ព្រែកជីក ហ្វូណន តេជោ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចាត់ទុកសន្ទុះចលនាជាតិ គាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ


ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណន តេជោ កំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ច ដោយឈរលើកម្លាំងខ្លួនឯង ដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។
ព្រែកជីក ហ្វូណន តេជោ
ដោយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ បានបង្កើតជាចលនាជាតិដោយចេញមុខគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងកងរំពងលើគម្រោងព្រែកជីកហ្វូណន តេជោ។

ឯកឧត្តម បានចាត់ទុកចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លា ដែលកំពុងការពារ និងរុញច្រានគម្រោងនេះឱ្យទៅមុខ ដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងសាមគ្គីជាតិនេះហើយដែលមានប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរ បានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិ គាំទ្រគម្រោងព្រែកជីកហ្វូណន តេជោនេះ។

សម្រាប់ឯកឧត្តម ប៉ែន បូណា ចលនាជាតិដ៏ខ្លាំងក្លានេះមិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិ អស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។

ជាក់ស្តែងឯកឧត្តមកត់សម្គាល់ឃើញថា ខណៈដែលជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងព្រែកជីកហ្វូណន តេជោ ដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិ ក្លែងក្លាយមួយរូបជាមួយសាវ័កមួយដំបស្វាបែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រូបនេះ បានចាត់ទុកការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។

សម្រាប់ឯកឧត្តម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាពរជ័យនិងជាលាភសំណាងសម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែវាជាបណ្តាសានិងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់ និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ត្រៀមសហការជាមួយទូតកូរ៉េខាងត្បូង ក្រោយប្រទេសនេះព្រមានថា កូរ៉េខាងជើង អាចវាយប្រហារភេរវកម្មលើស្ថានទូតខ្លួននៅកម្ពុជា

ព័ត៌មាន
កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយស្ថានទូតកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះបានព្រមានការវាយប្រហារភេរវកម្ម ដែលបង្កដោយកូរ៉េខាងជើង លើ…

ដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ថ្លៃមកនៅត្រឹមជាង២០០រៀលក្នុង១គីឡូក្រាម ខណៈសមាគមដំឡូមីខ្មែរចាត់ទុកជាតម្លៃដែលមិនអាចទទួលយកបាន

ព័ត៌មាន
ប្រធានសមាគមដំឡូងមីខ្មែរ បានអះអាងថា តម្លៃដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាងមួយខែមកហើយ ដោយបច្ចុប្បន្នមានតម្លៃត្រឹម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ