងតែម្ដង ថែមទាំងបានចាប់ផ្តើមដំណើរការលក់អាជីវកម្មរបស់ខ្លួនក្នុងប្រទេសរុស្សីទាំងអស់ផងដែរ”។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះបន្ថែមថា វិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងបរិយាកាសប្រតិបត្តិការដ៏អាប់អួបាននាំឱ្យក្រុមហ៊ុន McDonald's សន្មតថា នឹងមិនអាចបន្ដប្រតិបត្តិការអាជីវកម្មនៅរុស្ស៊ីតទៅទៀតបានទេ ព្រោះវាមិនបានដើរស្របនឹងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបន្ថែមថា បន្ទាប់ពីការលក់នេះ ភោជនីយដ្ឋាននឹងលែងអាចប្រើឈ្មោះ ឡូហ្គោ ម៉ាកយីហោ ឬម៉ឺនុយរបស់ McDonald ទៀតហើយ។

នៅប្រទេសរុស្ស៊ី ក្រុមហ៊ុន McDonald’s មានការគ្រប់គ្រងផ្ទាល់លើហាងMcDonald’s ប្រហែល៨០% នៃចំនួនហាងទាំងអស់។ ហើយទីផ្សារទីផ្សាររុស្ស៊ី គឺមានប្រហែល៩% នៃប្រាក់ចំណូលសរុបសរុបរបស់ McDonald’s និងមានប្រហែល៣% នៃប្រាក់ចំណេញប្រតិបត្តិការសរុប។

គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនដោយគគ្លើន ដែលបង្កឱ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិចមិនធ្លាប់មានពីមុនមក និងបង្កឱ្យមានការចាកចេញនៃអាជីវកម្មបរទេសធំៗមួយចំនួនពីប្រទេរុស្សី រួមមាន H&M, Starbucks និង Ikea ។

មន្ត្រីទីក្រុងមូស្គូបានព្យាយាមចាត់ទុកទណ្ឌកម្មរបស់លោកខាងលិចថា គ្នានឥទ្ធិពលមកលើខ្លួននោះទេ ដោយសន្យាថា រុស្ស៊ីនឹងសម្របខ្លួន និងចាត់វិធានការ ដើម្បីបញ្ឈប់ការហូរចូលនៃរូបិយបណ្ណ និងទ្រព្យសម្បត្តិនានារបស់បរទេស៕

អត្ថបទ៖ ហ៊ុន គន្ចថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិធានការគ្រប់គ្រងជំងឺកូវីដរបស់ចិន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិនិយោគទុនបរទេសច្រើនឆ្នាំទៅមុខទៀត

ព័ត៌មាន
ប្រធានសភាពាណិជ្ជកម្មអាមេរិកបានព្រមាននៅថ្ងៃអង្គារទី ១៧ ឧសភានេះថា ការគ្រប់គ្រងដ៏តឹងរ៉ឹងនៃមេរោគកូវីដ-១៩ របស់ប្រទេសចិន នឹងរារាំងដល់លំហូរច…

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងបោះផ្សាយបណ្ណបំណុលតម្លៃ៣០០លានដុល្លារ ដើម្បីកៀរគរទុននៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិកនៅឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ