ការផ្គត់ផ្គង់សាច់

ការផ្គត់ផ្គង់សាច់ចាប់ផ្តើមកើនឡើងតិចតួច ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ


ក្រោយការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបញ្ចប់ តម្រូវការសាច់ចាប់ផ្ដើមកើនឡើងវិញជាបណ្ដើរៗហើយ ខណៈដែល តម្លៃសាច់ជ្រូក សាច់គោ សាច់មាន់ គិតមកទល់នឹងពេលនេះ មិនមានការឡើងថ្លៃណាមួយគួរឲ្យកត់សម្គាល់នោះដែរ ប៉ុន្ដែបើសិនតម្លៃឡើងថ្លៃមែន នោះក៏ដោយសារតែឈ្មួញឆ្លៀតឱកាសលក់ដំឡើងថ្លៃតែប៉ុណ្ណោះ។ បើតាមការអះអាងរបស់ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា។
ការផ្គត់ផ្គង់សាច់ចាប់ផ្តើមកើនឡើងតិចតួច ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា កាលពីអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជិត១ខែ ការផ្គត់ផ្គង់សាច់របស់សមាគមជូនដល់ប្រជាពលរដ្ឋមានការថយចុះពី ១០ទៅ២០តោន ដោយសារតែផ្សារមួយចំនួនធំត្រូវផ្អាកបណ្តោះអាសន្ន គួបផ្សំនឹងការថយចុះនៃចំណូលរបស់ពលរដ្ឋផងដែរ។ ប៉ុន្ដែ​មកទល់ពេលនេះ តម្រូវការ​សាច់ជ្រូក សាច់គោ សាច់មាន់ និង ផ្សេងៗទៀត ហាក់មានការកើនឡើងបន្តិចមកវិញហើយ បន្ទាប់ពីការបិទខ្ទប់ និង ការបែងចែកតំបន់ក្រហមកាន់តែរួមតូចទៅៗ ដោយសារតែប្រជាពលរដ្ឋភាគច្រើនអាចចេញពីលំនៅឋានបាន ហើយប្រកបការងារផ្សេងៗបានជាធម្មតាជាបណ្តើរៗហើយ ដែលនេះជាកត្តាមួយជំរុញឲ្យពលរដ្ឋមានលទ្ធភាពចេញក្រៅទិញបន្លែត្រី សាច់ផ្សេងៗទទួលទាន បន្ទាប់ពីមួយចំនួនបរិភោគមី និង ត្រីខ អស់រយៈពេលជាង៣សប្តាហ៍មកហើយនោះ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ បានបន្ថែមថា កាលពីអំឡុងពេល រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ទាំងមូល ការផ្គត់ផ្គង់សាច់បានថយចុះគួរឲ្យកត់សម្គាល់បើធៀបនឹងកាលពីមិនទាន់បិទខ្ទប់។

យ៉ាងណាក៏ដោយចុះ  លោក ស្រ៊ុន ពៅ យល់ឃើញថា បើទោះបីជា ផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ អាចនឹងត្រូវបើកឡើងវិញនៅថ្ងៃទី២១ ឧសភា ខាងមុខនេះក៏ដោយ តែស្ថានភាពក៏មិនអាចវិលទៅរកសភាពដើមវិញភ្លាមៗនោះទេ ដោយចំណាយពេលវេលាយូរទៀត ទើបអាចមានស្ថានភាពធម្មតាវិញ។

បើយោងតាមសេចក្តីសម្រេច របស់រាជសាលារាជធានីភ្នំពេញ ដែលបានចេញកាលពីថ្ងៃ១៤ ឧសភា បានបញ្ជាក់ថា ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅរាជធានីភ្នំពេញ នឹងត្រូវផ្អាកបណ្តោះអាសន្នបន្តទៀតរហូតដល់ថ្ងៃទី២១ ឧសភា ប៉ុន្តែបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមការងារ ខេមបូណូមីស បន្ថែមថា ចំពោះការបើកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ កំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ មិនទាន់ប្រាកដថា នឹងបើកថ្ងៃទី២១ ឧសភា ឬ យ៉ាងណានោះទេ។

បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ឧសភា ដែលជាថ្ងៃកំណត់បញ្ចប់ការបិទខ្ទប់តំបន់ក្រហមនោះ គឺអាចនឹងអនុវត្ត ដោយនឹងត្រូវបញ្ចប់លែងឲ្យមានតំបន់ក្រហមទៀតហើយ ហើយអាចនឹងបិទតាមខ្នងផ្ទះដែលមានពាក់ព័ន្ធនឹងកូវីដ-១៩ ប៉ុន្តែបម្រាមគោចរ ដែលហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺនៅតែបន្តដដែល ខណៈការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក៏នៅតែត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ចដូចគ្នាដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្លេច​លេខសម្ងាត់ អេស៊ីលីដាម៉ូបាល មែនទេ? អាច​បង្កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​បានងាយៗ!!

ព័ត៌មាន
ប្រសិន​បើ​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់ អេស៊ីលីដាម៉ូបាល លោក​អ្នក​អាច​បង្កើត​លេខ​សម្ងាត់​ថ្មី ឡើង​វិញ​​បាន ដោយខ្លួនឯង មិន​ចាំបាច់​ធ្វើ​ដំណ…

សេដ្ឋកិច្ចមហាយក្សជប៉ុនដាំក្បាលចុះ១,៣% នៅត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
ចូលមកដល់ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចបណ្ដាប្រទេសជាច្រើនហាក់មិនទាន់វិលមករកភាពល្អប្រសើរច្រើននោះទេ ពោលគឺនៅតែបន្ដភាពរអាក់រអូលជាមួយនឹងតួលេខអវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ