កំពង់ផែស្វយ័តភ្នំពេញ

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញកើនឡើង១៤% នៅ៧ខែឆ្នាំនេះ?


កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង២២លានដុល្លារអាម៉េរិក នៅ៧ខែឆ្នាំនេះ មានការកើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនេះ បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ក៏មានការកើនឡើងប្រមាណ១៥% ផងដែរ នៅក្នុងរយៈពេលដូចគ្នានេះ។ តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងយ៉ាងដូច្នេះ ហើយការកើនឡើងនេះវាបានចុះបញ្ចាំងយ៉ាងណាខ្លះពីស្ថានភាពពាណិជ្ជកម្មនៅកម្ពុជា?
កំពង់ផែស្វយ័តភ្នំពេញ
ដោយ

របាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា នៅ៧ខែដំបូងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង២២លានដុល្លារ មានការកើនឡើងប្រមាណ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង២០លានដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះប្រាក់ចំណូលបានពីប្រតិបត្តិការកំពង់ផែ មានជាង១៨លានដុល្លារ កើនឡើង១៤% ខណៈចំណូលពីអាជ្ញាធរផែមានចំនួនជាង៣លានដុល្លារ កើនឡើង១៥% និងចំណូលសេវាកម្មផ្សេងៗមានចំនួនជិត១លានដុល្លារ កើនឡើង៦%។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានចាត់ទុកការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនេះ គឺបានបង្ហាញពីភាពប្រសើរឡើងនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូនៅក្នុងតំបន់ និងលើពិភពលោក ទាំងការនាំចេញ និងនាំចូលឆ្លងកាត់កំពង់ផែនេះ។

​សូមជម្រាបថា នៅរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទូកុងតឺន័រឆ្លងកាត់ជាង២៥ម៉ឺន៣ពាន់ TEUs មានការកើនឡើងប្រមាណ១៥ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែនេះវិញ មានជាង២លាន៧សែនតោនកើនឡើងប្រមាណ១១% ខណៈបរិមាណនាវាឆ្លងកាត់មានចំនួនជាង៣ពាន់គ្រឿង កើនឡើង៩% និងបរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់កំពង់ផែនេះមានជាង១ម៉ឺន៨ពាន់គ្រឿង កើនឡើងជាង៧១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួននៅតែជួបបញ្ហារឿងសេវាទូរសព្ទ ខណៈផែនការដំឡើងបង្គោលអង់តែន១០០បង្គោលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា សេវាទូរសព្ទនៅតំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួនហាក់មានភាពប្រសើរឡើងវិញខ្លះហើយ បន្ទាប់ពីរាជរដ្ឋាភ…

ក្រុមហ៊ុន Amazon ជះលុយជាង៦ពាន់លានដុល្លារ បង្កើតប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំនៅម៉ាឡេស៊ី ដោយៈ សរ សុជាតិ

ព័ត៌មាន
ក្រុមហ៊ុន Amazon Web Services ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Amazon បានជះលុយជាង៦ពាន់លានដុល្លារវិនិយោគលើការកសាងអាណាចក្រទិន្នន័យរយៈពេលវែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ