គម្រោងផ្លូវល្បឿនលឿន

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តសៀមរាប គ្រោងបញ្ចប់ការសិក្សានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ដែលជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា គ្រោងនឹងបញ្ចប់ការសិក្សានៅអំឡុងឆមាសទី១ឆ្នាំក្រោយ ក្នុងនោះការសិក្សាដំណាក់កាលទី១ពីភ្នំពេញ-សៀមរាប គ្រោងបញ្ចប់នៅអំឡុងខែកុម្ភៈ ខណៈដំណាក់កាលទី២ ពីសៀបរាប-ក្រុងប៉ោយប៉ែត គ្រោងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២៤។
គម្រោងផ្លូវល្បឿនលឿន
ដោយ

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចមួយក្នុងគោលបំណង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅខេត្តសៀមរាប បន្តទៅក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កំពុងអនុវត្តការសិក្សាបឋមសមិទ្ធលទ្ធភាព ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប នៅអំឡុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ តាមការប៉ាន់ស្មានកន្លងមក ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងចំណាយជាមធ្យមមួយគីឡូម៉ែត្រ១០លានដុល្លារ សរុបប្រហែល២ពាន់៥រយលានដុល្លារ និងសៀមរាប-ប៉ោយប៉ែត អាចនឹងចំណាយប្រហែល១ពាន់៥រយលានដុល្លារ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាខ្សែផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ២ពាន់លានដុល្លារអាម៉េរិក ខណៈគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត តម្លៃជាង១ពាន់៣រយលានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ទៅតាមផែនការ ដែលបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះមានប្រវែងប្រមាណជាង៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ រៀបចំកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ប្រមូលផ្តុំស្ថាប័នធុរកិច្ច និងធនាគារជាច្រើន

ព័ត៌មាន
សហគ្រិនខ្មែរ បានរៀបចំនូវកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដោយបានប្រមូលផ្តុំស្ថាប័នហិរញ្ញវត្ថុ និង សហគ្រាសធុនតូច និងមធ្យម (SMEs) នានា ដើម្…

អ្នកជំនាញរំពឹងការដាក់ឱ្យដំណើរការការបំពេញ«សលាកបត្រ»តាមអនឡាញ ជួយសម្រួល និងទាក់ទាញភ្ញៀវទេសចរ

ព័ត៌មាន
ក្រសួងមហាផ្ទៃនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលកម្ពុជា មុនពេលមកដល់ នៅតាមអាកាសយានដ្ឋានអន្តរជាតិនានារបស់កម្ពុជា នៅដើមឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ