បទល្មើសពន្ធនៅប្រទេសចិន

អាជ្ញាធរចិនបញ្ជាឲ្យតារាល្បីៗ និងអ្នកឡាយលក់ផលិតផលតាមអនឡាញ ត្រូវឲ្យចូលខ្លួនដោះស្រាយបទល្មើសពន្ធឲ្យបានមុនឆ្នាំ២០២២


ក្រោយពីបានផាកពិន័យលើអ្នកឡាយលក់ផលិតតាមអនឡាញម្នាក់ ក្នុងទំហំទឹកប្រាក់ដល់ទៅជាង ២០០លានដុល្លារអាមេរិករួចមក មិនបានប៉ុន្មានថ្ងៃផង អាជ្ញាធរនៅក្នុងខេត្ត និងក្រុងសំខាន់ៗមួយចំនួននៅប្រទេសចិន បានបញ្ជាឲ្យតារាល្បីៗ និងអ្នកឡាញលក់ផលិតតាមអនឡាញទាំងអស់ ត្រូវចូលខ្លួនសារភាពអំពីបទល្មើសទាក់ទងនឹងការបង់ពន្ធរបស់ពួកគេ ឲ្យបានមុនឆ្នាំ២០២២ បើមិនចង់រងការចាត់វិធានការក្ដៅទេនោះ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាជ្ញាធរចិនបញ្ជាឲ្យតារាល្បីៗ និងអ្នកឡាយលក់ផលិតផលតាមអនឡាញ ត្រូវឲ្យចូលខ្លួនដោះស្រាយបទល្មើសពន្ធឲ្យបានមុនឆ្នាំ២០២២

នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ មន្ត្រី​ពន្ធដារ​នៅ​ក្នុង​ខេត្ត និង​ទីក្រុង​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង​ៗ​នៅ​ចិន បាន​បញ្ជា​ឲ្យ​តារា​ល្បី និង​អ្នក​ឡាយ​លក់​ផលិតផល​តាម​អន​ឡាញ​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​កំហុស​របស់​ខ្លួនឯង​ឡើង​វិញ ហើយ​ចូល​សារភាព​កំហុស​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ឲ្យ​បាន​មុន​ឆ្នាំ​២០២២ នោះ​ពួក​គេ​អាច​នឹង​ទទួល​បានការ​សម្រាល ឬ​លើកលែង​ការ​ផាកពិន័យ​ពី​អាជ្ញាធរ​។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នក​ទាំងនោះ បដិសេធ​ការ​ត្រួតពិនិត្យ​កំហុស និង​ការ​កែតម្រូវ​កំហុស​ពន្ធ​របស់​ខ្លួន ឬ​ធ្វើការ​ត្រួតពិនិត្យ និង​កែប្រែ​កំហុស​ដែរ តែ​មិន​បាន​ហ្មត់ចត់​ត្រឹមត្រូវ នោះ​ការិយាល័យ​ពន្ធដារ​នឹង​ចាត់វិធានការ​ដោះស្រាយ​បន្ដ​យ៉ាង​យកចិត្តទុកដាក់ ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ដោយ​គ្មាន​ការ​លើកលែង​នោះ​ទេ​។

តារា​ល្បី​ៗ និង​អ្នក​ឡាយ​លក់​ផលិតផល​តាម​អន​ឡាញ គឺជា​គោលដៅ​បង្ក្រាប​ថ្មី​ចុង​ក្រោយ​មួយ​របស់​អាជ្ញាធរ​ចិន ដែល​ដំបូង​ឡើយ​អាជ្ញាធរ​ចិន​ផ្ដោត​ការ​បង្ក្រាប តែ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដែល​រកស៊ី​ផ្ដាច់​មុខតែ​ប៉ុណ្ណោះ ដ្បិត​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា អាជីវកម្ម​ទាំងនេះ ជា​ឧបសគ្គ​រារាំង​ដល់​គោលដៅ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​វិសមភាព​សេដ្ឋកិច្ច និង​ការ​ឈាន​ទៅ​សម្រេច​នូវ​គោលនយោបាយ វិបុលភាព​រួម​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ អាជ្ញាធរ​ពន្ធដារ ខេត្ត​ជឺ​ជាំ​ង​ប្រទេស​ចិន ក៏​ទើបតែ​បាន​បញ្ជា​ឲ្យ​អ្នក​ឡាយ​លក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​ម្នាក់ ត្រូវ​បង់ប្រាក់​ពន្ធ និង​ប្រាក់​ផាកពិន័យ​សរុប​ជាង ២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ក្រោយ​អាជ្ញាធរ​រក​ឃើញ​ថា ស្ត្រី​អ្នកលក់​តាម​អន​ឡាញ​រូប​នោះ បាន​លាក់បាំង​ប្រាក់​ចំណូល​របស់​ខ្លួន និង​ប្រកាស​ប្រាក់​ចំណូល​មិន​ពិតប្រាកដ​តាំងពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២០​។ រឿង​រាវ​នេះ ក៏​កំពុង​ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នកលក់​តាម​អន​ឡាញ​ជា​ច្រើន​ទៀត នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​អាជីវកម្ម​នេះ កំពុង​រីក​ដុះដាល​កាន់តែ​ច្រើន​ឡើង​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​អ្នកលក់​អន​ឡាញ​នៅ​ចិន​មាន​ខ្លះ​អាច​រក​ចំណូល​បាន​រាប់​ម៉ឺន ឬ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ពី​ការ​ឡាយ​លក់​របស់​ពួក​គេ​ម្ដង​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចោទរុស្ស៊ីថា បានប្រាសចាកពីអ្វីដែលខ្លួនបានប្ដេជ្ញាចិត្តនៅអង្គការពាណិជ្ជកម្មពិភពលោក

ព័ត៌មាន
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីកំពុងតែដើរប្រាសចាសកាន់តែឆ្ងាយពីអ្វីខ្លួនបានប្ដេជ្ញាចិត្ត ដើម្បី…

មានហេតុផលសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យតម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត ខណៈលុយដុល្លារកំពុងធ្លាក់ថ្លៃ?

ព័ត៌មាន
តើមានហេតុផលសំខាន់ៗអ្វីខ្លះ ដែលជំរុញឲ្យតម្លៃប្រេងឆៅបន្ដងើបឡើងជាថ្មីទៀត ខណៈលុយដុល្លារកំពុងធ្លាក់ថ្លៃ? តម្លៃប្រេងពិភពលោកបានបន្ដកើនឡើងថែមទៀតន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ