រដ្ឋម៉ារីឡែន

រដ្ឋមួយនៅសហរដ្ឋអាម៉េរិកប្រឈមមុខនឹងការខាតបង់មួយថ្ងៃ១៥លានដុល្លារដោយសារតែឧបត្តិហេតុរំលំបាក់ស្ពានមួយកន្លែង


ឧបត្តិហេតុនាវាបុកបាក់ស្ពានមួយនៅទីក្រុងបាល់ទីម័រ (Baltimore) ក្នុងរដ្ឋមារីឡែន ត្រូវបានគេរាយការណ៍ថា អាចបង្កឲ្យទីក្រុងនេះប្រឈមមុខនឹងបញ្ហាខាតបង់សេដ្ឋកិច្ច ក្នុងមួយថ្ងៃ ១៥លានដុល្លារ ។ មូលហេតុនៃការខាតបង់នេះ គឺដោយសារតែ ស្ពានដែលជួបឧបត្តិហេតុ បានបញ្ឈប់លំហូរចរាចរណ៍នាវាដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែ បាល់ទីម័រដែលជាកំពុងផែដ៏មមាញឹកទី ១៧ នៅសហរដ្ឋអាម៉េរិក ។
រដ្ឋម៉ារីឡែន
ដោយ

អាជ្ញាធរ និង អ្នកជំនាញសេដ្ឋកិច្ច នៅរដ្ឋម៉ារីឡែន សហរដ្ឋអាម៉េ​រិក បាននិយាយថា ការដួលរលំបាក់ស្ពាន Francis Scott Key បានបណ្តាលឲ្យមានការបិទផ្លូវចរាចរណ៍កប៉ាល់របស់កំពង់ផែ បាល់ទីម័រដែលជាកំពង់ផែមមាញឹកទី១៧នៅសហរដ្ឋអាម៉េរិកទាំងមូល។

សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា ការរាំងស្ទះដោយសារតែឧបត្តិហេតុនេះ បានបង្កផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងសម្រាប់រដ្ឋមួយនេះ ជាពិសេសគឺទីក្រុងបាល់ទីម័រតែម្តង ហើយគេបានប៉ាន់ប្រមាណថា ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានទេ ទីក្រុងនេះនឹងខាតបង់ផលសេដ្ឋកិច្ច ក្នុងមួយថ្ងៃ១៥លានដុល្លារ ។

លោកស្រី ម៉ារី កាន ( Mary D. Kane ) ប្រធាន និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម រដ្ឋម៉ារីឡែនបាននិយាយថា ពលរដ្ឋ ៣ម៉ឺន៥ពាន់នាក់ បានប្រើប្រាស់ស្ពានដែលបាក់ ជារៀងរាល់ថ្ងៃ រីឯកំពង់ផែបាល់ទីម័រជាប្រភពការងារផ្ទាល់ដល់ពលរដ្ឋអាម៉េរិកលើសពី ១ម៉ឺន៥ពាន់នាក់និង អ្នកដែលទទួលផលដោយប្រយោលប្រមាណ១៤ម៉ឺននាក់ផ្សេងទៀត ។

លោកស្រីបានថ្លែងប្រាប់សារព័ត៌មានថា ផលប៉ះពាល់សេដ្ឋកិច្ចដែលនឹងត្រូវទទួលដោយទីក្រុងបាល់ទីម័រ និងរដ្ឋ ម៉ារីឡែន គឺធំធេង ។ មិនតែប៉ុណ្ណោះហេតុការណ៍នេះក៏នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចក៏ដូចជាខ្សែសង្វាក់ នៃការផ្គត់ផ្គងនៅតំបន់ឆ្នេរខាងកើតទាំងមូលរហូតដល់រដ្ឋមីស៊ីស៊ីពី។

មកដល់ពេលនេះគេដឹងថា កំពង់ផែបាល់ទីម័រ ក្នុងរដ្ឋម៉ារីឡែននេះ គឺជាប្រភពនៃកន្លែងនាំចូល រថយន្តច្រើនជាងកំពង់ផែផ្សេងទៀតនៅក្នុងសហរដ្ឋអាម៉េរិក ហើយក្រៅពីនោះវាក៏ជាមជ្ឈមណ្ឌលភស្តុភាកម្មមួយលើការដឹកជញ្ជូនធ្យូងថ្ម ឧស្ម័នធម្មជាតិ និង ជាចំណតនាវាទេសចរណ៍ផងដែរ។ ហើយការដួលរលំបាក់ស្ពាន Francis Scott Key នេះគឺជាគ្រោះមហន្តរាយដ៏ធំមួយ ហើយនឹងបង្កើតបញ្ហាសំខាន់ៗនៅឆ្នេរខាងកើតសហរដ្ឋអាម៉េរិកទាំងការនាំចូលនិងនាំចេញ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកើតទុក្ខមិនសុខចិត្តប្ដឹងអាម៉េរិកទៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញរឿងឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី

ព័ត៌មាន
ចិនកើតទុក្ខមិនសុខចិត្តប្ដឹងអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញរឿងឧបត្ថម្ភធន!! មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក…

ហេតុអ្វីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT គ្រោងបង្កើត Platform ថ្មី សម្រាប់ភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលទូទាំងពិភពលោក?

ព័ត៌មាន
ហេតុអ្វីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT គ្រោងបង្កើត Platform ថ្មី សម្រាប់ភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលទូទាំងពិភពលោក?!!…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ