អគារការិយាល័យ

តើទីផ្សារអភិវឌ្ឍន៍អគារការិយាល័យនៅកម្ពុជា បច្ចុប្បន្នឈានដល់ចំណុចឆ្អែត ហើយឬនៅ?


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកបានរងភាពរង្គោះរង្គើ និងប៉ះពាល់យ៉ាងដំណំដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ជាពិសេសឥទ្ធិពលនៃសង្គ្រាម ដែលបានកើតមានជាបន្តបន្ទាប់។ យ៉ាងណាមិញ បើក្រឡេកទៅមើលការអភិវឌ្ឍអគារការិយាល័យនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញវិញ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យការផ្គត់ផ្គង់ក្នុងវិស័យនេះហាក់លើសតម្រូវការ។
អគារការិយាល័យ
ដោយ

នៅក្នុងកិច្ចសម្ភាស​ពិសេសជាមួយខេមបូណូមីស លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia កត់សម្គាល់ឃើញថា ការអភិវឌ្ឍ​អគារការរិយាល័យនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនៅអំឡុងឆ្នាំ២០២១-២០២២ កន្លងទៅ ដែលជាឆ្នាំដែលពិភពលោក រួមទាំងកម្ពុជា កំពុងពើបប្រទះនឹងបញ្ហាប្រឈមជាច្រើនទាំងវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃបញ្ហាសង្គ្រាមនានា។ តួយ៉ាង មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានគម្រោងអគារការរិយាល័យចំនួន៨៥គម្រោង ដែលមានអត្រាផ្គត់ផ្គង់សរុបប្រមាណជាង៩០ម៉ឺនម៉ែត្រការ៉េ ប៉ុន្តែក្នុងចំណោមនោះ អត្រាប្រើប្រាស់មានប្រមាណ៦៥%ប៉ុណ្ណោះ ដែលនៅសល់ទំនេរប្រមាណជាង៣០ម៉ឺនម៉ែត្រការ៉េ។ កត្តាដែលធ្វើឱ្យទីផ្សារអគារការិយាល័យ​សល់ទំនេរច្រើន ត្រូវបានអ្នកជំនាញរូបនេះបញ្ជាក់ថា គឺដោយសារការផ្គត់ផ្គង់មានលើសពីតម្រូវការប្រើប្រាស់ ពិសេសបច្ចុប្បន្នមិនសូវមានក្រុមហ៊ុនបរទេស ដែលត្រូវការទំហំអគារការិយាល័យធំៗច្រើន។

​បើតាមលោកស្រី អាន សុធីតា ដើម្បីអាចស្តារទីផ្សារជួយអគារការិយាល័យឱ្យមានភាពល្អប្រសើរឡើងវិញទំនងជាអាចត្រូវការចំណាយពេលយូរជាងអនុវិស័យអចលនទ្រព្យផ្សេងៗ ពោលគឺវិស័យនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំឯណោះ។ អ្នកជំនាញរូបនេះអះអាងថា ស្របពេលការផ្គត់ផ្គង់លើសតម្រូវការប្រើប្រាស់ប៉ុណ្ណោះទេ តម្លៃជួលក្នុងវិស័យនេះក៏មានការធ្លាក់ចុះប្រមាណ១០% ទៅ១៥% ផងដែរនាពេលបច្ចុប្បន្ននេះ។

​បើតាមអ្នកជំនាញរូបនេះ ក្នុងចំណោមគម្រោងអគារការិយាល័យនៅតាមខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ អគាការិយាល័យដែលនៅតែមានទីផ្សារ និងតម្រូវការប្រើប្រាស់ខ្ពស់ជាងគេនោះ គឺស្ថិតក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌទួលគោក ដោយខណ្ឌទាំងនេះសំបូរទៅដោយអគាការិយាល័យកម្រិត A និងកម្រិត B៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វេរលុយឲ្យក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅក្រៅប្រទេស បានយ៉ាងស្រួល និងសុវត្ថិភាពខ្ពស់ តាមរយៈ អាស៊ី វេរលុយ អេប

ព័ត៌មាន
ស្របពេលដែលវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប ការទូទាត់ ឬការផ្ទេរលុយ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថលកាន់តែច្រើនដែលជួយសន្សំសំចៃពេលវេ…

តើរដ្ឋាភិបាលគួរមានយន្តការពិសេសណាមួយ ដើម្បីទាក់ទាញអ្នកទេសចរបរទេសនៅក្នុងរដូវខ្សត់ភ្ញៀវ ដែរឬទេ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយមកនេះមានសាធារណមតិជាច្រើនបានជជែកវែកញែកយ៉ាងផុសផុលពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ក្នុងនោះមតិខ្លះថា ការមិនសូវមានភ្ញៀវទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ