គោលនយោយបាយសម្រាប់អ្នកវិនិយោគនៅចិន

អ្នកជំនាញរំពឹងថា រដ្ឋអំណាចចិនឹងបន្តគោលនយោយបាយតឹងរ៉ឹង ចំពោះអ្នកវិនិយោគដល់ឆ្នាំ២០២២


បន្ទាប់ពីរដ្ឋអំណាចក្រុងប៉េកាំង ចាប់ផ្តើមរឹតបន្តឹងលើការវិនិយោគ ទីផ្សារ និងក្រុមហ៊ុនធំៗ អស់រយៈពេលមួយឆ្នាំពេញរួចមក នៅពេលនេះក្រុមអ្នកច្បាប់ និងអ្នកជំនាញ បានបង្ហាញការរំពឹងទុកថា ក្រុងប៉េកាំង នឹងបន្តអនុវត្តគោលនយោបាយតឹងរឹងបែបនេះទៀត រហូតដល់ឆ្នាំ២០២២។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញសង្ឃឹមថា រដ្ឋាភិបាលចិន នឹងបញ្ជាក់ពីគោលនយោបាយឲ្យបានច្បាស់លាស់ជាងមុនដល់អ្នកវិនិយោគ ជាជាងការបង្ក្រាបដោយកំរោល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ឆ្នាំ២០២២ចិនបន្តគោលនយោយបាយតឹងរឹងសម្រាប់អ្នកវិនិយោគ?
ដោយ

នៅ​មួយ​រយៈពេល​កន្លង​មកនេះ ក្រុង​ប៉េ​កាំ​ង បាន​ចាត់វិធានការ​ជា​ច្រើន​លើ​ការ​រំលោភសេចក្តីទុកចិត្ត​របស់​ក្រុមហ៊ុន​ធំ​ៗ មក​លើ​អតិថិជន ការ​រឹតត្បិត​លើ​ការ​ខ្ចីប្រាក់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ គួប​ផ្សំ​នឹង​ការ​ដាក់​គំនាប​លើ​ក្រុមហ៊ុន​ចិន​ដែល​ចុះបញ្ជី​នៅ​ក្រៅប្រទេស​ជាដើម​។

អ្នកវិភាគ​សេដ្ឋកិច្ច​រំពឹង​ថា សកម្មភាព​ទាំងនេះ នឹង​បន្ត​កើត​មាន​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២២ ដោយ​នឹង​ពង្រីក​បន្ថែម​លើ​វិធានការ​មួយ​ចំនួន​ដូច​ជា ការ​ការពារ​លើ​ទិន្នន័យ​ឯកជន​របស់​ក្រុមហ៊ុន​ណា ដែល​ចាត់​ទុក​ថា អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិចិន​។ លើស​ពី​នេះ ការ​ឃ្លាំមើល​លើ​វិស័យ​ឯកជន ក៏​ទំនងជា​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង អនុវត្ត​ផង​ដែរ ចាប់ពី​ឆ្នាំ​ក្រោយ​នេះ​តទៅ​។

ស្រប​ពេល​ដែល​អ្នកវិភាគ​មើលឃើញ​ពី​វិធានការ​បន្ថែម ដែល​ទំនងជា​អាច​ដាក់​ចេញ​នោះ និយ័ត​ករ​ចិន គ្រោង​នឹង​ហាមប្រាម​ឈ្មួញកណ្តាល​តាម​អ៊ិ​ន​ធឺ​ណេ​ត ពី​ការ​ផ្តល់​ជូន​សេវាកម្ម​ជួញដូរ​មូល​ប​ត្រ ទៅ​ក្រៅប្រទេស​ដល់​អតិថិជន​នៅ​ចិនដីគោក ដោយសារ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ទិន្នន័យ និង​លំហូរ​មូលធន​ចេញ​ទៅ​ក្រៅប្រទេស​ជាដើម​។​នេះ​បើ​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

សូម​ជម្រាប​ថា ដោយសារ​តែ​គោលនយោបាយ​តឹង​រឹង​របស់​រដ្ឋអំណាច​ចិន ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​ខ្លាំង​កណ្តាប់ដៃ​ដែក លោក ស៊ី ជី​ន​ពីង នេះ​ហើយ ទើបបាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ធំ​ៗ​ជា​ច្រើន បាន​ខ្ទាត​ចេញពី​កំពូល​ក្រុមហ៊ុន លំដាប់​កំពូល​ទាំង​១០ របស់​ពិភពលោក​។

ជាក់ស្តែង ក្រុមហ៊ុន​យក្ស​ចិន​ចំនួន ២ គឺ Tencent និង Alibaba ដែល​ធ្លាប់តែ​មានឈ្មោះ​ក្នុង បញ្ជី​កំពូល​ក្រុមហ៊ុន​ទាំង ១០​របស់​ពិភពលោក បាន​បាត់ឈ្មោះ​ខ្ទាត​ចេញពី​តារាង ក្រោយ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ធ្លាក់​ចុះ​ក៏​ដោយសារ​តែ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​រង​ការ​បង្ក្រាប​ផ្នែក បច្ចេកវិទ្យា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង គួប​ផ្សំ​នឹង​ភាព​តានតឹង​ធ្វើទុក្ខបុកម្និញ​ពី​សហរដ្ឋអាមេរិក និង ប្រទេស​ចិន​ផង​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋវិទូបន្ទាបកំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២២ ក្រោយគម្រោងចំណាយរបស់លោក ចូ បៃឌិនលែងទទួលបានការគាំទ្រ

ព័ត៌មាន
សេដ្ឋវិទូអាមេរិក បានអះអាងថា កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២នឹងមានល្បឿនយឺត ក្រោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បង្ហាញការ…

ទីផ្សារមាសឆ្នាំ២០២២ នឹងមានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
បើតាមអ្នកជំនាញមកពីក្រុមហ៊ុន YLG ដែលជាក្រុមហ៊ុនជួញដូរមាសដ៏ធំមួយប្រចាំនៅក្រុងបាងកកប្រទេសថៃ បានប៉ាន់ប្រមាណថា តម្លៃមាសនឹងនៅតែខ្ពស់ពេញមួយឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ