អត្ថបទក្រុមហ៊ុន

MICHELIN សូមណែនាំនូវសំបកកង់ “MICHELIN Primacy SUV+” ថ្មី ដើម្បីផ្ដល់ភាពរីករាយកាន់តែច្រើនជាងមុនតាមរយៈការធ្វើដំណើរជាមួយនឹងរថយន្តប្រភេទ SUV របស់លោកអ្នក និងឆ្លើយតបនឹងការកើនឡើងនៃការប្រើប្រាស់រថយន្ត SUV នៅលើទីផ្សារ


កាលពីថ្ងៃទី ២៩ខែមេសា កន្លងទៅនេះ MICHELIN ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យធ្វើដំណើរប្រកបដោយនិរន្តភាពសម្រាប់យានយន្តគ្រប់ប្រភេទទាំងអស់ រួមសហការណ៍ជាមួយនឹងក្រុមហ៊ុន WORLDBRIDGE Trading Co,Ltd ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខសំបកកង់មីឆែលីន ប្រចាំប្រទេសកម្ពុជា បានដាក់ដំណើរការសំបកកង់ម៉ាក MICHELIN PRIMACY SUV+ ដែលជាសំបកកង់សម្រាប់បំពាក់លើរថយន្តប្រភេទ SUV ដែលកំពុងតែពេញនិយមយ៉ាងខ្លាំងលើទីផ្សារ។
ក្រុមហ៊ុន MICHELIN សហការណ៍ជាមួយនឹងក្រុមហ៊ុន WORLDBRIDGE Trading នាំចូលផ្ដាច់មុខសំបកកង់មីឆែលីន ប្រចាំប្រទេសកម្ពុជា បានយកសំបកកង់ម៉ាក MICHELIN PRIMACY SUV+ ដែលជាសំបកកង់សម្រាប់បំពាក់លើរថយន្តប្រភេទ SUV ដែលកំពុងតែពេញនិយមយ៉ាងខ្លាំងលើទីផ្សារ។
ដោយ

សំបកកង់នេះផ្ដល់ជូននូវអាយុកាលប្រើប្រាស់កាន់តែយូរអង្វែង សុវត្ថិភាពរយៈពេលវែង ជាមួយនឹងសមត្ថភាពចាប់ហ្វ្រាំងនៅលើផ្លូវសើមដ៏ល្អឥតខ្ចោះទោះបីជាសំបកកង់សឹករឹលក៏ដោយ ព្រមទាំងមានកម្រិតសំឡេងស្ងាត់ល្អក្នុងការបើកបរ ដែលធ្វើឱ្យការបើកបររបស់លោកអ្នកកាន់តែមានផាសុកភាពខ្ពស់ជាងមុន។

លោក GREGOIRE GAUD អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា របស់ក្រុមហ៊ុន Michelin បានបង្ហើបឱ្យដឹងថា៖ “Primacy SUUV+ គឺជាក្រឡាដ៏អស្ចារ្យ វានឹងចូលមកជំនួសក្រឡា Primacy SUV ដែលជាក្រឡាជោគជ័យដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា ក្នុងទីផ្សាររថយន្តប្រភេទ SUV ដែលមានកំណើនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយរថយន្ត SUV នឹងបន្តរីកចម្រើន ដែលនេះជាមូលហេតុនាំអោយ MICHELIN សម្រេចចិត្តដាក់ចេញនូវគំរូក្រឡាថ្មីសម្រាប់ប្រភេទរថយន្តនេះ។ យើងពិតជាទទួលបានជោគជ័យក្នុងឆ្នាំនេះ ហើយយើងពិតជារំភើបក្នុងការបើកដំណើរការផលិតផលសំបកកង់ថ្មីៗជាច្រើននៅឆ្នាំ 2022 នេះ។ នៅក្នុងប្រទេសកម្ពុជា វាគឺពិតជាសំខាន់ និងជាគន្លឹះ ហើយវាជាមូលហេតុដែល Primacy SUV+ ផ្ដោតទៅលើការចាប់ហ្វ្រាំងបានល្អលើផ្លូវសើម មានផាសុកភាព និងផ្ដល់ភាពស្ងប់ស្ងាត់។ យើងដឹងថាក្នុងអំឡុងពេលដ៏លំបាកនេះ រួមមានតម្លៃសាំងឡើងថ្លៃខ្ពស់ ថ្លៃដឹកជញ្ជូនកើនឡើងលឿនហួសពីការស្មាន អតិផរណាទំនិញក៏កើនឡើងផងដែរ ថែមលើសនោះក៏មានសង្រ្គាមនៅ UKRAIN ថែមទៀត អតិថិជនកំពុងស្វែងរកផលិតផលដែលពួកគេប្រាកដថា វានឹងនាំមកនូវការសន្យាពិតប្រាកដនៃម៉ាកផលិតផលរបស់យើង ហើយនឹងផ្ដល់អោយពួកគាត់ និងគ្រួសារយ៉ាងពេញលេញនូវសុវត្ថិភាព រួមជាមួយការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអាយុកាលនៃការប្រើប្រាស់សំបកកង់។ នោះហើយជាមូលហេតុចំបងដែល MICHELIN ផ្តល់នូវគុណភាពដ៏ល្អឥតខ្ចោះកម្រិតខ្ពស់ទាំងអស់នៅក្នុង Primacy SUV+ ថ្មីរបស់យើង។”

សំបកកង់ MICHELIN Primacy SUV+ មាននូវគុណសម្បត្តិធំៗចំនួន 3៖

1) មានសមត្ថភាពខ្ពស់ក្នុងការចាប់ហ្វ្រាំងក្នុងស្ថានភាពកំពុងភ្លៀង (1) អ្នកនៅតែបើកបរយ៉ាងល្អទោះបីក្រឡាកង់សឹកអស់ក៏ដោយ។ ផ្ដល់ចម្ងាយហ្វ្រាំងខ្លីជាងគេរហូតដល់ 3.3ម៉ែត្រនៅពេលថ្មី​និងកាន់តែមានសុវត្ថិភាពជាងគេនៅពេលសំបកកង់ចាស់។

2) ផ្ដល់ជូនអ្នកនូវសុវត្ថិភាពខ្ពស់ ដូច្នេះអ្នកមិនព្រួយបារម្ភចំពោះអាកាសធាតុឡើយ(2) មិនមានបញ្ហាទោះបីមេឃភ្លៀង ឬ ក្ដៅយ៉ាងណាក៏ដោយ សុវត្ថិភាពតែងតែមានជានិច្ច។ សំបកកង់ Primacy SUV+ ផ្ដល់នូវសមត្ថភាពចាប់ហ្វ្រាំងនៅលើផ្លូវស្ងួតយ៉ាងល្អឥតខ្ចោះ។ ទោះបីមេឃមិនមានភ្លៀងក៏ដោយអ្នកក៏ត្រូវត្រៀមខ្លួនទុកជាមុនផងដែរ។

3) ប្រើប្រាស់បានយូរបំផុតសម្រាប់ដំណើរកំសាន្ដទាំងផ្លូវជិត និងឆ្ងាយ​(3) ជាមួយនឹង MAXTOUCH CONSTRUCTION ជួយផ្តល់នូវអាយុកាលប្រើប្រាស់បានយូរជាងគេរហូតដល់ ១០%។ ដំណើរកម្សាន្ដរបស់អ្នកអាចជាផ្លូវឆ្ងាយឬជិត សំបកកង់ដែលប្រើប្រាស់បានយូរអង្វែងបំផុតនឹងនៅជាមួយអ្នកគ្រប់ពេលវេលា។

នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សំបកកង់ MICHELIN PRIMACY SUV+ មានចំនួន 41 ទំហំឱ្យជ្រើសរើស ពីទំហំ 15-20” ជាមួយនឹងទំហំថ្មីចំនួន 12 សម្រាប់ប្រភេទឡាន TOYOTA Fortuner, MITSUBISHI PAJERO SPORT, Isuzu MU-X, Jeep Cherokee, Ford Everest, Nissan Tarra, Mazda CX-5 និង​TOYOTA Highlander ដែលលោកអ្នកអាចរកជាវបាននៅតាមហាងចែកចាយសំបកកង់នៅទូទាំងប្រទេសដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Michelin។ ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយត៍ (https://www.michelin.com.kh)។

(1) ដោយផ្អែកលើការធ្វើតេស្តចាប់ហ្វ្រាំងនៅលើផ្លូវសើមរបស់ភាគីទី៣សម្រាប់សំបកកង់ថ្មី និងសំបកកង់ដែលសឹកក្រឡាដល់ជំរៅដែលត្រូវប្ដូរ។ ពី 80 គីឡូម៉ែត្រ/ម៉ោង ទៅ 0 គីឡូម៉ែត្រ/ម៉ោង ដោយប្រើប្រាស់ 265/65R17 PRIMACY SUV+ នៅលើ Toyota Fortuner ឆ្នាំ 2020។ នៅក្នុងការសាកល្បងដែលធ្វើឡើងដោយ TUV Rheinland Thailand Ltd តាមសំណើររបស់ Michelin នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2021 នៅខេត្ត Buriram ប្រទេសថៃ។ PRIMACY SUV+ ឈប់នៅចំងាយ 3.3 ម៉ែត្រ (សំបកកង់ថ្មី) និង 4.2 ម៉ែត្រ (សំបកកង់សឹកអស់) ខ្លីជាងគូប្រជែង។ លទ្ធផលជាក់ស្តែងនៅលើផ្លូវអាចប្រែប្រួលអាស្រ័យលើផ្លូវ យានយន្ត ស្ថានភាពសំបកកង់ ឬឥរិយាបថនៃការបើកបរ។

(2) ដោយផ្អែកលើការធ្វើតេស្តហ្វ្រាំងនៅលើផ្លូវស្ងួតរបស់ភាគីទីបីសម្រាប់សំបកកង់ថ្មីពី 80 គីឡូម៉ែត្រក្នុងមួយម៉ោងទៅ 0 គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើ 265/65R17 PRIMACY SUV+ នៅលើរថយន្ត Toyota Fortuner ឆ្នាំ 2020។ នៅក្នុងការធ្វើតេស្តនេះ ធ្វើឡើងដោយ TUV Rheinland Thailand Ltd តាមសំណើរបស់ Michelin នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2021 នៅ ខេត្ដ Buriram ប្រទេសថៃ។ PRIMACY SUV+ ឈប់នៅចំងាយ 2.3 ម៉ែត្រខ្លីជាងគូប្រជែង។ លទ្ធផលជាក់ស្តែងនៅលើផ្លូវអាចប្រែប្រួលអាស្រ័យលើផ្លូវ យានយន្ត ស្ថានភាពសំបកកង់ ឬឥរិយាបថនៃការបើកបរ។

(3) ផ្អែកលើការធ្វើតេស្តពាក់សំនឹករបស់សំបកកង់ដោយភាគីទីបីប្រើសំបកកង់ 225/65R17 PRIMACY SUV+ នៅលើរថយន្ត HONDA CRV ។ នៅក្នុងការធ្វើតេស្តនេះ ធ្វើឡើងដោយ China Automotive Technology and Research Center Co.,Ltd (CATARC) តាមសំណើរបស់ Michelin ក្នុងអំឡុងថ្ងៃទី 20 ខែសីហា ដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2021 ក្នុងប្រទេសចិន។ សំបកកង់ PRIMACY SUV+ មានអាយុកាល 2,900 KM ឬ 10% យូរជាងសំបកកង់គូប្រជែង។ លទ្ធផលជាក់ស្តែងនៅលើផ្លូវអាចប្រែប្រួលអាស្រ័យលើផ្លូវ យានយន្ត សំបកកង់ លក្ខខណ្ឌអាកាសធាតុ ឬអាកប្បកិរិយានៃការបើកបរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូនផ្ដល់ស៊ីមកាតដល់អត្តពលិកនិងគណៈប្រតិភូកម្ពុជាដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម

ព័ត៌មាន
ថ្ងៃទី ០៤ ឧសភា ២០២២ - គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃនេះ បានជួបប្រជុំជាមួយនឹ…

កម្ពុជាស្នើឲ្យបារាំងពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធដឹកជញ្ជូនផ្លូវដែក

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធដឹកជញ្ជូនប្រើផ្លូវដែកនៅរា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ