អត្ថបទពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ សហការជាមួយធនាគារ អេស៊ីលីដា លើការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន


ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងធនាគារ អេស៊ីលីដា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា។
ក្រសួងមហាផ្ទៃ សហការជាមួយធនាគារ អេស៊ីលីដា លើការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន
ដោយ
អំពី Acleda Bank

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី។

អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ​នៃប្រព័ន្ធ​បច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការ និងបំពេញសលាកបត្រចូលប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធ Cambodia e-Arrival ដើម្បីឱ្យអ្នកដំណើរអាចចូលទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមានក្នុង App Store និង Play Store នៅលើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត រួចអាចបំពេញបែបបទទុកជាមុន តាមទម្រង់អេឡិចត្រូនិកជាទម្រង់រួមបញ្ចូលគ្នាតែមួយ ក្នុងការស្នើសុំ និងការទទួលបាន E-visa និងបំពេញសលាកបត្រ ជំនួសការបំពេញបែបបទជាទម្រង់ក្រដាស ព្រមទាំងការទូទាត់ចំណាយថ្លៃវីសាតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce – MPGS) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចំពោះអ្នកដំណើរដែលបំពេញបែបបទ និងស្នើសុំវីសានៅតាមបញ្ជរអាកាសយាន្តដ្ឋានអន្តរជាតិនៅកម្ពុជា អាចទូទាត់កម្រៃសេវាទិដ្ឋាការតាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ម៉ាស៊ីនឆូតកាត (POS Terminal) ដែលអាចប្រើជាមួយប្រភេទកាត Master Card, Visa Card, Union Pay, JCB, Dinner Club International និងស្កេនអេចឃ្យូអរកូត (KHQR Code)។

ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ដែលរៀបចំឡើងដោយ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន​របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុង​មានភាពរីកចម្រើន​ផ្នែកបច្ចេកវិទ្យា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុគសម័យ នៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតជិតឈានដល់ទីបញ្ចប់ ក្រោយធនាគារកណ្ដាលទូទាំងពិភពលោកត្រៀមបញ្ចុះអត្រាការប្រាក់

ព័ត៌មាន
យុគសម័យនៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រជិតឈានដល់ទីបញ្ចប់ហើយ ខណៈដែលធនាគារកណ្ដាលនានាទូទាំងពិភពលោកត្រៀម ឬ បន្ត…

ក្រុមហ៊ុន Smart Axiata សម្ពោធរបាយការណ៍ចីរភាពទី 9 ដោយត្រួសត្រាយសកម្មភាព ESG នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
ភ្នំពេញ ប្រទេសកម្ពុជា - នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ