គម្រោងផ្លូវដែកហ្វីលីពីន

ហ្វីលីពីន ទទូចឲ្យជប៉ុន និងអាម៉េរិកជួយអភិវឌ្ឍន៍គម្រោងផ្លូវដែកតម្លៃ៨៥០លានដុល្លារ ក្រោយចិនដកខ្លួនចេញ


ហ្វីលីពីនកំពុងទទូចឲ្យជប៉ុន និងសម្ព័ន្ធមិត្តយោធារបស់ខ្លួន គឺសហរដ្ឋអាម៉េរិក ជួយទ្រទ្រង់គម្រោងអភិវឌ្ឈន៍ផ្លូវដែកមួយដែលមានតម្លៃប្រមាណ៨៥០លានដុល្លារ បន្ទាប់ពីប្រទេសចិន បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងនេះ។ គម្រោងអភិវឌ្ឈន៍ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងបង្កើតច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ដែលជាអតីតមូលដ្ឋានរបស់កងទ័ពអាម៉េរិក នៅទស្សវត្សរ៍ឆ្នាំ១៩៩០។
គម្រោងផ្លូវដែកហ្វីលីពីន
ដោយ

មន្រ្តីជាន់ខ្ពស់ហ្វីលីពីនមួយរូបបាននិយាយនៅក្នុងបទសម្ភាស​ថ្មីៗនេះ ជាមួយ Nikkei Asia ថា ហ្វីលីពីន កំពុងស្វែងរកការគាំទ្រពីជប៉ុន និងអាម៉េរិក ដើម្បីរៀបចំគម្រោងផ្លូវរថភ្លើងដឹកទំនិញតម្លៃប្រមាណ៨៥០លានដុល្លារ បន្ទាប់ពីប្រទេសចិន បានសម្រេចដកខ្លួន។

លោក ដែលហ្វីន ឡូរ៉ែនហ្សាណា (Delfin Lorenzana) ប្រធានអាជ្ញាធរអភិវឌ្ឍន៍សម្រាប់អតីតតំបន់មូលដ្ឋានយោធាអាម៉េរិក បាននិយាយនៅក្នុងបទសម្ភាស​មួយថា ហ្វីលីពីនសង្ឃឹមថា ក្រុមហ៊ុន ឬផ្នែកណាមួយនៃហិរញ្ញប្បទានជប៉ុន នឹងផ្តល់ការគាំទ្រដល់គម្រោងនេះ។ លោកបានឲ្យដឹងថា ហ្វីលីពីនគឺកំពុងតែចង់បានការគាំទ្របំផុតសម្រាប់ដំណើរការអភិវឌ្ឈ​អតីតតំបន់ ដែលជាមូលដ្ឋានយោធារបស់អាម៉េរិកមុនពេលដែលបានដកខ្លួនចេញពីហ្វីលីពីន នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ដឹងទេថា អ្នកណានឹងក្លាយជាអ្នកផ្តល់មូលនិធិគាំទ្រនៅឡើយទេ បន្ទាប់ពីចិនបានដកខ្លូនចេញ​។

កន្លងមកចិន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះ ហើយក៏បានសន្យាថា នឹងគាំទ្រមូលនិធិ ប៉ុន្តែនៅខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃអន្តរកាលនៃការផ្ទេរដំណែងពីលោក រ៉ូឌ្រីហ្គោ ឌូទែតេ និង លោក ហ្វឺឌីណង់ ម៉ាកូស មកនោះ ទីក្រុងម៉ានីល បានប្រកាសថា រដ្ឋាភិបាលចិន បានប្រកាសបោះបង់គម្រោងនេះវិញ។

លោក ឡូរ៉ែនហ្សាណា បាននិយាយថា នៅពេលនេះក្រុមអ្នកសេដ្ឋកិច្ចហ្វីលីពីន កំពុងចរចាជាមួយរដ្ឋាភិបាលនៃប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក។ តាមការគ្រោងទុក គម្រោងនោះ ត្រូវបានគេដឹងថា ជាគម្រោងកសាងផ្លូវរថភ្លើងដឹកទំនិញ ដែលជាច្រករបៀងសេដ្ឋកិច្ច ដើម្បីតភ្ជាប់រវាងតំបន់៤ ទៅអាកាសយានដ្ឋាន និងទៅសួនឧស្សាហកម្មនៅភាគខាងជើងប្រទេសហ្វីលីពីន។

ពាក់ព័ន្ធនឹងគម្រោងនេះ ហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុន បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសា ហើយមេដឹកនាំប្រទេសទាំង៣ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងតំបន់នោះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការព្រមព្រៀងណាមួយលេចចេញនៅឡើយទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអេស៊ីលីដាម៉ូបាល ជំនាន់ទី 7 មានអ្វីប្លែក? តស់សាក Update ប្រើប្រាស់ទាំងអស់គ្នា!

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ បាននិងកំពុងបន្ដអភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យាធនាគារកាន់តែទំនើប ស្របទៅតាមការលូតលាស់ឥត…

ការស្ទង់មតិរបស់ CNN បង្ហាញថា ជាង៨០%នៃពលរដ្ឋអាម៉េរិក ដែលកំពុងជួលផ្ទះគេ គ្មានលទ្ធភាពទិញផ្ទះ

ព័ត៌មាន
សហរដ្ឋអាម៉េរិក ត្រូវបានទទួលស្គាល់ជាសកលថា ជាមហាអំណាចធំបំផុតទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច ហើយច្បាស់ណាស់ថា ពលរដ្ឋនៃប្រទេសមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ