ព្រែកជីកហ្វូណន តេជោ

អ្នកជំនាញជឿថា ព្រែកជីកហ្វូណន តេជោ នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះកើនឡើងមួយកម្រិតទៀត


គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដូចអ្វីដែលបានគ្រោងទុក ដោយវានឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់មួយរបស់កម្ពុជា។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា តាមរយៈគម្រោងនាវាចរណ៍ជាប្រវត្តិសាស្ត្រនេះ វានឹងជួយប្រែក្លាយដីកសិកម្មទៅជាដីលំនៅឋាន និងឧស្សាហកម្ម ពោលគឺវានឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះមានភាពល្អប្រសើរមួយកម្រិតទៀត។
ព្រែកជីកហ្វូណន តេជោ
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា គម្រោងព្រែកជីកហ្វូណន តេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយរបស់កម្ពុជា ហើយតាមរយៈគម្រោងនេះវានឹងជួយជំរុញការអភិវឌ្ឍ​នៅតំបន់ជុំវិញនោះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ក្នុងនោះកំពង់ផែ រោងចក្រឧស្សាហកម្ម អគារលំនៅឋាន និងពាណិជ្ជកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍ ក៏នឹងផុសឡើងនៅតំបន់នោះផងដែរ។

ទន្ទឹមនឹងជួយបង្កើនសក្តានុពលលើវិស័យដឹកជញ្ជូន ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម អ្នកជំនាញរូបនេះជឿជាក់ថា គម្រោងនេះក៏នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់អបសងខាងព្រែកមានភាពល្អប្រសើរឡើងមួយកម្រិតទៀតផងដែរ​។

​ស្រដៀងគ្នានេះដែរ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia ជឿជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងគុណតម្លៃច្រើនដល់កម្ពុជានៅក្នុងរយៈពេលយូរអង្វែង។ ជាពិសេសតាមរយៈគម្រោងនេះ វានឹងធ្វើឱ្យវិស័យដីធ្លីនៅតំបន់ជុំវិញនោះ មានការផ្លាស់ប្ដូរ ដោយប្រែពីដីធ្លាប់បម្រើដល់វិស័យកសិកម្មទៅជាដីលំនៅឋាន ទេសចរណ៍ ឧស្សាហកម្ម ដែលនឹងជួយកែប្រែមុខមាត់របស់ពលរដ្ឋដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ចផងដែរ។

​សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ មានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយរយៈពេល៤ឆ្នាំ សម្រាប់សាងសង់។ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថានឹងក្លាយជាចំណែកដ៏សំខាន់ដែលបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹកដែលភ្ជាប់ពីទន្លេទៅកាន់សមុទ្រ ហើយវានឹងធ្វើឱ្យការដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានឯករាជ្យភាពផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន តេជោ កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាសំណងថ្លៃខូចខាត

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីពីគម្រោងព្រែកជីកហ្វូណនតេជោ កុំមានការព្រួយបារម្ភចំពោះការ…

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងងាកទៅរកបច្ចេកវិទ្យាពីប្រទេសហូឡង់ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនាន់កាន់ដ៏កំណាច

ព័ត៌មាន
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ថៃ វៀតណាម ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី កំពុងសម្លឹងទៅរកបទពិសោធន៌ និងបច្ចេកវិទ្យាពីប្រទេសជឿនល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ