ក្រុមប្រទេស BRICS

ម៉ាឡេស៊ី ក្លាយជាប្រទេសអាស៊ានមួយទៀតហើយ ដែលបង្ហើបពីបំណងចង់ចូលជាសមាជិក BRICS


តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនមួយបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី គឺជាប្រទេសអាស៊ានមួយថ្មីបន្ថែមទៀត ដែលកំពុងត្រៀមខ្លួនចូលជាសមាជិកនៃក្រុមប្រទេស BRICS។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសនេះ បាននិយាយថា ម៉ាឡេស៊ី កំពុងរៀបចំខ្លួនដើម្បីចូលរួមជាមួយនឹងប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ក្រុមប្រទេស BRICS
ដោយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅក្នុងបទសម្ភាស​ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន Guancha ថា ប្រទេសម៉ាឡេស៊ី កំពុងរៀបចំខ្លួន ដើម្បីចូលរួមជាមួយប្លុកក្រុមប្រទេស BRICS ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានអះអាងថា ម៉ាឡេស៊ី រីករាយក្នុងការចូលរួមជាមួយនឹងប្លុក ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនេះ។

លោក អាន់វ៉ា បានអះអាងថា ម៉ាឡេស៊ី កំពុងរៀបចំនីតិវិធី និងគ្រោងដាក់ពាក្យស្នើសុំចូលជាសមាជិកក្នុងពេលឆាប់ៗខាងមុខនេះ តែយ៉ាងណាលោកមិនបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធដំណើរការនៃការដាក់ពាក្យនេះនោះទេ។ ការអះអាងពីបំណងចង់ចូលជាសមាជិក BRICS របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ ធ្វើឡើងមុនដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) មកកាន់ម៉ាឡេស៊ីនៅសប្តាហ៍នេះ ដើម្បីចូលរួមពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងចិន។

ម៉ាឡេស៊ី និងចិនត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក លី ឈាង នៅប្រទេសម៉ាឡេស៊ី ដែលរួមមានទាំងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំផងដែរ។

ក្រុមប្រទេស BRICS កាលពីឆ្នាំមុន បានចាប់ផ្តើមពង្រីកសមាជិកភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែង និងរិតបន្តឹងសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសេដ្ឋកិច្ចលោកខាងលិច ហើយប្រទេសដែលបានចូលរួមថ្មីកាលនោះ គឺរួមមានអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម ហើយក្រៅពីនេះក៏មានប្រទេសជាង៤០ផ្សេងទៀតផងដែរ ដែលបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមជាមួយប្លុកនេះ។

ក្រៅពីប្រទេសម៉ាស៊ីឡេស៊ី ក៏មានក្រុមប្រទេសសមាជិកអាស៊ានពីរផ្សេងទៀតដូចជាថៃ និងណ្ឌូនេស៊ី ក៏បានបង្ហាញនូវចេតនាចង់ចូលរួមជាមួយនឹងប្លុក BRICS នេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


MoneyGram ចាប់ដៃគូជាមួយធនាគារ ព្រីនស៍ សម្រាប់ការបើកដំណើរការថ្មី និងយុទ្ធនាការប្រូម៉ូសិនដ៏អស្ចារ្យ

ព័ត៌មាន
[ភ្នំពេញ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024] កាលពីពេលថ្មីៗនេះ MoneyGram បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ពិសេសក្នុងការ…

អាម៉េរិក វ៉ាដាច់ចិន ជាលើកដំបូង ក្លាយជាទីផ្សារនាំចេញធំបំផុតរបស់អាស៊ាន

ព័ត៌មាន
សហរដ្ឋអាម៉េរិក បានវ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចេញទំនិញធំជាងគេរបស់តំបន់អាស៊ានជាលើកដំបូង ក្នុងនោះអាស៊ានបាននាំចេញទៅអាម៉េរិកមានតម្លៃជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ