បើតាមការគូសបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រុមហ៊ុនផលិត និងកែច្នៃគ្រឿងអលង្ការនេះមានឈ្មោះ Metal Jewelry (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន International Metal & Jewelry មកពីប្រទេសថៃ ប៉ុន្តែសមាសភាពគ្រប់គ្រងសុទ្ធតែមកពីប្រទេសបារាំង និងបែលហ្សិក។
ក្រុមហ៊ុននេះ បានទទួលគោលការណ៍វិនិយោគពី CDC កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ មានទំហំវិនិយោគប្រមាណ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន៤៣៤កន្លែង៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។