តម្លៃមាសនៅលើទីផ្សារអន្តរជាតិ

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបន្តហក់ឡើង ក្រោយលេចលឺពីដំណឹងកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក


តម្លៃមាសបានហក់ឡើងកាន់តែខ្ពស់នៅថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីមន្ត្រីធនាគារកណ្តាលអាម៉េរិកមួយរូបបានបង្ហើបពីលទ្ធភាពដ៏រឹងមាំក្នុងការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ
ដោយ

តម្លៃមាសនៅថ្ងៃអង្គារ ដើមសប្តាហ៍នេះបានហក់ឡើង០,១% ពោលគឺឡើងដល់ជាង២ពាន់៤រយដុល្លារក្នុងមួយអោន ដោយមួយអោនស្មើនឹងជាង៨ជីមាស បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ដែលធ្វើឱ្យជាប់គាំងការលក់ចេញជាសកលដោយសារតែការភ័យខ្លាចពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ បើតាមសន្ទស្សន៍តម្លៃមាសនាពេលអនាគតរបស់អាម៉េរិកបានបង្ហាញថា តម្លៃមាសនឹងកើនឡើង០,២% ឡើងដល់២,៤៤៩ដុល្លារក្នុងមួយអោន។

ការហក់ឡើងតម្លៃមាសនៅពេលនេះបានកើតឡើងចំពេលក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិកបាននិយាយថា ធនាគារនេះ នឹងត្រូវកាត់បន្ថយអត្រាការប្រាក់ដើម្បីរម្ងាប់គំនិតមហាជន ដែលយល់ថា ការធ្លាក់ចុះការងារនៅខែកក្កដា ច្រើនជាងការរំពឹងទុក គឺជាការបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចអាម៉េរិក។

ប្រធានធនាគារកណ្ដាលអាម៉េរិកប្រចាំទីក្រុងសានហ្វ្រាន់ស៊ីស្កូលោកស្រី ម៉ារី ដាលី (Mary Daly) បាននិយាយថា លោកស្រីចង់ឃើញការកាត់បន្ថយអត្រាការប្រាក់តាមការចាំបាច់ ហើយគោលនយោបាយចាំបាច់ត្រូវតែមានភាពសកម្ម។

លោកស្រី សូនី គូម៉ារី (Soni Kumari) មន្ត្រីរៀបចំយុទ្ធសាស្រ្តទំនិញរបស់ធនាគារ ANZ បាននិយាយថា ប្រសិនបើទិន្នន័យសេដ្ឋកិច្ចនាពេលខាងមុខបង្ហាញពីភាពកាន់តែចុះខ្សោយ ហើយធនាគារកណ្ដាលកាន់តែមានភាពស្រពេចស្រពិលនោះ តម្លៃមាសនឹងហក់ឡើងដល់២,៥០០ដុល្លារក្នុងមួយអោន ឬលើសពីនេះទៀតជាក់ជាមិនខាន។

លោកស្រីបានបន្ថែមថា ក្រុមពាណិជ្ជករក៏នឹងកំពុងសម្លឹងមើលទិន្នន័យពីប្រទេសចិនដែលជាកំពូលអ្នកទិញមាសផងដែរ ហើយស្របពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែកើតឡើងនោះ តម្រូវការមាសគួរតែបន្តកើនឡើងថែមទៀតផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា ព្រែកជីកហ្វូណន តេជោ នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះកើនឡើងមួយកម្រិតទៀត

ព័ត៌មាន
គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដូចអ្វីដែលបានគ្រោងទុក ដោយវានឹងក្លាយជាប្រព…

តើអ្វីជាហេតុផលចម្បងនៅពីក្រោយបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីតជំនាន់របស់បង់ក្លាដែស?

ព័ត៌មាន
លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីតជំនាន់របស់បង់ក្លាដែស ដែលជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក បានបង្ខំចិត្តលាលែងពីតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ