បន្ទះឈីប

ការលក់បន្ទះឈីបសកលធ្លាក់ចុះជាង៨%នៅឆ្នាំ២០២៣ ខណៈរំពឹងនឹងកើនឡើងជាង១៣%នៅឆ្នាំនេះ


ការលក់របស់ឧស្សាហកម្មបន្ទះឈីបសកល បានធ្លាក់ចុះជាង៨% កាលពីឆ្នាំ២០២៣ មកនៅត្រឹមតែជិត៥២៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះពីចំនួនជាង៥៧៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២២ ដែលជាកំណត់ត្រាមួយខ្ពស់បំផុតសម្រាប់វិស័យឧស្សាហកម្មបន្ទះឈីប ប៉ុន្តែទោះយ៉ាងណា គេបានរំពឹងថា ការលក់បន្ទះឈីបនេះនឹងកើនឡើងជាង១៣%នៅឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បន្ទះឈីប
ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សមាគមឧស្សាហកម្មបន្ទះឈីបដែលមានមូល ដ្ឋាននៅសហរដ្ឋអាម៉េរិក (SIA) បាននិយាយថា ការលក់បន្ទះឈីបសកលបានកើនឡើងក្នុងឆមាសទីពីរនៃឆ្នាំ២០២៣។ សមាគមនេះបានបញ្ជាក់ថា តាមពិត ការលក់នៅត្រីមាសទី៤ឆ្នាំ២០២៣បានចំនួន១៤៦ពាន់លានដុល្លារ គឺច្រើនជាងជិត១២% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២ និងច្រើនជាង៨%បើធៀបនឹងចំនួនសរុបនៅត្រីមាសទី៣ឆ្នាំ២០២៣។

សមាគមនេះបានបន្ថែមថា ការលក់បន្ទះឈីបសកលសម្រាប់ខែធ្នូ ឆ្នាំ២០២៣ បានចំនួនជិត៤៩ពាន់លានដុល្លារអាម៉េរិក គឺបានកើនឡើងជាង១% បើធៀបនឹងខែវិច្ឆិកា នៅឆ្នាំដដែលនេះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើគេប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំឃើញថា ការលក់ជាសកលបានធ្លាក់ចុះជាង៨%នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមតែជាង៥២៧ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលការលក់នៅក្នុងឆ្នាំ២០២២ បានចំនួនដល់ជាង៥៧៤ពាន់លានដុល្លារ។

ប្រធាន និងជានាយកប្រតិបត្តិរបស់សមាគម SIA លោក ចន នូហ្វឺ (John Neuffer) បាននិយាយថា ការលក់គ្រឿងបន្ទះឈីបជាសកលបានធ្លាក់ចុះនៅដើមឆ្នាំ២០២៣ ប៉ុន្តែវាបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីពីរនៃឆ្នាំដដែលនោះ ហើយកំណើនទីផ្សារសម្រាប់បន្ទះឈីបនេះត្រូវបានគេព្យាករថានឹងកើនឡើង២ខ្ទង់ ពោលគឺជាង១៣%សម្រាប់ឆ្នាំ២០២៤នេះ។ ដោយហេតុតែបន្ទះសៀគ្វីបានដើរតួនាទីកាន់តែធំ និងកាន់តែសំខាន់នៅក្នុងផលិតផលរាប់មិនអស់ដែលពិភពលោកពឹងផ្អែកលើ នោះទស្សនវិស័យរយៈពេលវែងសម្រាប់ទីផ្សារបន្ទះឈីបគឺមានភាពរឹងមាំខ្លាំង៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានបណ្ឌិត្យសភាចិន ឱ្យថ្នាក់ដឹកនាំចិន បង្កើតមូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនក្នុងទំហំ១,៤ទ្រីលានដុល្លារអាម៉េរិក

ព័ត៌មាន
ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានផ្ដល់អនុសាសន៍ឱ្យមហាយក្សចិន បង្កើតមូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្…

តើមានកត្តាអ្វីធ្វើឱ្យវិស័យអចលនទ្រព្យជប៉ុនកំពុងបាត់បង់ពន្លឺពីក្រុមវិនិយោគិនបរទេស?

ព័ត៌មាន
ការរំពឹងទុកពីការដំឡើងអត្រាការប្រាក់របស់ប្រទេសជប៉ុន កំពុងរារាំង និងធ្វើឱ្យទុនវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យនៅជប៉ុនមានការធ្លាក់ចុះប្រហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ