បច្ចេកវិទ្យាកសិកម្ម

ក្រុមហ៊ុនក្នុងស្រុកមួយមានមហិច្ឆតានាំចេញម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិទៅកាន់ទីផ្សារអន្តរជាតិ


ក្រុមហ៊ុនអង្គរហ្រ្គីន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្តកសិកម្មឈានមុខគេមួយនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនលើការផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម ដែលជាកត្តាសំខាន់ក្នុងការជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ មិនត្រឹមតែជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្តកសិកម្មក្នុងស្រុកប៉ុណ្ណោះទេ តែក្រុមហ៊ុននេះក៏មានលទ្ធភាពផលិតម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិ សម្រាប់នាំចេញទៅប្រទេសថៃផងដែរ។
ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិក្រុមហ៊ុនអង្គរហ្រ្គីនទទួលការចាប់អារម្មណ៍ពីអតិថិជន
ដោយ

ក្រោយជោគជ័យលើការនាំចេញទៅថៃ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអង្គរហ្រ្គីនកំពុងសិក្សាលទ្ធភាពលើការនាំចេញ​ទៅកាន់ទីផ្សារផ្សេងៗបន្ថែមទៀត។​

លោក កែវ ផាន់ណារ៉ា នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ក្រុមហ៊ុនអង្គរហ្រ្គីន បាននាំចូលនូវគ្រឿងយន្តកសិកម្មទំនើបៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លើសពីនោះ ក្រុមហ៊ុនអង្គរហ្រ្គីន ក៏បានចូលរួមលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈផលិតម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញផងដែរ។

អ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្មរូបនេះ បានចាត់ទុកការនាំចេញម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិ គឺជាមោទកភាព និងជាភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុនអង្គរហ្រ្គីន ក៏ដូចជាប្រទេសកម្ពុជា ក្នុងនាមជាប្រទេសកសិកម្មក្នុងចំណោមបណ្ដាប្រទេសដទៃ។ បើតាមលោក កែវ ផាន់ណារ៉ា បច្ចុប្បន្នក្រុមហ៊ុនអង្គរហ្រ្គីន ​កំពុងសិក្សាលទ្ធភាពទីផ្សារបន្ថែមក្នុងការនាំចេញម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិ ដែលបានផលិតដោយខ្លួនឯងផ្ទាល់ទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗ បន្ទាប់ពីក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសថៃ លើការប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិនេះ។

ដោយឡែក ចំពោះការប្រើប្រាស់គ្រឿងយន្តនៅក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោក កែវ ផាន់ណារ៉ា កត់សម្គាល់ឃើញថា មានការវិវត្តន៍ទៅមុខច្រើនគួរឲ្យគត់សម្គាល់ ជាពិសេសគឺការប្របា្រស់គ្រឿងយន្តកសិកម្មប្រភេទថ្មីៗ មួយចំនួន ដូចជា ការប្រើប្រាស់នូវប្រភេទដ្រូន និងម៉ាស៊ីនបាញ់ថ្នាំកសិកម្មជាដើម។ សម្រាប់អ្នកជំនាញរូបនេះយល់ឃើញថា ការប្រើប្រាស់គ្រឿងយន្តកសិកម្មណាមួយ ពិតជាធ្វើឲ្យប្រជាកសិករទទួលផលចំណេញច្រើន នៅពេលដែលពួកគេបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដូចជាប្រើប្រាស់ឲ្យចំគោលដៅ និងអស់លទ្ធភាពជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងវិស័យកសិកម្ម មិនត្រឹមតែកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងចំណេញពេលវេលាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយហានិភ័យមួយចំនួនរបស់កសិករ ក៏ដូចជាធ្វើឲ្យកសិករកាន់តែមានលទ្ធភាពពង្រីកការធ្វើកសិកម្មបន្ថែមទៀត។​

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្មរូបនេះ នៅតែបន្តណែនាំដល់ប្រជាកសិករ ក្នុងការការប្រើប្រាស់គ្រឿងយន្តកសិកម្មឲ្យចំគោលដៅ ដើម្បីចៀសវាងការខាតបង់ និងទទួលបានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច។ លោកកត់សម្គាល់ឃើញថា បើទោះបីជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែប្រជាកសិករមួយចំនួន ហាក់នៅតែមិនសូវមានការយល់ដឹងច្រើនចំពោះការប្រើប្រាស់ឱ្យបានទូលំទូលាយនៅឡើយទេ ខណៈអ្នកខ្លះទិញគ្រឿងចក្រមកប្រើប្រាស់តាមគ្នាតែប៉ុណ្ណោះ ដោយមិនបានសិក្សាស្វែងយល់លម្អិតពីសមត្ថភាពនៃគ្រឿងចក្រ និងបច្ចេកទេសប្រើប្រាស់ចំគោលដៅនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ី ជីន ពីង អាចមកបំពេញទស្សនកិច្ចនៅវៀតណាម នៅចុងខែតុលា ឬដើមខែវិច្ឆិកា

ព័ត៌មាន
ក្រុមមន្ត្រីវៀតណាម និងចិន ត្រូវបានគេជឿថា កំពុងរវល់នឹងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានដោយលោក ស៊ី ជីន ពីង ប្រធានាធិបតីចិន …

ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ១០ ខែតុលា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ