មរណភាពលោក Li Keqiang

ថ្នាក់ដឹកនាំកម្ពុជាចាត់ទុកការស្លាប់របស់លោក លី ខឺឈាំង គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ចិន


សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាំង អតីតនាយករដ្ឋមន្រ្តីចិន។ សម្តេចតេជោបានចាត់ទុកលោក លី ខឺឈាំង ជាអតីតថ្នាក់ដឹកនាំចិន ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
មរណភាពលោក Li Keqiang
ដោយ

ភ្លាមៗក្រោយទទួលបានដំណឹងមរណភាពរបស់លោក លី ខឺឈាំង អតីតនាយករដ្ឋមន្ត្រីចិន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៧ ខែតុលា បានផ្ញើសាររំលែកទុក្ខជូនប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចំពោះមរណភាពដ៏ក្រៀមក្រំនេះ។ សម្តេចតេជោ បានចាត់ទុកការស្លាប់របស់លោក លី ខឺឈាំង គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបរបស់ប្រជាជន និងបក្សកុម្មុយនីសចិន។

ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានចាត់ទុកលោក លី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មានតម្លៃរបស់លោក ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សទាំងពីរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងក្រុមគ្រួសាររបស់លោក លី ខឺឈាំង ចំពោះមរណភាពនេះផងដែរ។ សម្រាប់សម្ដេច ហ៊ុន ម៉ាណែត ការទទួលមរណភាពនេះ ជាការបាត់បង់ឥស្សរជននយោបាយដ៏លេចធ្លោបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមដោយផ្ទាល់ ដើម្បីជួយរួមចំណែករក្សាស្ថិរភាព និងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចចិនឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

មិនខុសពីសម្តេចតេជោ ហ៊ុន សែន នោះទេ សម្តេចធិបតីបានចាត់ទុកលោក លី ខឺឈាំង គឺជាមិត្តរបស់កម្ពុជា ហើយនៅក្នុងអំឡុងលោកកាន់តំណែងជានាយករដ្ឋមន្ត្រីលោក លី បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួនពីរដងគឺនៅឆ្នាំ២០១៨ និង ២០២២។

លោក លី ខឺឈាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាស្ទើរគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល និងសុខភាពរហូតដល់ការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យាទំនៀមទម្លាប់ ឱសថបុរាណ និងការអប់រំជាដើម។ សម្តេចធិបតីបានរំលឹកថា ពេលលោក លី នៅមានជីវិតលោកបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជាមួយមេដឹកនាំអាស៊ានក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាន-ចិន និងអាស៊ានបូកបី។

សូមបញ្ជាក់ថា ឯកឧត្តម លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន បានទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងវ័យ៦៨ឆ្នាំ ដោយសារគាំងបេះដូងនៅទីក្រុងសៀងហៃប្រទេសចិន៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេ អឹម ខេ បន្ដចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញកំណើនវិស័យធានារ៉ាប់រងខ្នាតតូចនៅកម្ពុជា

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាននិងកំពុងបន្ដចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញកំណើនវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយគិតត្រឹមខែកញ្…

អ្នកឧកញ៉ា គួច ម៉េងលី លើកទឹកចិត្តឲ្យមានការវិនិយោគវិស័យអប់រំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ព័ត៌មាន
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ