អាមេរិក-ចក្រភពអង់គ្លេស

លោកចូ បៃដិន ថា ផែនការសេដ្ឋកិច្ចដើមរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គឺជាកំហុស


ភាពវឹកវរនៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសកំពុងដាក់សម្ពាធកាន់តែខ្លាំងដល់រាជរដ្ឋាភិបាលលោកស្រី លី ត្រាស ដែលទើបជាប់ឆ្នោតជានាយករដ្ឋមន្ត្រី បន្ដពីលោក បូរី ចនសុន។ យ៉ាងណាមិញ ផែនការសេដ្ឋកិច្ចរបស់លោកស្រី ក៏កំពុងរងនូវភាពចម្រូងចម្រាស់ខ្លាំងណាស់ដែរ ទាំងក្នុងជួររដ្ឋាភិបាលអង់គ្លេស និងមេដឹកនាំប្រទេសផ្សេងៗទៀតផងដែរ។
លោកចូ បៃដិន ថា ផែនការសេដ្ឋកិច្ចដើមរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គឺជាកំហុស

ជាក់ស្ដែង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និយាយរិះគន់ចំៗថា លោកមិនមែនជាមនុស្សម្នាក់គត់ដែលគិតថា ផែនការសេដ្ឋកិច្ចដើមរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស គឺលោកស្រី លីស ត្រាស ដែលនាំឱ្យមានការធ្លាក់ថ្លៃយ៉ាងខ្លាំងក្នុងតម្លៃផោន គឺជាកំហុសនោះទេ ហើយលោកក៏មិនមានក្ដីបារម្ភខ្លាំងចំពោះការកើនឡើងគំហុកនៃប្រាក់ដុល្លារអាមេរិកនោះដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោក បៃដិន បៃឌិនបាននិយាយប្រាប់ទៅកាន់អ្នកកាសែតកាលពីថ្ងៃទី ១៥ ខែតុលាថា វាមិនមែនមានតែលោកម្នាក់ទេដែលគិតថា ផែនការសេដ្ឋកិច្ចដើមរបស់លោកស្រី លីស ត្រាស ជាកំហុសឆ្គង សម្រាប់សេដ្ឋកិច្ចនោះ។

យ៉ាងណាមិញ ក្រោយពីភាពចលាចលទីផ្សារហិរញ្ញវត្ថុបានកើតមានឡើង នៅរយៈពេល៣សប្ដាហ៍មកនេះ លោកស្រី លីស ត្រាស បានបណ្ដេញរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួនចេញពីតំណែង គឺលោក Kwasi Kwarteng ដោយត្រូវបានជំនួសតំណែងដោយលោក Jeremy Huntវិញ ហើយលោកស្រី ត្រាស ក៏បានលុបចោលផ្នែកខ្លះនៃកញ្ចប់សេដ្ឋកិច្ចដ៏ចម្រូងចម្រាសរបស់ខ្លួនផងដែរ។

ក្រោយពីបានឡើងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ចក្រភពអង់គ្លេសលោក ជេរេមី ហាន់ (Jeremy Hunt) បាននិយាយថា ពន្ធមួយចំនួននឹងកើនឡើង ហើយការសម្រេចចិត្តពីចំណាយដ៏តឹងតែងគឺត្រូវធ្វើជាចាំបាច់ដោយលោកនិយាយថា លោកស្រី ត្រាស មានកំហុសនៅពេលដែលលោកស្រីគិតតែប្រែងរក្សាតំណែងរបស់លោកស្រី ក្នុងរយៈពេលជាង១ខែមកនេះនៅក្នុងអាណត្តិរបស់លោកស្រី។

ដោយគេគ្រោងនឹងធ្វើការវាយតម្លៃតាមរយៈការស្ទង់មតិសម្រាប់ទាំងគណបក្សអភិរក្សដែលកំពុងកាន់អំណាច និងនាយករដ្ឋមន្ត្រីផ្ទាល់ ហើយដោយសមាជិកសភាជាច្រើននាក់របស់លោកស្រី ត្រាស បានសួរថាតើលោកស្រី ត្រាស គួរតែត្រូវបានដកចេញ ឬយ៉ាងណានោះ លោកស្រី ត្រាស កំពុងពឹងផ្អែកខ្លាំងលើលោក ហាន់ ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី ដើម្បីជួយសង្រ្គោះតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីនៅក្នុងរយៈពេលជិត ៤០ ថ្ងៃ បន្ទាប់ពីបានឡើងកាន់តំណែងបន្ដពីលោកបូរីស ចនសុន។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយកាសែត The Sun កាលពីល្ងាចថ្ងៃសៅរ៍ទី១៥ ខែតុលាបានរាយការណ៍ថា លោកស្រី ត្រាស បានសារភាពថា ផែនការទាំងនេះបានវិវឌ្ឍទៅមុខ«លឿនជាងទីផ្សារកំពុងរំពឹងទុកទៅទៀត។

លោកស្រីលីស ត្រាស់បានលើកឡើងដោយទទួលស្គាល់ថា គេមិនអាចត្រួសត្រាយផ្លូវទៅកាន់សេដ្ឋកិច្ចមួយដែលមានពន្ធទាប និងកំណើនខ្ពស់ ដោយគ្មានការរក្សាភាពជឿជាក់លើទីផ្សារនោះទេ។

លោស្រី ត្រាស បានបន្ថែមថាលោក ហាន់ នឹងដាក់ចេញនូវផែនការមួយចំនួននៅចុងខែនេះដើម្បីធ្វើឱ្យបំណុលជាតិធ្លាក់ចុះ«នៅក្នុងរយៈពេលមធ្យម»ខាងមុខនេះ។

ទោះយ៉ាងណា ការរក្សាតំណែង បានឬមិនបានរបស់លោកស្រី លីស ត្រាស គេនឹងត្រូវរងចាំមើលបន្ដទៀត ថាតើក្រោយពីមានការកែប្រែផែនការកញ្ចប់សេដ្ឋកិច្ចហើយ ប្រសិទ្ធភាពនឹងការអនុវត្តនឹងធ្វើឲ្យទីផ្សារ ក៏ដូចជាសេដ្ឋកិច្ចមានភាពប្រសើរឡើងយ៉ាងណាខ្លះ។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាល្លឺម៉ង់អំពាវនាវឲ្យសហភាពអឺរ៉ុបធ្វើកំណែទម្រង់ ស្វ័យភាពយោធា និងត្រូវពង្រីងខ្លួនឲ្យកាន់តែធំបន្ថែមទៀត

ព័ត៌មាន
នៅចំពេលដែល តំបន់អឺរ៉ុបកំពុងស្ថិតក្នុងភាពអាប់អួរទាំងផ្នែកសន្ដិសុខ និងសេដ្ឋកិច្ច ក្រោយផ្ទុះសង្គ្រាមឈ្លានរុស្ស៊ី លើអ៊ុយក្រែននោះ អធិការបតីអាល្…

តើតៃវ៉ាន់ចេញមុខឆ្លើយតបអ្វីខ្លះ ក្រោយលោក ស៊ី ជីនពីង បង្ហាញពីមហិច្ឆតាក្រសោបយកតៃវ៉ាន់ឲ្យទាល់តែបាន?

ព័ត៌មាន
នៅថ្ងៃអាទិត្យទី១៦តុលាម្សិលមិញនេះ ជាថ្ងៃបើកសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ ក្រោមវត្តមានបុរសខ្លាំងរបស់ចិន លោកស៊ី ជីនពីង។ ក្នុងសុទ្ទរកថាជិត២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ