អាមេរិក-រុស្ស៊ី

អាមេរិកចោទរុស្ស៊ីថា បានប្រាសចាកពីអ្វីដែលខ្លួនបានប្ដេជ្ញាចិត្តនៅអង្គការពាណិជ្ជកម្មពិភពលោក


តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីកំពុងតែដើរប្រាសចាសកាន់តែឆ្ងាយពីអ្វីខ្លួនបានប្ដេជ្ញាចិត្ត ដើម្បីបានចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ២០១២។
មិនទាន់មានច្រកចេញសម្រាប់ភាពតានតឹងនៅអ៊ុយក្រែន

ការ​បំពាន​លើ​ការ​ប្តេជ្ញា​ចិត្ត ដែល​ជា​ការ​ចោទ​របស់​អា​មេ​រិ​ក​ទៅ​កាន់​រុ​ស្ស៊ី​នោះ គឺ​នៅ​ត្រង់​ថា រុ​ស្ស៊ី​មានការ​រឹត​បន្ដឹង​ការ​នាំ​ចូល​កសិកម្ម និង​មាន​គោលនយោបាយ​ជំនួស​ការ​នាំ​ចូល ដែល​វា​បាន​ប៉ះពាល់​ទៅ​ដល់​ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​មាន​រកស៊ី​ជាមួយ​រុ​ស្ស៊ី រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​នៅ​ថ្ងៃនេះ​។

នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ដាក់​ទៅ​កាន់​រដ្ឋសភា​អា​មេ​រិ​ក អំពី​ភាព​អនុលោម​តាម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​រុ​ស្ស៊ី តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០២១ ប្រទេស​រុ​ស្ស៊ី​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​តាមដាន​ថ្មី សម្រាប់​ការ​បញ្ជូន​ទំនិញ​តាម​រយៈ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ការ​រក្សា​នូវ​ការ​រឹត​បន្ដឹង​លើ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ដែល​មិន​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ផង​ដែរ​។

តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ទៀត​ថា នៅ​មួយ​ឆ្នាំ​កន្លង​មកនេះ ប្រទេស​រុ​ស្ស៊ី​បាន​បន្ដ​ដើរ​តាម​គន្លង​សេដ្ឋកិច្ច​របស់​ខ្លួន ប្រាសចាក​ពី​គោលការណ៍​ណែនាំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​ការ​មិន​រើសអើង​, ពាណិជ្ជកម្ម​ដោយ​សេរី​, ភាព​អាច​ព្យាករ​ទុក​មុន​បាន​, តម្លាភាព និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ជាដើម​។ អា​មេ​រិ​កបាន​ចោទ រុ​ស្ស៊ី​ថា បាន​ដើរ​ផ្ទុយ​ពី​គោលការណ៍​ទាំង​អស់នេះ ដោយ​រុ​ស្ស៊ី​បាន​រក្សា​វិធានការ​រឹតត្បិត​នៅ​តាម​ព្រំដែន ដើម្បី​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​អនុវត្ត​នូវ​គោលនយោបាយ​ឧស្សាហកម្ម ដែល​ហាក់ដូចជា​មាន​គោលការណ៍ ជំនួស​ការ​នាំ​ចូល និង​ការ​តម្រូវ​ឲ្យ​មានការ​ផលិត​ផលិតផល ឬ​សេវាកម្ម​នៅ​ក្នុងស្រុក​ដោយ​បង្ខំ​ជាដើម​។

សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​អំពី សកម្មភាព​របស់​រុ​ស្ស៊ី ហើយ​អា​មេ​រិ​ក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​សម​ស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ធ្វើ​យ៉ាងណា​រក្សា​ទីផ្សារ​រុ​ស្ស៊ី​ឲ្យ​នៅ​បើកចំហរ​សម្រាប់​ការ​នាំ​ចេញ​របស់​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ថា អា​មេ​រិ​ក និង​រុ​ស្ស៊ី​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ កាន់តែ​ពាក់មុខយក្ស សម្ញែង​ឫទ្ធិ​ដាក់​គ្នា​កាន់តែ​ខ្លាំង ទាក់ទង​នឹង​បញ្ហា​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទោះ​យ៉ាងណា គេ​នៅ​មិន​ទាន់​ឃើញ​មាន​ផែនការ​អំពី​ការ​ចាត់វិធានការ​ថ្មី​ៗ​បន្ថែម​របស់​សហរដ្ឋអាមេរិក ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​នោះ​ទេ ប្រសិនបើ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Valdimir Putin ពិតជា​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មែន​នោះ​។ ប៉ុន្ដែ មន្ត្រី​រដ្ឋបាល​លោក​ចូ​បៃ​ឌិន បាន​អះអាង​ថា ប្រសិនបើ​រឿង​នេះ កើតឡើង​មែន នោះ​អា​មេ​រិ​ក​នឹង​ពិចារណា​វិធានការ​ត្រួតពិនិត្យ​លើ​ការ​នាំ​ចេញ​ដ៏​តឹង​រឹង ដើម្បី​បង្អាក់​សេដ្ឋកិច្ច​រុ​ស្ស៊ី រួម​ទាំង​ការ​បញ្ឈប់​លទ្ធភាព​នាំ​ចូល​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​រុ​ស្ស៊ី យន្ដហោះ​សំខាន់​ៗ និង​គ្រឿងបន្លាស់​យានយន្ដ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសលោកខាងលិចថ្កោលទោសការបោះឆ្នោតសភាហុងកុង ខណៈចិនចេញមុខទាត់ចោលការថ្កោលទោសនេះ

ព័ត៌មាន
ប្រទេសលោកខាងលិចថ្កោលទោសការបោះឆ្នោតសភាហុងកុង ខណៈចិនចេញមុខទាត់ចោលការថ្កោលទោសនេះ។ថ្នាក់ដឹកនាំក្រុងហុងកុង បានសម្តែងការអបអរសាទរចំពោះលទ្ធផ…

អាជ្ញាធរចិនបញ្ជាឲ្យតារាល្បីៗ និងអ្នកឡាយលក់ផលិតផលតាមអនឡាញ ត្រូវឲ្យចូលខ្លួនដោះស្រាយបទល្មើសពន្ធឲ្យបានមុនឆ្នាំ២០២២

ព័ត៌មាន
ក្រោយពីបានផាកពិន័យលើអ្នកឡាយលក់ផលិតតាមអនឡាញម្នាក់ ក្នុងទំហំទឹកប្រាក់ដល់ទៅជាង ២០០លានដុល្លារអាមេរិករួចមក មិនបានប៉ុន្មានថ្ងៃផង អាជ្ញាធរនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ