ក្រសួងកសិកម្ម

ក្រសួងកសិកម្ម៖ សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា មិនគួរគាំទ្រការនាំជ្រូករស់ពីប្រទេសជិតខាង មកបំផ្លាញផលិតកម្មសត្វក្នុងស្រុកនោះទេ


ក្រោយពីមានការស្នើសុំពីប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ជុំវិញវិធានការទប់ស្កាត់កាផ្ទេរសិទ្ធិនាំចូលសត្វជ្រូកពីប្រទេសថៃ ក្នុងគោលដៅផ្តាច់មុខរួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបទៅកាន់សមាគមថា សមាគមផ្គត់ផ្គង់ជ្រូកមិនគួរគាំទ្រការនាំជ្រូករស់ពីប្រទេសជិត មកបំផ្លាញផលិតកម្មសត្វក្នុងស្រុក ដែលពេលនេះកំពុងត្រូវការការគាំទ្រ និងលើកទឹកចិត្ត ជាពិសេសនៅក្នុងស្ថានភាពដ៏តានតឹងនៃការរីករាលដាលជំងឺកូវីដ១៩ នោះទេ។
សកម្មភាពដឹកជញ្ជូនជ្រូក
ដោយ

ក្រសួងកសិកម្ម បាន​ចេញ​លិខិត​ឆ្លើយ​តប​មួយ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៣០ មេ​សាបាន​បង្ហាញ​ថា ថ្មី​ៗ​នេះ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា បាន​រាយការណ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ខុស​ការ​ពិត ដោយ​ចោទប្រកាន់​ក្រសួងកសិកម្ម​ថា បាន​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ក្រុមហ៊ុន​មួយ​ធ្វើការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ មក​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។

ឆ្លើយ​តប​ចំពោះ ការ​ចោទប្រកាន់​នេះ​ដែរ ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា ក្រសួង​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​តម្រូវការ​ក្នុងស្រុក និង​បរិមាណ​នៃ​ការ​នាំ​ចូល ហើយ​ក៏​បាន​សម្រេច​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ប្រមាណ​ជា ៧០% ពី​គ្រប់​ក្រុមហ៊ុន​ស្របច្បាប់​ទាំងអស់​ស្មើ​ៗ​គ្នា ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ចលនា​សត្វ​ខុសច្បាប់​ផង​ដែរ​។ ម្យ៉ាងវិញទៀត ក្រសួង​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក មិន​ឲ្យ​លក់​គោលការណ៍​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទេ ជៀសវាង​ហានិភ័យ​នៃ​ជំងឺឆ្លង​ផ្សេង​ៗ បើ​នៅ​បន្ត ក្រសួង​នឹង​ពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី​។

ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​ករណី ដែល​ក្រសួង​បាន​ផ្អាក​ការ​នាំ​ចូល​ជ្រូក​រស់​ជា​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ចំនួន​០២ រួម​មាន​ក្រុមហ៊ុន ចាន់ធូ មាន​ជ័យ អ៊ី​ម​ផត អ៊ិ​ច​ផត និង​ក្រុមហ៊ុន ៣​ធី​អេ​ច អេ​ហ្គ្រី ឌី​វេឡុ​ប​មិន នា​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​០២​នេះ បាន​ប្រព្រឹត្ត​ល្មើស​ម្តង​ហើយ ម្តងទៀត មិន​ព្រម​រាងចាល​។​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន​០៧ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​រស់​មក​កាន់​កម្ពុជា​។

ក្រោយ​ពី​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ក្រសួងកសិកម្ម​កត់សម្គាល់​ថា ចលនា​ជ្រូក​រស់​ក្នុង​ពេល​បច្ចុប្បន្ន មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​ពេល​កន្លង​ទៅ ទាំង​បរិមាណ តម្រូវការ និង​ការ​ផ្គត់ផ្គង់ ដែល​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​តម្លៃ​ទីផ្សារ​ជ្រូក​រស់ ដែល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​ទាំង​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​មានការ​សាទរ​យ៉ាង​ខ្លាំង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ឃាត់បានរថយន្ត ៨០គ្រឿង ម៉ូតូ៩០០ គ្រឿង ត្រឹមតែរយៈពេល៣ម៉ោង

ព័ត៌មាន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីរបាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្ន…

អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០២នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មីទេជិត ៣សប្តាហ៍មកនេះ

ព័ត៌មាន
គិតត្រឹមថ្ងៃទី០២ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០២នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០១ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ