សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុកិច្ចការជំនួយមនុស្សធម៌។


ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។
លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា
ដោយ

លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។​ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវ​ក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។”

ដោយ​មានការចូលរួមអមដំណើរពី​គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង លោកជំទាវ ម៉ៅ ចំណាន បានប្រគល់ដោយផ្ទាល់​នូវ​ជំនួយសប្បុរសធម៌នេះដល់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបង្ហាញពីកាយវិការគាំទ្រឥតងាករេចំពោះ​គំនិតផ្តួចផ្តើមនានា​របស់កាកបាទក្រហមកម្ពុជាក្នុងការជួយទៅដល់សហគមន៍។ កាយវិការគាំទ្រនេះ បានបង្ហាញឱ្យឃើញតាមរយៈការចូលរួមផ្តល់ភាគទានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមជារៀងរាល់ឆ្នាំ​។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គិត ម៉េង ព្រមទាំង​ក្រុមគ្រួសារ បានបរិច្ចាគថវិកាសរុបប្រមាណ ៥ លានដុល្លារអាមេរិក អង្ករ២០០តោន និងរថយន្ត២គ្រឿង ដល់កាកបាទក្រហមកម្ពុជា។

វិភាគទានរបស់​លោកជំទាវ ម៉ៅ ចំណាន ព្រមទាំង​ក្រុមគ្រួសារ នឹងជួយឱ្យកាកបាទក្រហមកម្ពុជាអាច​បន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជំនួយ​ម​នុស្សធម៌សំខាន់ៗ ដើម្បី​ដោះស្រាយបញ្ហាប្រឈមនានា​ ពង្រឹងភាពធន់របស់​សហគមន៍ និងសម្រាលទុក្ខលំបាករបស់ប្រជាជន​ដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។

លោកជំទាវ ម៉ៅ ចំណាន លើកទឹកចិត្ត​ដល់​សប្បុរសជននានា​ដែលមានបំណងចង់ជួយដល់សហគមន៍ដែលខ្វះខាត ចូលរួម​បរិច្ចាគ​ដល់​កាក​កបាទក្រហមកម្ពុជា​ដោយផ្ទាល់។ លោកជំទាវមាន​ប្រសាសន៍ថា៖ “​បើយើង​រួមគ្នា យើងអាចជួយដល់ពិភពលោកបានយ៉ាងច្រើន​"។

កាកបាទក្រហមកម្ពុជានៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការ​មនុស្សធម៌ ដោយអនុវត្តកម្មវិធីនានាដើម្បីបង្កើនភាពធន់របស់​សហគមន៍ និងកាត់បន្ថយការលំបាក់របស់​ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដែលរួមមានដូចជា​៖​មនុស្សចាស់​ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិត​ក្នុង​ស្ថានការ​ណ៍ដ៏លំបាកផ្សេងៗ​។

ដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើម្ចាស់អាជីវកម្មត្រូវរៀបចំអ្វីខ្លះ ដើម្បីអាចមានលទ្ធភាពខ្ពស់ទទួលបានដើមទុនកម្ចីពីធនាគារ?

ព័ត៌មាន
ខ្វះខាតដើមទុន គឺជាបញ្ហាប្រឈមធំមួយសម្រាប់ម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ន ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មឲ្យរីកធំធាត់។ ប៉ុន្ដែ បញ្ហានេះ អាច…

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកថាមពលជាវិស័យអាទិភាព ក្នុងការធានាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងលើពិភពលោក

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ