សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

ជំនួបក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកផ្ដោតលើការពិភាក្សាអំពីសសរសម្ភចំនួន៤ តែមិនមានលើកឡើងពីការកាត់បន្ថយពន្ធឡើយ


នៅពេលនិយាយដល់ក្របខណ្ឌសេដ្ឋកិច្ចអ្វីមួយ គេតែងនឹងឃើញមុនគេភ្លាមដល់អត្ថប្រយោជន៍ចម្បងដែលបានមក នោះគឺការអនុវត្តពាណិជ្ជកម្មដោយកាត់បន្ថយ ឬមិនមានរនាំងពន្ធ។ ក្រៅពីនោះក៏មានដែរ អត្ថប្រយោជន៍ដែលបានមកដូចជា ការពង្រីកទីផ្សារ ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ យ៉ាងណាមិញ កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ថ្នាក់រដ្ឋមន្ត្រីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលផ្តួចផ្តើមឡើងដោយអាមេរិក មិនត្រូវបានគេលើកយករនាំងពន្ធគយមកជជែកពិភាក្សានោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ជំនួបក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកមិនបានជជែកពីបញ្ហារនាំងពន្ធ!

ជំនួបទល់មុខគ្នាលើកដំបូងថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច IPEF រយៈពេល២ថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា ដោយកំណត់យក​សសរស្តម្ភ៤​ ជារបៀបវិរនៃកិច្ចប្រជុំ។ សសរស្តម្ភទាំង៤រួមមាន ការអនុវត្តពាណិជ្ជកម្ម​ដោយយុត្តិធម៌​ជាមួយនឹងភាពធន់, ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់, ការកាត់បន្ថយឧស្ម័នពុលដោយប្រើប្រាស់ថាមពលស្អាត និង ហេដ្ឋារចនាសម្ព័ន្ធ-ពន្ធ និងការប្រឆាំងអំពើពុករលួយ។

ក្នុងចំណោមសសរស្តម្ភទាំង៤ខាងលើ គេមិនឃើញមានការបញ្ចូលនូវកិច្ចពិភពាក្សាអំពីការលុប ឬកាត់បន្ថយរនាំងពន្ធសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជា​សមាជិកទាំង១៤នៃក្របខណ្ឌសេដ្ឋកិច្ចនោះទេ។​ ប្រការនេះក៏ដោយសារតែ IPEF មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការឡើយ តែវាជាក្របខណ្ឌចងសម្ព័ន្ធនៃ​ដៃគូរ​ពាណិជ្ជកម្មប៉ុណ្ណោះ។

ជាក់ស្តែង រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និងតំណាងពាណិជ្ជកម្ម អាមេរិកលោកស្រី Katherine Tai ដែលធ្វើ​ជាម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំ បានប្រកាសពីគំនិតផ្តួចផ្តើមបណ្តុះបណ្តាលជំនាញ​ឌីជីថលថ្មីៗ​ដោយផ្តោតលើស្ត្រីនៅក្នុងទីផ្សារ​ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាមេរិកមើលឃើញថា​កំពុងមានការរីកចម្រើន។

គំនិតផ្តួចផ្តើមបណ្តុះបណ្តាលជំនា​ញ​ឌីជីថលដល់ស្រ្តីនេះ ត្រូវបានគាំទ្រ និងបង្ហាញការប្តេជ្ញាចិត្ត​ពីក្រុមហ៊ុនអាមេរិក​ចំនួន១៤ក្រុមហ៊ុន ក្នុងនោះក៏មានដែរ​ក្រុមហ៊ុនគ្រាក់ៗដូចជា ក្រុមហ៊ុន Amazon Apple Google និង Microsoft ដើម្បីផ្តល់ឱកាសបណ្តុះបណ្តាល​ និងអប់រំ ដល់ស្រ្តីប្រហែល ៧លាននាក់ សម្រាប់រយៈពេល១០ឆ្នាំ។ បើតាមមន្ត្រីជាន់​ខ្ពស់​អាមេរិក កម្មវិធីនេះនឹងផ្តោតភាគច្រើន​លើស្រ្តីនៅ​ក្នុងប្រទេស ប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។

គួរជម្រាបថា នេះគ្រាន់តែជាលទ្ធផលខ្លះពីកិច្ចប្រជុំក្នុងថ្ងៃ​ទីមួយប៉ុណ្ណោះ។ អំឡុងពេលនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ប្រទេសសមាជិករំពឹងថា​នឹងព្រមព្រៀងគ្នា​កែលម្អលើការចែក​រំលែកព័ត៌មាន និងបង្កើតប្រព័ន្ធរួមមួយ​ដែលអនុញ្ញាតឱ្យ ចែករំលែកឧបករណ៍អេឡិចត្រូនិក បន្ទះឈីប ផលិតផលវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗជាច្រើនផ្សេងទៀត ក្នុងករណីមានគ្រោះអាសន្នលក្ខណៈអន្តរជាតិកើតឡើង ដូចជាជម្លោះយោធា និងរោគរាតត្បាតសកល៕




អត្ថបទបន្ទាប់


តើនឹងមានអ្វីកើតឡើងនៅក្រោយក្រោយការសោយទិវង្គតរបស់មហាក្សត្រិយ Elizabeth II នៃចក្រភពអង់គ្លេស?

ព័ត៌មាន
ព្រះមហាក្សត្រិយ Elizabeth II ដែលបានគ្រងរាជ្យយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស បានសោយទិវង្គត់ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ ឈ…

កូរ៉េខាងជើងបង្កើតច្បាប់ថ្មីស្ដីពី ការប្រើប្រាស់អាវុនុយក្លេអ៊ែរ និងប្រកាសថា មិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រ ទី ៩ ខែ កញ្ញា ថា ប្រទេសកូរ៉េខាងជើងបានសម្រេចអនុម័តច្បាប់នុយក្លេអ៊ែរថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ