ផ្លូវជាតិលេខ៤

ឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល បានធ្វើឱ្យការស្ថាបនាផ្លូវពីបូកគោទៅផ្លូវជាតិលេខ៤មានភាពយឺតយ៉ាវជាងផែនការ


ក្រុមហ៊ុនសុខាអូតែលបានអះអាងថា វិបត្តិសេដ្ឋកិច្ចសកលបានជះឥទ្ធិពលលើគម្រោងស្ថាបនាផ្លូវថ្មី ដែលមានប្រវែង៦១គីឡូម៉ែត្រ និងមានតម្លៃប្រមាណ១៨០លានដុល្លារ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅភ្នំបូកគោ។ ឥទ្ធិពលដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចសកលនេះ អាចធ្វើឱ្យការស្ថាបនាផ្លូវនេះមានភាពយឺតយ៉ាវជាងផែនការដែលបានគ្រោងទុក។ ទោះបីមានការយឺតយ៉ាវផ្ទុយពីការរំពឹងទុកយ៉ាងណាក៏ដោយ តែក្រុមហ៊ុននេះ នៅតែបន្តជំរុញការសាងសង់ជាជំហ៊ានៗផងដែរ។
ផ្លូវជាតិលេខ៤
ដោយ

លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមសុខាអូតែលបានប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងសាងសង់ផ្លូវប្រវែង៦១គីឡូម៉ែត្រភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការចាក់បេតុង មុននឹងបន្តអ៊ុតកៅស៊ូពីលើតាមផែនការ ប៉ុន្តែល្បឿននៃការស្ថាបនាផ្លូវថ្មីនេះ អាចនឹងយឺតជាងការរំពឹងទុក ដោយសារការជះឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល ធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុន។

បើតាមតំណាងក្រុហ៊ុនរូបនេះ ដំណើរការឈូសឆាយផ្លូវបានបញ្ចប់រួចរាល់ជាស្ថាពរ១០០% ប៉ុន្តែសកម្មភាពចាក់បេតុងទើបតែសម្រេចបានជាង២ពាន់ម៉ែត្រប៉ុណ្ណោះ។ ទោះមានការយឺតយ៉ាវក៏ដោយ តែ លោក ស្វាយ វុឌ្ឍី រំពឹងថា ការសាងសង់ផ្លូវនេះនឹងមានដំណើរការរលូននាពេលខាងមុខ នៅពេលសេដ្ឋកិច្ចមានដំណើរល្អឡើងវិញ។

គម្រោងសាងសង់ផ្លូវថ្មីនេះ អាចចំណាយថវិកាប្រមាណ៣លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ ខណៈផ្លូវមានប្រវែងសរុប៦១គីឡូម៉ែត្រនេះ អាចប្រើប្រាស់ថវិកាចំណាយសរុបប្រហែល ១៨០លានដុល្លារ។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ។

ផ្លូវថ្មីនេះ ត្រូវបានរំពឹងថា នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ និងចំណេញពេលវេលាសម្រាប់ការធ្វើដំណើរពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២៩១ ស្ថិតក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ទៅកាន់ភ្នំបូកគោ ហើយនឹងជួយលើកកម្ពស់សេដ្ឋកិច្ចតាមរយៈការវិនិយោគ និងទេសចរណ៍៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន នាំមកជូនកម្មវិធី Star Quality ដើម្បីស្វែងរកជើងខ្លាំងខាង Bartender នៅកម្ពុជា

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ — Heineken® ស្រាបៀរម៉ាកល្បីលំដាប់ពិភពលោក កំពុងនាំមកជូនកម្មវិធីមួយដែលមានឈ្មោះថា Star Quality មកប្…

ទីបំផុត! ចិនសម្រេចដកបម្រាមលើក្រុមហ៊ុននាំចេញសាច់គោរបស់អូស្ត្រាលីហើយ

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលីបានអះអាងថា ចិនបានសម្រេចដកបម្រាមលើក្រុមហ៊ុនផលិត និងនាំចេញសាច់គោអូស្ត្រាលីធំៗចំនួន៥ បន្ទាប់ពីប្រទេសនេះបានហាមឃាត់មិនឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ