អង្គការពាណិជ្ជកម្មពិភពលោក

ចិនកើតទុក្ខមិនសុខចិត្តប្ដឹងអាម៉េរិកទៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញរឿងឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី


ចិនកើតទុក្ខមិនសុខចិត្តប្ដឹងអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញរឿងឧបត្ថម្ភធន!! មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានកើតទុក្ខមិនសុខចិត្តរហូតឈានដល់ការដាក់ពាក្យប្ដឹងសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ជុំវិញលក្ខខណ្ឌតម្រូវបែបរើសអើង និងមិនត្រឹមត្រូវសម្រាប់ការឧបត្ថម្ថធនលើរថយន្តអគ្គិសនី (EV)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំជាច្រើន។
អង្គការពាណិជ្ជកម្មពិភពលោក
ដោយ

ក្រសួងពាណិជ្ជកម្មប្រទេសចិន បានទម្លាយរឿងរ៉ាវឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ប្រឆាំងនឹងការផ្ដល់ឧបត្ថម្ភធនលើរថយន្តអគ្គិសនីរបស់សហរដ្ឋអាម៉េរិក ដោយអះអាងថា ការឧត្ថម្ភធនទាំងនោះធ្វើឡើងក្រោមរូបភាពរើសអើង និងប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកួតប្រជែងដោយត្រឹមត្រូវ ស្មើភាពគ្នា និងយុត្តិធម៌។

ក្រសួងពាណិជ្ជកម្មប្រទេសចិននេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់អាមេរិកថា ការឧបត្ថម្ភធន ដែលផ្តល់ជូនក្រោមច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា (Inflation Reduction Act) របស់សហរដ្ឋអាម៉េរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៤ គឺវាបានរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយប្រកាសជំហរថា ប្រទេសចិននឹងប្រឆាំងដាច់ខាតតែម្តង។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងរថយន្តប្រើថាមពលអគ្គិសនីថ្មី និងការពារបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ឧស្សាហកម្មនេះនៅជុំវិញពិភពលោក។ ច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា (Inflation Reduction Act) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធចន្លោះពី ៣,៧៥០ ដុល្លារ ទៅ៧,៥០០ដុល្លារ សម្រាប់អ្នកទិញរថយន្តអគ្គិសនី (EV) ដែលដំឡើងនៅទ្វីបអាមេរិកខាងជើង (North America)។ ប៉ុន្តែអ្នកទិញរថយន្តអគ្គិសនី (EV) នឹងមិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធទាំងនេះឡើយ ប្រសិនបើរថយន្តដែលពួកគេទិញត្រូវបានផលិតដោយក្រុមហ៊ុនចិន រុស្ស៊ី កូរ៉េខាងជើង ឬអ៊ីរ៉ង់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រាសឧស្សាហកម្មចិនចំនួន១៧ បង្ហាញចំណាប់អារម្មណ៍ និងបំណងចង់វិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនសហគ្រាសឧស្សាហកម្មរបស់ចិន ចំនួន១៧ បានបង្ហាញចំណាប់អារម្មណ៍ និងបំណងចង់វិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍សង្គម ន…

រដ្ឋមួយនៅសហរដ្ឋអាម៉េរិកប្រឈមមុខនឹងការខាតបង់មួយថ្ងៃ១៥លានដុល្លារដោយសារតែឧបត្តិហេតុរំលំបាក់ស្ពានមួយកន្លែង

ព័ត៌មាន
ឧបត្តិហេតុនាវាបុកបាក់ស្ពានមួយនៅទីក្រុងបាល់ទីម័រ (Baltimore) ក្នុងរដ្ឋមារីឡែន ត្រូវបានគេរាយការណ៍ថា អាចបង្កឲ្យទីក្រុងនេះប្រឈមមុខនឹងបញ្ហាខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ