រូបិយប័ណ្ណ

ឡាវ តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនរួមទាំងអង្គការបើកប្រាក់បៀវត្សរ៍ជាលុយគីប


ប្រទេសឡាវ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា ថៃ និងវៀតណាម ជាមួយនឹងប្រជាជនសរុបប្រមាណជិត៨លាននាក់ បានតម្រូវគ្រប់ឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់រួមទាំងអង្គការនៅក្នុងប្រទេសនេះបើកប្រាក់បៀវត្សរ៍ជាលុយគីប (Kip) ដើម្បីលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក។ ជាមួយគ្នានេះ ឡាវគ្រោងដាក់ឱ្យដំណើរការគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ខ្នាតយក្សនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
រូបិយប័ណ្ណ
ដោយ

យោងតាមសេចក្តីណែនាំថ្មីរបស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ គ្រប់អង្គការ និងក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសឡាវ ដែលធ្លាប់តែបើកប្រាក់បៀវត្សរ៍ជារូបិយប័ណ្ណបរទេស នឹងត្រូវបានតម្រូវឱ្យបើកប្រាក់បៀវត្សរ៍ដល់និយោជិតរបស់ពួកគេជាលុបគីបរបស់ឡាវ ហើយត្រូវតែទូទាត់តាមហាងឆេងអត្រាប្តូរប្រាក់ឱ្យបានត្រឹមត្រូវ។  

ចំណាត់ការនេះ គឺអនុលោមតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីឡាវ ស្តីពីការគ្រប់គ្រងរូបិយប័ណ្ណបរទេសដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមករា និងស្របតាមច្បាប់ការងារទាក់ទងនឹងការបើកប្រាក់បៀវត្សរ៍។

សេចក្តីណែនាំនេះតម្រូវឱ្យប្រាក់ឈ្នួលដែលបានកំណត់ជារូបិយប័ណ្ណបរទេស ត្រូវបំប្លែងទៅជាលុយគីប ដោយផ្អែកលើអត្រាប្តូរប្រាក់ដែលចេញដោយធនាគារពាណិជ្ជក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃធ្វើការមុនពេលទូទាត់។ អត្រាប្ដូរប្រាក់ដែលកំណត់ដោយធនាគារកណ្ដាលឡាវ នេះត្រូវបានតម្រូវឱ្យប្រើប្រាស់ជាកំហិត ហើយនិយោជកមិនត្រូវបានតម្រូវឱ្យស្វែងរកការអនុម័តបន្ថែមពីរដ្ឋាភិបាលឡាវ សម្រាប់ការបើកប្រាក់បៀវត្សរ៍ជាលុយគីប នោះឡើយ សូម្បីតែអំឡុងពេលមានអស្ថិរភាពសេដ្ឋកិច្ចក៏ដោយ។

ដើម្បីធានាបាននូវការអនុវត្តតាមសេចក្ដីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ គណៈកម្មាធិការជាតិ ការងារ រួមជាមួយគណៈកម្មាធិការការងារថ្នាក់ស្រុក និងខេត្ត ការិយាល័យការងារ និងសុខុមាលភាពសង្គម ព្រមទាំងការិយាល័យអធិការកិច្ចការងារ នឹងត្រួតពិនិត្យការអនុលោមតាមបទប្បញ្ញត្តិទាំងនេះ។

ទន្ទឹមនឹងនេះ ប្រទេសឡាវ ក៏គ្រោងដាក់ឱ្យដំណើរការសាកល្បងនូវគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ខ្នាតយក្សកម្លាំង៦០០មេហ្គាវ៉ាត់នៅចុងខែធ្នូ ឆ្នាំនេះផងដែរ ដែលលឿនជាងការកំណត់រយៈពេល២ខែ។

សូមបញ្ជាក់ថា គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ដែលលាតសន្ធឹងពីខេត្តសេកុង ដល់ខេត្ដអត្តាពូវ (Attapeu) ក្រោមកិច្ចសហការជាមួយអគ្គិសនីវៀតណាម (EVN) ក្រោមទុនវិនិយោគប្រមាណ៩៥០លានដុល្លារអាម៉េរិក នេះនឹងក្លាយជាគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់របស់ប្រទេសឡាវ និងជាគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs ព្រមានថា GDP អាម៉េរិកនឹងដាំក្បាលចុះ បើលោក ត្រាំ ឈ្នះឆ្នោត ដោយៈ សរ សុជាតិ

ព័ត៌មាន
អ្នកសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានព្រមានថា អត្រាផលិតផលក្នុងស្រុកស…

ទីផ្សារលក់លំនៅឋាននៅចិន ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជិត២ទស្សវត្សរ៍កន្លងមកនេះ

ព័ត៌មាន
ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ការលក់លំនៅឋាននៅប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ទស្សវត្សរ៍។ ស្ថិតិបានបង្ហាញថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ