![PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗ លើដងវិថីតែមួយ](https://cdn.cambonomist.com/media/images/photo_2018-07-16_11-26-02.2e16d0ba.fill-960x540.jpg)
សេវាម្ហូបអាហារ និងភេសជ្ជៈ ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់អ្នករស់នៅក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះកំណើនទាំងនោះ។ បច្ចុប្បន្ននេះ មនុស្សតែងតែស្វែងរកទីកន្លែងដែលមានផាសុកភាព អនាម័យ និងរសជាតិឆ្ងាញ់នៃអាហារ សុទ្ធតែជាការចង់បានរបស់មនុស្ស។
ដោយសារតែមានតម្រូវការ និងភាពចាំបាច់នេះហើយ ទើប បុរី ប៉េង ហួត បានបង្កើត PH POLARIS F&B ឡើង ដែលជាបណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ ដែលបានលេចរូបរាងឡើងនាតំបន់បឹងស្នោរ។ PH POLARIS F&B បាននាំយករសនិយមនៃអាហារ ដែលលោកអ្នកពេញចិត្តជាច្រើនជម្រើសផ្សេងៗគ្នា ដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet, Lucky Burger, Zongkong Restaurant និង Congee King Restaurant ជាដើមសម្រាប់បំពេញតម្រូវការសម្រាប់អ្នករស់នៅក្នុងតំបន់នេះផ្ទាល់ ដែលកំពុងតែមានកំណើនខ្លាំង។
PH POLARIS F&B នឹងក្លាយជាគោលដៅកម្សាន្ត និងលំហែកាយមួយ សម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងតំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសំបូរបែបនាពេលចុងសប្តាហ៍ ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលមកកណ្តាលក្រុងដែលនាំឲ្យស្ទះចរាចរណ៍នោះទេ។
PH POLARIS F&B មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២គីឡូម៉ែត្រពីស្ពានព្រះមុនីវង្សច្រកចូលមន្ទីរពេទ្យជោរៃ ភ្នំពេញ។
សម្រាប់លោកអ្នក ដែលមានបំណងចង់បើកអាជីវកម្មជា ភោជនីយដ្ឋាន និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅ PH POLARIS F&B។ បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!
![PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗ លើដងវិថីតែមួយ](https://cdn.cambonomist.com/media/images/photo_2018-07-15_09-40-57.2e16d0ba.fill-960x540.jpg)