ជំនួយសប្បុរសធម៌

រាជរដ្ឋាភិបាលទទួលបានថវិកាជិត៥លានដុល្លារ ពីឧកញ៉ាគ្រាក់ៗនៅស្រុកខ្មែរ ដើម្បីជួយពលរដ្ឋរងគ្រោះក្នុងជំនន់ទឹកភ្លៀង


គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានទទួលថវិកាទទួលបានជិតលានដុល្លារហើយ ដោយក្នុងនោះ គេសង្កេតឃើញថា ភាគច្រើនជាឧកញ៉ាគ្រាក់នៅស្រុកខ្មែរ ដែលតែងតែចូលរួមបរិច្ចាគថវិកាជានិច្ច រាល់ពេលមានគ្រោះមហន្តរាយ និងការអំពាវនាវពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលទទួលបានថវិកាជិត៥លានដុល្លារ ពីឧកញ៉ាគ្រាក់ៗនៅស្រុកខ្មែរ ដើម្បីជួយពលរដ្ឋរងគ្រោះក្នុងជំនន់ទឹកភ្លៀង
ដោយ

នៅ​ក្នុង​ចំណោម​ឧកញ៉ា​ធំ​ៗ ដែល​បាន​បរិច្ចាគ​នៅ​ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ក្នុង​ជំនន់​ទឹកភ្លៀង​នោះ​ដែរ គេ​ឃើញ​ថា ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ជួយ​ច្រើន​ជាងគេ ដល់​ទៅ​៦០​ម៉ឺន​ដុល្លារ ខណៈ​ដែល​ឧកញ៉ា ហុង ពី​វ និង​អ្នកឧកញ៉ា ចេ​ន ស៊ី ជួយ​បាន​៥០​ម៉ឺន​ដុល្លារ ក្រៅពី​នេះ ឧកញ៉ា​ផ្សេង​ទៀត និង​សម្ព័ន្ធ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន ជួយ​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ទៅ​៣០​ម៉ឺន​ដុល្លារ​។

គួរ​បញ្ជាក់​ថា ថវិកា​ទាំងនេះ នឹង​ចាត់ចែង​ជួយ​សង្គ្រោះ​បន្ទាន់​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​ពិសេស​ការ​ទិញ​ស្បៀងអាហារ​សម្រាប់​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តាម​តំបន់​ដាច់​ស្រយាល​។

សូម​ជម្រាប​ថា ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ ដែល​កើតឡើង​ដោយសារ​ព្យុះ​ធំ​ៗ​នៅ​តាម​ប្រទេស​ជិតខាង​កម្ពុជា​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​ធ្វើ​ឲ្យ​រាជធានី​ខេត្ត​ចំនួន​១៩ ត្រូវ​លិចលង់ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ខូចខាត​ផ្ទះសំបែង​និង​ដំណាំ​បង្ការ​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​ផង​ដែរ​។ នេះ​បើ​តាម​របាយការណ៍​ទិន្នន័យ​ពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បាន​ចេញផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនន់ទឹកភ្លៀងជាង១ខែ ស្លាប់មនុស្ស១២នាក់ ប៉ះពាល់ផ្ទះសម្បែងជិត៤ម៉ឺនខ្នងទូទាំងប្រទេស

ព័ត៌មាន
ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារព្យុះធំៗនៅតាមប្រទេសជិតខាងកម្ពុជាជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យរាជធានីខេត្តចំនួន១៩ ត្រូវលិចលង់…

ធនាគារ អេស៊ីលីដា បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារ សម្រាប់​​ជួយ​​សង្រ្គោះ​​ពលរដ្ឋ​​រងគ្រោះ​​ដោយសារ​​ទឹកជំនន់

ព័ត៌មាន
ធនាគារអេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ១៤ ខែតុលា ម្សិលមិញនេះ បានបរិច្ចាគថវិកាចំនួន ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ