#សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

Articles by Tag សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

ជំនួបក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកផ្ដោតលើការពិភាក្សាអំពីសសរសម្ភចំនួន៤ តែមិនមានលើកឡើងពីការកាត់បន្ថយពន្ធឡើយ

ដោយ​ វុធ ច័ន្ទតារា
នៅពេលនិយាយដល់ក្របខណ្ឌសេដ្ឋកិច្ចអ្វីមួយ គេតែងនឹងឃើញមុនគេភ្លាមដល់អត្ថប្រយោជន៍ចម្បងដែលបានមក នោះគឺការអនុវត្តពាណិជ្ជកម្មដោយកាត់បន្ថយ ឬមិនមានរនាំងពន្ធ។ ក្រៅពីនោះក៏មានដែរ អត្ថប្រយោជន៍ដែលបានមកដូចជា ការពង្រីកទីផ្សារ ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ យ៉ាងណាមិញ កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ថ្នាក់រដ្ឋមន្ត្រីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលផ្តួចផ្តើមឡើងដោយអាមេរិក មិនត្រូវបានគេលើកយករនាំងពន្ធគយមកជជែកពិភាក្សានោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។