កម្លាំងពលកម្ម

តើជប៉ុនពិតជាកំពុងតែប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងវិបត្តិប្រជាសាស្រ្តមែនឫ?


ប្រទេសជប៉ុន ត្រូវបានគេអះអាងថា កំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងវិបត្តិប្រជាសាស្រ្ត ខណៈដែលចំនួនមនុស្សចាស់កើនឡើងដល់កម្រិតខ្ពស់បំផុត។ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនប្រជាជនជប៉ុន ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺជាង៣៦លាននាក់។ តើជប៉ុនពិតជាកំពុងតែប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងវិបត្តិប្រជាសាស្រ្តមែនឫ?
កម្លាំងពលកម្ម
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ប្រទេសជប៉ុន បានប្រារព្ធពិធីរំលឹក និងគោរពមនុស្សចាស់កាលពីដើមសប្តាហ៍ជាមួយនឹងកំណើននៃបញ្ហាប្រឈមនៃប្រជាសាស្រ្ត ដោយសារតែកំណើនកើនឡើងនៃមនុស្សវ័យចំណាស់។ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ដែលបានចេញផ្សាយមុនព្រឹត្តិការណ៍នេះបានបង្ហាញថា ប្រជាជនជប៉ុន ដែលមានអាយុលើសពី៦៥ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺកើនដល់ជាង៣៦លាននាក់ ខណៈដែលចំនួនប្រជាជនសរុបរបស់ប្រទេសកំពុងធ្លាក់ចុះ។ រដ្ឋាភិបាលជប៉ុន បានអះអាងថា នៅពេលនេះប្រជាជនវ័យចំណាស់នៅក្នុងប្រទេសនេះ គឺបានកើនឡើងដល់២៩,៣% នៃចំនួនប្រជាជនសរុប។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ូបឺត ហ្វែលមេន (Robert Feldman) ប្រធានក្រុមអ្នកសេដ្ឋវិទូនៅក្រុមហ៊ុន Morgan Stanley MUFG Securities បានអះអាងថា ទិន្នន័យនេះបង្ហាញឱ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីការផ្លាស់ប្តូរប្រជាសាស្រ្ត និងវិបត្តិការងារនៅក្នុងប្រទេសជប៉ុន។ ការលើកឡើងបែបនេះ គឺស្របគ្នានឹងការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Teikoku Databank កាលពីខែមុន ដែលបានបង្ហាញថា ៥១% នៃក្រុមហ៊ុននានានៅទូទាំងប្រទេសជប៉ុន បានបញ្ជាក់អំពីបញ្ហា នៃការខ្វះខាតបុគ្គលិកពេញម៉ោងបម្រើការងារ។ អ្នកជំនាញរូបនេះជឿជាក់ថា ដោយសារតែស្ថានភាពប្រជាសាស្រ្តបែបនេះ ជប៉ុនអាចនឹងប្រឈមមុខនឹងវិបត្តិកង្វះកម្លាំងពលកម្មដ៏អាក្រក់។

វិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គម បានអះអាងថា ស្ថានភាពប្រជាសាស្រ្តដ៏អាក្រក់នេះ មិនត្រឹមតែមិនថមថយនោះទេ វានឹងកើនឡើងបន្ថែមទៀត។ តាមការព្យាករដោយផ្អែកលើនិន្នាការថ្មីៗបានឲ្យដឹងថា សមាមាត្រមនុស្សចាស់របស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដោយឈានដល់ជិត៣៤% ក្នុងឆ្នាំ២០២៤០ខាងមុខ។

នៅពេលនេះរដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលអាចកើតចេញពីនិន្នាការទាំងនេះ ហើយបានចាត់វិធានការ ដើម្បីប្រឆាំងនឹងបញ្ហាទាំងនោះ។ នៅពេលនេះដើម្បីបំពេញតម្រូវការទីផ្សារការងារជប៉ុន បានបើកទ្វារទទួលពលករបរទេសរហូតដល់២លាននាក់ នៅក្នុងឆ្នាំ២០២៤ ហើយនឹងបង្កើនបន្ថែម៨សែននាក់ទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវៀតណាមនឹងជ្រើសរើសមហាអំណាចណារវាងចិន និងអាម៉េរិក ដើម្បីអភិវឌ្ឈន៍គម្រោងកសាងខ្សែកាបអុបទិកក្រោមសមុទ្ររបស់ខ្លួន?

ព័ត៌មាន
វៀតណាម មានគម្រោងក្នុងការអភិវឌ្ឈប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន តាមរយៈការកសាងបណ្តាញខ្សែកាបក្រោមសមុទ្រដល់ទៅ១០ខ្សែនៅមុនឆ្នាំ២០៣០។ គម្រោងកសាងបណ្តាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ