កសិកម្មអ៊ីស្រាអែល-អាស៊ាន

ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មអ៊ីស្រាអែលសម្លឹងឃើញទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង


ក្រុមហ៊ុនឯកទេសខាងបច្ចេកវិទ្យាកសិកម្មរបស់អ៊ីស្រាអែល កំពុងស្វែងរកទីផ្សារអាជីវកម្មនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេសទាំងនេះក៏កំពុងសម្លឹងឃើញពីឱកាសអភិវឌ្ឍបច្ចេកទេសកសិកម្ម និងបង្កបង្កើនទិន្នផលរបស់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យារបស់អ៊ីស្រាអែលដូចគ្នាដែរ។ ។ ក្រុមហ៊ុនកសិកម្មបែបច្នៃប្រឌិតរបស់អ៊ីស្រាអែលជាច្រើន បាននិងកំពុងពង្រីកទីផ្សាររបស់ខ្លួនចូលក្នុងប្រទេសកសិកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈកម្មវិធីកសិកម្មជាលក្ខណៈទ្វេភាគី ក្នុងនោះរួមមានប្រទេសវៀតណាម ថែ និងហ្វីលីពីន ជាដើម។
បច្ចេកវិទ្យាសិកម្មអ៊ីស្រាអែល នៅ​ប្រទេសថៃ
ដោយ

តាម​រយៈ​កម្មវិធី​កសិកម្ម​ជា​លក្ខណៈ​ទ្វេភាគី នេះ​ដែរ អ៊ី​ស្ត្រា​អែ​ល​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ថៃ ដោយ​ចូល​មក​ក្នុង​ទី​ផ្សាយ​ប្រទេស​មួយ​នេះ​តាម​រយៈ​ការ​បង្កើត​ភូមិ​បៃតង​ទី​ពីរ ក្នុង​ខេត្ត​ពេជ្រ​បុរី កាលពី​ខែតុលា​ឆ្នាំ​២០២០ បន្ទាប់​ពី​ភូមិ​បៃតង​ទី​១​ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៨​។ ភូមិ​បៃតង​ទាំង​ពីរ ត្រូវ​បាន​ចាត់ទុកជា​ទីតាំង​សម្រាប់​កសិករ​នៅ​ក្បែរ​នោះ និង​នៅ​ក្នុង​ខេត្ត​ទាំងមូល អាច​សិក្សា​និង​យក​គម្រូ​តាម​ការ​ដាំ​ដុះ​បែប​ទំនើប​។

គម្រោង​នេះ​បាន​បំពាក់​មក​នូវ​ប្រព័ន្ធ​ស្រោច​ស្រប​បែប​ទំនើប​របស់​អី​ស្រា​អែ​ល ដែល​រចនា​ឡើង​សម្រាប់​ការ​ដាំ​ដុះ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ហើយដោយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​អ៊ី​ស្រា​អែ​ល សម្រាប់​ជួយ​បង្រៀន​កសិករ​ថៃ​សម្រាប់​ការ​ដាំ​ដុះ​ផង​ដែរ​។

យើង​ក្រឡេក​មើល​វៀតណាម​វិញ​ម្តង ដោយ​គិត​មក​ដល់​ពេល​នេះ វៀតណាម​ក៏​មាន​គម្រោង​ភូមិ​បៃតង​របស់​អ៊ី​ស្រា​អែ​ល​នៅ​លើ​ទឹកដី​របស់​ខ្លួន​ដែរ ពោល​គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត វេញ​ហ្វុ​ក​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។ នៅ​ទីនោះ កសិករ​វៀតណាម បាន​សិក្សា និង​ដាំ​ដុះ​បាន​ជោគជ័យ ដោយ​ប្រើប្រាស់​បច្ចេកទេស​ដាំ​ដុះ ហា​យ​ដ្រូ​ហ្វូ​និ​ច (hydroponic techniques) ដែល​បច្ចេកទេស​នេះ​អនុញ្ញាត​ឲ្យ​គេ​ដាំ​បន្លែ​នៅ​លើ​ទឹក​ផ្ទាល់​តែ​ម្តង មិន​ចាំបាច់​ប្រើប្រាស់​ដី​នោះ​ទេ​។

បន្ថែម​ពី​នេះ វៀតណាម​គ្រោង​នឹង​ចុះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​អ៊ី​ស្រា​អែ​ល យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ​២០២១​នេះ ដែល​វា​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​បាន​ទៅ​សិក្សា និង​ស្វែងរក​បទ​ពិសោធន៍​ពី​វិស័យ​កសិកម្ម​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​ផ្ទាល់​តែ​ម្តង​។

អ៊ី​ស្រា​អែ​ល មាន​ក្រុមហ៊ុន​ឯកទេស​ខាង​បច្ចេកវិទ្យា​កសិកម្ម​បែប​នេះ​ដល់​ទៅ​ជាង ៦០០ ក្រុមហ៊ុន ដែល​ប្រការ​នេះ​បាន​ក្លាយជា​ឱកាស និង​ទីផ្សារ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស ដែល​មាន​សក្តានុពល​ផ្នែក​កសិកម្ម​ដូច​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ​ផ្ទាល់​តែ​ម្តង​។

ជាមួយនឹង​ផ្ទៃដី​កសិកម្ម ជាង​មួយ​រយ​លាន​ហិ​កតា ប្រទេស​មួយ​ចំនួន​ក្នុង​ចំណោម ១០ ប្រទេស​នៃ​តំបន់​អាស៊ាន គឺជា​អ្នក​ផលិត ផ្គត់ផ្គង់ និង​នាំ​ចេញ​កសិផល គ្រាប់​ធញ្ញជាតិ​ជា​ពិសេស​ស្រូវ​តែ​ម្តង​។ ទាំងនេះ​សុទ្ធសឹងតែ​ជា​ភាព​វិជ្ជមាន​សម្រាប់​ក្រុមហ៊ុន​អ៊ី​ស្រា​អែ​ល​ចូល​មក​វិនិយោគ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងកោះភូកេតស្រូបទាញបានភ្ញៀវទេសចរ ៦០ម៉ឺននាក់ និងចំណូលជិត៥០០លានដុល្លារ ក្រោយបើក៣ខែ

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ ប្រទេសថៃ នឹងចាប់ផ្ដើមបើកដំណើរការខេត្តភូកេត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ពីខែ កក្កដាខាងមុខនេះតទៅហើយ ខ…

ជីប ម៉ុង ចំណាយជាង៥០០លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្សារទំនើបធំ៤

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប វិនិយោគពហុវិស័យនៅកម្ពុជានោះ បានអះអាងថា បច្ចុប្បន្ន ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ