កំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២២

សេដ្ឋវិទូបន្ទាបកំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២២ ក្រោយគម្រោងចំណាយរបស់លោក ចូ បៃឌិនលែងទទួលបានការគាំទ្រ


សេដ្ឋវិទូអាមេរិក បានអះអាងថា កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២នឹងមានល្បឿនយឺត ក្រោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បង្ហាញការជំទាស់នឹងគម្រោងចំណាយ តម្លៃជាង ១,៧ ទ្រីលានដុល្លារអាមេរិករបស់លោកប្រធានាធិបតី ចូ បៃឌិន។ ការអះអាង ពីអ្នកជំនាញដូចនេះ មិនមែនដោយសារតែបញ្ហាគម្រោងចំណាយមួយមុខទេ ប៉ុន្តែក៏ដោយសារតែ អាមេរិកកំពុងកត់ត្រាពីកំណើនករណីឆ្លងកូវីដ១៩យ៉ាងលឿនរហ័ស ពិសេសកូវីដ១៩ អូមីក្រុងផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គម្រោងចំណាយ របស់លោកចូ បៃឌិន ដែលមានឈ្មោះថា Build Back Better ក្នុងតម្លៃជាង ១,៧ទ្រីលានដុល្លារ
ដោយ

ស្ថាន​ប័ន Goldman Sachs នៅ​ដើម​ស​ប្តា​ហ៍​នេះ​បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ពី​កំណើន ៣% មក​ត្រឹម​២% និង​បន្ទាប់​កំណើន​នៅ​ត្រីមាស​ទី​២ ពី ៣,៥% មក​នៅ​ត្រឹម ៣%​វិញ រីឯ​កំណើន​នៅ​ត្រីមាស​ទី​៣​ក៏​ត្រូវ​បាន​បន្ទាប​ពី​៣% មក​នៅ​ត្រឹម​ជាង​២,៧%​ផង​ដែរ​។

ការ​កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី សមាជិក​ព្រឹទ្ធសភា​អា​មេ   រិ​ក លោក ចូ មែន​ឈី​ន​(Joe Manchin) ដែល​ជា​មនុស្ស​សំខាន់​មួយ​រូប​ក្នុង​ព្រឹទ្ធសភា​អា​មេ​រិ​ក បាន​បញ្ចប់​ការ​គាំទ្រ​លើ​គម្រោង​ចំណាយ របស់​លោក​ចូ បៃ​ឌិន ដែល​មានឈ្មោះ​ថា Build Back Better ក្នុង​តម្លៃ​ជាង ១,៧​ទ្រី​លាន​ដុល្លារ ដែល​កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា វា​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​ពិបាក​ក្នុង​ការ​អនុម័ត​គម្រោង​ចំណាយ​ដ៏​ច្រើន​នេះ​។ គម្រោង​ចំណាយ​ដ៏​មហិមា​នេះ នឹង​ឈាន​ទៅ​ពង្រីក​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ដោះស្រាយ​បញ្ហា​អាកាសធាតុ និង​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩ ជាដើម​។

លោក ម៉ាក ហ្សេ​ន​ឌី (Mark Zandi) សេដ្ឋវិទូ​មក​ពី​ស្ថាន​ប័ន Goldman Sachs បាន​សរសេរ លើ​បណ្តាញ Twitter របស់​លោក​ថា​៖ ប្រសិនបើ​គម្រោង Build Back Better មិន​ត្រូវ​បាន​អនុម័ត​នោះ​ទេ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក និង​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ ហើយ​បើ​អា​មេ​រិ​ករង​គ្រោះ​ពី រលក​ឆ្លង​កូ​វី​ដ​១៩ អូ​មី​ក្រុង​ខ្លាំងក្លា​ថែម​ទៀត​នោះ វា​នឹង​រឹតតែ​គ្រោះថ្នាក់​ថែម​ទៀត​។

ជាក់ស្តែង អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា កូ​វី​ដ​១៩ អូ​មី​ក្រុង បាន​នាំមុខ​មេរោគ​បំប្លែង​ខ្លួន​ផ្សេង​ទៀត ហើយ​បាន​ក្លាយជា​ប្រភេទ​ដែល លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​មេរោគ​បំប្លែង​ខ្លួន​ទាំងអស់ ដែល​មាន​វត្តមាន​ក្នុង​សហរដ្ឋអាមេរិក​។ គិត​ត្រឹម​ដើម​ស​ប្តា​ហ៍​នេះ អូ​មី​ក្រុង​តំណាង​ឲ្យ​ជាង ៧៣% នៃ​ករណី​ឆ្លង​ថ្មី​ៗ​នៅ​អា​មេ​រិ​ក ខណៈ​ដែល​នៅ​ក្រុង​ញូ​វ​យ៉​ក​តែឯង​ប៉ុណ្ណោះ មាន​ករណី​អូ​មី​ក្រុង​ជាង ៩០%​ក្នុង​ចំណោម​ករណី​ទូទៅ​ដែល​បាន​រក​ឃើញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​រ៉​យ​ទ័​រ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំៗ ២ បាត់ឈ្មោះចេញពីតារាងបញ្ជីឈ្មោះកំពូលក្រុមហ៊ុនទីផ្សារមូលធនទាំង ១០ ក្នុងពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនយក្សចិនធំៗចំនួន ២ គឺក្រុមហ៊ុនTencent និង Alibaba បានខ្ទាតចេញពីតារាងបញ្ជីឈ្មោះ កំពូលក្រុមហ៊ុនដែលមានទីផ្សារមូលធន ឬហៅថា ក្រុមហ៊…

អ្នកជំនាញរំពឹងថា រដ្ឋអំណាចចិនឹងបន្តគោលនយោយបាយតឹងរ៉ឹង ចំពោះអ្នកវិនិយោគដល់ឆ្នាំ២០២២

ព័ត៌មាន
បន្ទាប់ពីរដ្ឋអំណាចក្រុងប៉េកាំង ចាប់ផ្តើមរឹតបន្តឹងលើការវិនិយោគ ទីផ្សារ និងក្រុមហ៊ុនធំៗ អស់រយៈពេលមួយឆ្នាំពេញរួចមក នៅពេលនេះក្រុមអ្នកច្បាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ