អត្ថបទពាណិជ្ជកម្ម

សំបកកង់ MICHELIN គឺជាសំបកកង់ប្រណិតស័ក្តិសមរថយន្តទំនើបតាំងពីឆ្នាំ ១៨៨៩


នៅពេលដែលអ្នកបើកបរពិចារណាលើការប្រើប្រាស់សំបកកង់ដែលផ្តោតលើប្រណិតភាព និងសមត្ថភាព គឺម៉ាកសំបកកង់រថយន្តមីឆែលីនតែងតែលេចចេញជាជម្រើសកំពូល និងឈានមុខគេ។ឯកទេសក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍន៍សំបកកង់តាំងពីសតវត្សទី 19 មក មីឆែលីនបានបង្កើតខ្លួនថាជាម៉ាកយីហោសំបកកង់ឈានមុខគេមួយដែលមាននៅក្នុងទីផ្សាសព្វថ្ងៃនេះ។ កេរ្តិ៍ឈ្មោះរបស់ Michelin ត្រូវបានពង្រឹងដោយម៉ូដែលសំបកកង់ដែលមានគុណភាពខ្ពស់ ដែលរួមបញ្ចូលនូវបច្ចេកវិទ្យា និងការរចនាទំនើបបំផុតនៅក្នុងឧស្សាហកម្មផលិតសំបកកកង់។
សំបកកង់ MICHELIN គឺជាសំបកកង់ប្រណិតស័ក្តិសមរថយន្តទំនើបតាំងពីឆ្នាំ ១៨៨៩
ដោយ
អំពី MICHELIN

នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីមូលហេតុដែលធ្វើអោយម៉ាកសំបកកង់មីឆែលីនឈានមុខគេ។

ជាមួយនឹងបទពិសោធន៍ជាង ១៣០ឆ្នាំ ដោយចាប់ផ្តើមជាក្រុមហ៊ុននៅក្នុងឆ្នាំ 1889 ក្នុងផលិតកម្មរបស់ខ្លួន មីឆែលីនតែងតែផ្តល់នូវសំបកកង់ប្រកបដោយគុណភាពល្អបំផុតទាំងការរចនា និងសមត្ថភាពលើការប្រើប្រាស់។ មិនថាសំបកកង់រថយន្តមីឆែលីនផលិតនៅប្រទេសណាក៏ដោយនៅក្នុងពិភពលោក ក៏សំបកកង់មីឆែលីនត្រូវ បានផលិតឡើងដោយរូបមន្តស្តង់ដារគុណភាពតែមួយដែលបានកំណត់។

នេះជាមូលហេតុដែលអ្នកបើកបរមានទំនុកចិត្តលើសំបកកង់មីឆែលីន៖

ក្រុមហ៊ុនផលិតសំបកកង់មីឆែលីន

មីឆែលីនផលិតសំបកកង់នៅទីតាំងចំនួនជាង ៦៧ ដែលបានចែកចាយទៅដល់ប្រទេសចំនួន ១៧០ ពាសពេញពិភពលោក។ ជាការឆ្លើយតបនឹងការកើនឡើងនូវតម្រូវការសំបកកង់មីឆែលីន យើងនឹងខិតខំពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើង និងធ្វើអោយផលិតកម្មរបស់យើងមាននូវចម្រុះភាពទូទាំងពិភពលោក។​

គោលការណ៍ជាស្តង់ដាររួមរបស់មីឆែលីន

ទោះបីជាសំបកកង់មីឆែលីនត្រូវបានផលិតនៅកន្លែងផ្សេងគ្នាក៏ដោយ ក៏សំបកកង់មីឆែលីនត្រូវបានបង្កើតឡើងស្របតាមស្តង់ដារជាក់លាក់រួមរបស់ក្រុមហ៊ុនដែលគ្រប់រោងចក្រផលិតត្រូវតែអនុវត្តតាម។ ជាលទ្ធផល សំបកកង់មីឆែលីនតែងតែផលិតចេញមកគ្រប់ទៅតាមស្តង់ដារនៃការរចនាលំដាប់ខ្ពស់ និងស្តង់ដារផលិតកម្មសកលរបស់យើងនៅគ្រប់រោងចក្រនៃប្រទេសទាំងអស់។

សមត្ថភាពរបស់សំបកកង់មីឆែលីន

ដោយសារតែលក្ខណៈនៃការធ្វើដំណើរមិនដូចគ្នា មីឆែលីនផ្តល់ជូននូវផលិតផលលំដាប់ប្រណិតដើម្បីបំពេញលក្ខខណ្ឌ នៃការធ្វើដំណើរគិតចាប់ពីរថយន្តដឹកជញ្ជូនចម្ងាយឆ្ងាយ រហូតទៅដល់រថយន្តសម្រាប់បើកបរនៅផ្លូវលំបាក (Off-Road)។ ខណៈពេលដែលសំបកកង់នីមួយៗបង្កើតបទពិសោធន៍ខុសគ្នា មីឆែលីននៅតែសន្យាយ៉ាងមុតមាំក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាព និងប្រសិទ្ធភាពល្អបំផុតនៅគ្រប់ស្ថានភាពនៃការបើកបរទាំងអស់។ នៅមីឆែលីន​ យើងតែងតែបន្តស្វែងរកវិធីសាស្ត្រដើម្បីផ្តល់ជូនអតិថិជននូវផលិតផលលំដាប់ដែលមានគុណភាពឈានមុខគេជានិច្ច។​

ការធានារបស់មីឆែលីន

ក្រុមហ៊ុនមីឆែលីនសន្យា ផ្តល់ជូននូវគុណភាពដែលល្អផ្តាច់គេ ហើយយើងក៏មានបទពិសោធន៍ជាងមួយសតវត្សរ៍លើការធានាលើសំបកកង់របស់ខ្លួន។ ដែលនេះជាមូលហេតុដែលសំបកកង់មីឆែលីន ដែលបានផលិតពីគ្រប់ទីតាំង គ្រប់ប្រទេសត្រូវបានផ្តល់ការធានារហូតដល់៦ឆ្នាំ។​

សំបកកង់មីឆែលីនមានសមត្ថភាពខ្ពស់ចាប់តាំងពីនៅថ្មីរហូតដល់សឹករឹល!!!

អញ្ជើញរកជាវ និងសាកសួរព័ត៌មានលំអិតបន្ថែមបាននៅគ្រប់ដេប៉ូចែកចាយទូទំាងប្រទេសផ្នែកបច្ចេកទេស និងស្វែងរកព័ត៌មានបន្ថែមតាមរយៈគេហទំព័រហ្វេសប៊ុក WorldBridge Trading ឬទាក់ទងមកកាន់ទូរស័ព្ទលេខ 015 222 886 / 095 222 771!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការកើនឡើងទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាង២៩% នៅ៨ខែឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា យ៉ាងណាដែរ?

ព័ត៌មាន
នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៧៧លានដុល្លារមានកំណើនជិត២៥% ខណៈបរិមាណកុងតឺន័រឆ្លងកាត់មានកំណើនជា…

ប្រទេសឡាវ កំពុងជួបកលិយុគធ្ងន់ធ្ងរ ក្រោយអតិផរណា និងបំណុលហក់ឡើងខ្ពស់

ព័ត៌មាន
ប្រទេសឡាវ ដែលមានប្រជាជនសរុបប្រមាណជិត៨លាននាក់ នៅពេលនេះ កំពុងជួបកលិយុគធ្ងន់ធ្ងរប្រកបដោយភាពគ្រោះថ្នាក់ ខណៈអតិផរណាបានហក់ឡើងកាន់តែខ្ពស់ ហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ