អង្គការពាណិជ្ជកម្មពិភពលោក

អាម៉េរិកជំរុញឲ្យមានការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកបន្ថែមទៀត


មុនចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលគ្រោងធ្វើនៅចុងខែកុម្ភៈនេះ លោកស្រី ខេដឺរិន តៃ (Katherine Tai) ប្រធានទីភ្នាក់ងារពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានលើកឡើងពីការសម្លឹងរកការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកបន្ថែមទៀត។ លោកស្រីបានលើកឡើងថា លោកស្រីមិនបានរំពឹងថា នឹងមានកិច្ចព្រមព្រៀងកំណែទម្រង់ណាមួយទេ តែលោកស្រីជឿជាក់ថា កំណែទម្រង់នោះនឹងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មសកល។
អង្គការពាណិជ្ជកម្មពិភពលោក
ដោយ

លោកស្រី ខេដឺរិន តៃ ប្រធានទីភ្នាក់ងារពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងសប្តាហ៍នេះថា លោកស្រីនឹងប្រកាន់យកវិធីសាស្រ្តជាក់ស្តែង នៅពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកនាពេលខាងមុខ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មរបស់អង្គការគ្រប់គ្រងការធ្វើពាណិជ្ជកម្មរបស់ពិភពលោកមួយនេះ។

យ៉ាងណាក៏ដោយ លោកស្រី បានប្រាប់អ្នកយកព័ត៌មាននៅមុនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់ក្រុមប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលគ្រោងធ្វើឡើងនៅទីក្រុង អាប៊ូ ដាប៊ី ( Abu Dhabi)ថា លោកស្រីមិនរំពឹងថា នឹងមានកិច្ចព្រមព្រៀងកំណែទម្រង់ដ៏ធំដែលអាចដោះស្រាយរាល់ការខ្វះខាតរបស់ស្ថាប័ននេះក្នុងពេលតែមួយនោះទេ។ កិច្ចប្រជុំនេះគ្រោងធ្វើឡើងពីថ្ងៃទី២៦ ដល់២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់បែបនេះ ការអនុវត្តតាមស្ថានការណ៍ជាក់ស្តែង គឺជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់ជួយសង្គ្រោះបញ្ហារបស់ប្រទេសនីមួយៗ។

នៅពេលនេះអង្គការពាណិជ្ជកម្មពិភពលោក ដែលមានសមាជិក១៦៦ប្រទេស កំពុងប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន រួមទាំងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ ដែលគួរឱ្យចាប់អារម្មណ៍, ការកាត់បន្ថយការឧបត្ថម្ភធនលើការនេសាទ, ការដោះស្រាយការខ្វែងគំនិតគ្នាលើការឧបត្ថម្ភធនកសិកម្ម និងការសម្រេចចិត្តមួយចំនួនពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក។

បន្ថែមលើនេះបញ្ហាដែលឈឺក្បាលមួយទៀតក្រៅពីការធ្វើកំណែទម្រង់នោះ គឺបញ្ហានៃការរឹតបន្តឹងពាណិជ្ជកម្ម ដែលជំរុញដោយកត្តាផលប្រយោជន៍សន្តិសុខជាតិ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកើនឡើង រួមមានតាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការទប់ស្កាត់របស់សហរដ្ឋអាម៉េរិកលើការនាំចេញផលិតផលបច្ចេកវិទ្យាទៅកាន់ប្រទេសចិនជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចធំៗ៣ ឈប់ប្រើប្រាក់ដុល្លារអាម៉េរិកដល់ទៅ៩៥% នៃការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

ព័ត៌មាន
ប្រទេសមហាអំណាចធំៗចំនួន៣ រួមមាន រុស្ស៊ី មហាយក្សចិន និងឥណ្ឌា បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិករហូតដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មអន្តរជាតិរ…

មេដឹកនាំយោធា កំពុងស្ថិតលើផ្លូវឆ្ពោះទៅក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី

ព័ត៌មាន
លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការកងកម្លាំងពិសេសឥណ្ឌូនេស៊ី កំពុងស្ថិតនៅលើផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ