ប្រមុខចារកម្ម២៤ប្រទេស ជួបប្រជុំគ្នាជាសម្ងាត់ក្នុងប្រទេសសិង្ហបុរី

ប្រមុខចារកម្ម២៤ប្រទេស ជួបប្រជុំគ្នាជាសម្ងាត់ក្នុងប្រទេសសិង្ហបុរី ដោយមិនមានវត្ថមានរុស្ស៊ីនិងអ៊ុយក្រែន


យោងតាមប្រភពចំនួនប្រាំបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន២៤ ដែលជាប្រមុខនិងអ្នកតំណាងផ្នែកចារកម្មបានជួបប្រជុំគ្នាដោយសម្ងាត់នៅក្នុងកិច្ចប្រជុំស្ដីពីសន្តិសុខអាស៊ី សាងហ្គ្រីឡា (Sangri-La) ប្រទេសសឹង្ហបុរីកាលពីចុងសបា្តហ៍មុន។ បើតាមប្រភពដដែល មិនមានតំណាងឬមន្ត្រីចារកម្មរបស់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានចូលរួមក្នុងកិច្ចប្រជុំនោះទេ។
មេចារកម្មប្រទេស២៤ជួបប្រជុំគ្នាដោយសម្ងាត់នៅក្នុងប្រទេសសិង្ហបុរី!
ដោយ និង

លោកស្រី អាវ្រីល ហេនេស (Avril Haines) ជាអ្នកតំណាងរបស់សហរដ្ឋអាមេរិក និងជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិក ខណៈដែលប្រទេសចិនក៏មានតំណាងមកចូលរួមក្នុងកិច្ចប្រជុំនោះជាមួយប្រទេស២២ផ្សេងទៀតដែរ ស្របពេលដែលភាពតានតឹងរវាងប្រទេសមហាអំណាចកំពុងកើនកម្តៅ។ ក្នុងនោះ តាមការបញ្ជាក់ដោយប្រភពឥណ្ឌាមួយ លោក សាមន ហ្គូអែល (Samant Goel) ប្រធានទីភ្នាក់ងារប្រមូលព័ត៌មានបរទេសរបស់ប្រទេសឥណ្ឌា ក៏បានចូលរួមផងដែរ។

មនុស្សដែលដឹងអំពីកិច្ចប្រជុំនេះបានឱ្យដឹងថា « កិច្ចប្រជុំគឺជាការដោះស្រាយដ៏សំខាន់មួយនៅលើរបៀបវារៈចារកម្មអន្តរជាតិ»។ ជាមួយនឹងប្រទេសជាង ២០ បានចូលរួម វាមិនមែនជាពិធីចែករំលែកបច្ចេកទេសរវាងភ្នាក់ងារចារកម្មនោះទេ តែវាជាវិធីមួយសម្រាប់លើកម្ពស់ការយល់ដឹងឱ្យកាន់ស៊ីជម្រៅអំពីចេតនានិងចំណុចគ្រឹះសំខាន់ៗ»។ ប្រភពដដែលបានបន្ថែមថា មានកូដដែលមិនអាចនិយាយបានក្នុងចំណោមបណ្តាញស៊ើបការណ៍សម្ងាត់ ដែលពួកគេអាចនិយាយបាននៅក្នុងកិច្ចប្រជុំនោះ នៅពេលដែលវាជារឿងពិបាកនិយាយនៅក្នុងការទូតផ្លូវការនិងបើកចំហ។ វាជាកត្តាសំខាន់មួយក្នុងអំឡុងពេលដែលមានភាពតានតឹង ហើយព្រឹត្តិការណ៍នៅប្រទេសសិង្ហបុរីនេះលើកកម្ពស់វិធីបែបនេះ។

ប្រភពទាំងប្រាំដែលបានប្រាប់រ៉យទ័រនោះបានបដិសេធការបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ ព្រោះវាជារឿងរមាស់។ ទន្ទឹមគ្នា្ននេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅសឹង្ហបុរីបាននិយាយថា ខ្លួនមិនបានដឹងអំពីព័ត៌មាននេះនោះទេ ខណៈរដ្ឋាភិបាលចិននិងឥណ្ឌាក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើរសុំអធិប្បាយបន្ថែមពីរ៉យទ័រដែរ។

ទោះយ៉ាងណា ប្រភពមួយក្នុងចំណោមប្រាំដែលដឹងអំពីកិច្ចពិភាក្សាបានឱ្យដឹងទៀតថា ថ្វីត្បិតតែព័ត៌មានលម្អិតមានតិចតួចក៏ដោយ ក៏សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានពិភាក្សាគ្នានៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសុក្រនោះ។ ប្រភពបន្ថែមថា គ្មានឡើយវត្ថមានតំណាងប្រមុខចារកម្មរុស្ស៊ី ខណៈដែលលោក វ៉ូឡូឌីមៀ ហាវរីឡូវ (Volodymr V. Havrylov) អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលចូលរួមក្នុងកិច្ចប្រជុំសាងហ្គ្រីឡានោះដែរ បាននិយាយថា លោកមិនបានចូលរួមជាមួយប្រមុខចារកម្មនោះទេ។

សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលសេឡង់ តែងតែបើកកិច្ចប្រជុំរវាងមន្ត្រីស៊ើបការណ៍សម្ងាត់របស់ពួកគេជាញឹកញាប់ ដើម្បីប្រមូលផ្តុំគ្នានិងចែករំលែកព័ត៌មានសម្ងាត់យ៉ាងទូលំទូលាយរវាងប្រទេសទាំងនេះ ជាអ្វីដែលពួកគេហៅថាបណ្តាញភ្នែកទាំងប្រាំ (Five Eyes)។ ប៉ុន្តែ កិច្ចពិភាក្សារវាងប្រទេសធំៗលើពិភពលោកនៃផ្នែកចារកម្មដូចដែលបានធ្វើឡើងនៅប្រទេសសឹង្ហបុរីនេះគឺជារឿងមួយដ៏កម្របំផុត ហើយបើមានមែនក៏មិនមានការផ្សព្វផ្សាយជាសាធារណៈដែរ។

គួរជម្រាបថា កិច្ចប្រជុំស្ដីពីសន្តិសុខអាស៊ី សាងហ្គ្រីឡា (Sangri-La) ដែលបានប្រព្រឹត្តិធ្វើឡើងរយៈពេលបីថ្ងៃក្នុងប្រទេសឹង្ហបុរី មានមន្ត្រីប្រតិភូជាង៦០០នាក់មកពីប្រទេសចំនួន៤៩ បានចូលរួមក្នុងកិច្ចសន្ទនាទាំងទ្វេភាគី និងពហុភាគី នៅក្នុងសណ្ឋាគារសាងហ្គ្រីឡា។ កិច្ចប្រជុំស្តីពីសន្តិសុខដ៏ធំនេះធ្វើឡើង ស្របពេលដែលបញ្ហាសន្តិសុខដ៏តឹងតែងបំផុតមួយរវាងកំពូលមហាអំណាចពិភពលោកទាំងពីរទាក់ទងនឹងអនាគតរបស់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចង់ក្រសោបយកមកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ទោះជាត្រូវប្រើកម្លាំងក៏ដោយ។ គេមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ចិនអាចឈ្លានពានកោះតៃវ៉ាន់ ហើយសហរដ្ឋអាមេរិកអាចនឹងចូលធ្វើអន្តរាគមន៍ជួយកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ៕




អត្ថបទបន្ទាប់


អ្នកជំនាញលើកទឹកចិត្តឲ្យអ្នកចង់ទិញអចលនទ្រព្យ ពឹងពាក់អ្នកជំនាញ ដើម្បីបញ្ជៀសហានិភ័យ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យលើកទឹកឲ្យប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញស្វែងរកការពឹងពាក់អ្នកជំនាញ បើមិនចង់ជួបបញ្ហា…

តើកត្តាអ្វីខ្លះជំរុញឲ្យថ្នាក់ដឹកនាំកម្ពុជារំពឹងខ្ពស់ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?

ព័ត៌មាន
ដ្បិតថា ជំងឺរាតត្បាតកូវីដ១៩ គួបផ្សំនឹងវិបត្តិសាកលនានា បន្តអូសបន្លាយ ក៏ដោយចុះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញពីក្ដីរំពឹងយ៉ាងមុតមាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ