អត្ថបទពាណិជ្ជកម្ម

អ្នកឧកញ៉ា សៀ ឫទ្ធី បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនថៃធំមួយ បង្កើតវេទិកាសម្រាប់សេវាទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា


ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ បានសម្រេចកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Bitkub (Bitkub Capital Group Holdings) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទ្រព្យសម្បត្តិ ឌីជីថល ដែលមានមូលដ្ឋាននៅប្រទេសថៃ ដើម្បី បង្កើតវេទិកាសម្រាប់សេវាទ្រព្យឌីជីថល ដែលអាចដំណើរការបាន និងមានសុវត្ថិភាពសម្រាប់ការជួញដូរនៅកម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនថៃធំមួយ បង្កើតវេទិកាសម្រាប់សេវាទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា
ដោយ
អំពី WorldBridge Group

ការចុះហត្ថលេខាបណ្ដាក់ទុនរួមគ្នានេះ ធ្វើឡើងរវាងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Sakolkorn Sakavee ប្រធានក្រុមហ៊ុន Bitkub Capital Group Holdings ដោយមានការ ការអញ្ជើញចូលរួមជាអធីបតីភាពពីសំណាក ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bitkub Capital Group Holdingsផងដែរ។

ក្នុងនាមក្រុមហ៊ុន Bitkub ជាអ្នកឈានមុខគេលើទីផ្សារ និងមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសថៃ រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្ររបស់ក្រុមហ៊ុន WorldBridge Group អំពីទិដ្ឋភាពធុរកិច្ចនៅកម្ពុជា បានធ្វើឲ្យការបណ្តាក់ទុននេះ ក្លាយជាឱកាសដ៏សំខាន់មួយ ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ ខណៈក្រុមហ៊ុនទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain។

សូមបញ្ជាក់ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលទើបបង្កើតថ្មីនេះ នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃបច្ចេកវិទ្យា Web3 និង blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក IBM នឹងបិទប្រតិបត្តិការនៅចិន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កម្មករជាង១ពាន់នាក់

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក IBM កំពុងរៀបចំបិទមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅក្នុងប្រទេសចិន ហើយផ្លាស់ប្តូរទីតាំងទៅ…

ស្របពេលបច្ចេកវិទ្យាមានភាពរីកចម្រើន តើវិស័យ SME ត្រូវពង្រឹងសមត្ថភាពបែបណា ដើម្បីចាប់យកឱកាសវិនិយោគ?

ព័ត៌មាន
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងសង្កេតឃើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ