មេដឹកនាំថៃ

ក្រុមអ្នកវិនិយោគមានទំនុកចិត្តខ្ពស់លើរដ្ឋាភិបាលថៃថ្មី ក្នុងការជួយស្តារអាជីវកម្ម


ក្រុមធុរកិច្ចនៅប្រទេសថៃ បានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងជួយបង្កើនទំនុកចិត្តរបស់សាធារណជន តាមរយៈការរួបរួម និងការរក្សាបាននូវស្ថិរភាព។ ជាមួយគ្នានេះ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យស្នើឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការបន្ថែមទៀតដើម្បីជំរុញទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
មេដឹកនាំថៃ
ដោយ

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រួម ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) កាលពីថ្ងៃពុធ លោក ផាយ៉ុង ស្រីវ៉ានិច (Payong Srivanich) ប្រធានសមាគមធនាគារថៃ បាននិយាយថា ការបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់រហ័សនេះ កំពុងបង្កើនទំនុកចិត្តដល់សាធារណៈ និងបង្កើតទស្សនវិស័យវិជ្ជមានសម្រាប់ទីផ្សារហិរញ្ញវត្ថុ និងមូលធន។

លោក ផាយ៉ុង បាននិយាយថា ទោះបីមានការចូលរួមពីគណបក្សនយោបាយជាច្រើនក៏ដោយ ក៏ភាពស្អិតរមួត និងស្ថិរភាពរបស់រដ្ឋបាលថ្មី ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានទំនុកចិត្តលើវិស័យធុរកិច្ច ហើយការបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់រហ័សនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចថៃ និងការជំរុញពាណិជ្ជកម្ម និងវិនិយោគរបស់ថៃ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលទើបបង្កើតថ្មីនេះ អនុវត្តវិធានការបន្ថែម ដើម្បីជំរុញឧស្សាហកម្មអចលនទ្រព្យ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងឱ្យវិស័យមួយនេះនៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

លោក អាទីប ប៊ីចានន់ដា (Athip Bijanonda) ប្រធានកិត្តិយសនៃសមាគមអាជីវកម្មលំនៅឋាន បានបង្ហាញផែនការមួយចំនួន ដើម្បីជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលថ្មីនៅពេលគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានថៃ ក្នុងដំណើរទស្សនកិច្ចទៅទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា លោក អាទីប បាននិយាយថា កិច្ចប្រជុំនេះមានបំណងតាមដានសំណើសម្រាប់វិធានការជំរុញសេដ្ឋកិច្ចតាមរយៈវិស័យអចលនទ្រព្យ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិក គ្រោងដំណើរការមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធារបស់ខ្លួននៅប្រទេសចំនួន៥ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ព័ត៌មាន
ក្រសួងការពារជាតិ អាម៉េរិក ឬដែលគេស្គាល់ថា មន្ទីរបញ្ចកោណ គ្រោងចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធារបស់ខ្លួននៅប្រទេសចំនួន៥ ក្នុងតំប…

ហាណូយ វ៉ាដាច់បាងកក និងសិង្ហបុរី ក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អដាច់គេប្រចាំតំបន់អាស៊ី

ព័ត៌មាន
ទីក្រុងហាណូយ ដែលជារដ្ឋធានីនៃប្រទេសវៀតណាម បានវ៉ាដាច់ក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ និងសិង្ហបុរី ដែលជាប្រទេសដែនកោះមានតែក្រុង ក្លាយជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ